Wednesday, February 25, 2015

Google សហការជាមួយក្រុមហ៊ុន Wireless ធំៗនៅអាមេរិក ដើម្បីផ្ដល់សេវាកម្ម​ទូទាត់សាច់ប្រាក់តាម Wireless

(អាម៉េរិក)៖ ក្រុមហ៊ុន Google បានសហការជាមួយនឹង ក្រុមហ៊ុនផ្ដល់សេវាកម្ម Wireless ធំៗមួយចំនួន នៅសហរដ្ឋអាមេរិក ដើម្បីតំឡើង​សេវាកម្មទូទាត់សាច់ប្រាក់តាមរយៈប្រព័ន្ធអេឡិចត្រូនិកនៅលើទូរស័ព្ទដៃ ដើម្បីប្រជែងជាមួយនឹងសេវាកម្ម Apple Pay របស់​ក្រុមហ៊ុន Apple នេះបើយោងតាមការចុះផ្សាយរបស់ Reuters នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៥។

ក្រុមហ៊ុន Wireless ធំៗនោះ រួម​មាន AT&T Mobility, T-Mobile USA និង Verizon Wireless ដោយនឹងភ្ជាប់ជាមួយកម្មវិធី Google Wallet ដែលត្រូវ​បាន​បញ្ជូលទៅជាមួយប្រព័ន្ធដំណើរការ Android សម្រាប់ធ្វើការទូទាត់សាច់ប្រាក់តាមទូរស័ព្ទដៃ។

គួរបញ្ជាក់ផងដែរថា Google បានបង្កើតសេវាកម្មទូទាត់សាច់ប្រាក់ Google Wallet កាលពីឆ្នាំ ២០១១ ប៉ុន្តែសេវាកម្មនេះ មិនបានដំណើរការល្អ​នោះទេ ប៉ុន្តែចាប់តាំងពី Apple Pay ចេញមក Google បានយក Google Wallet មកប្រើវិញ និងបានទិញក្រុមហ៊ុន Softcard ដើម្បីជួយឲ្យការប្រតិបត្តិការទូទាត់សាច់ប្រាក់តាម Wireless មានភាពងាយស្រួល៕

Fresh News

No comments:

Post a Comment