Sunday, February 22, 2015

ពួក​ជ្រុលនិយម ISIS នៅ​លី​ប៊ី​ឥឡូវ​វាយប្រហារ​លើ​តន្ត្រី​ថែមទៀត​ខណៈ​ពួកវា​ដុតបំផ្លាញ​ស្គរ "​ដែល​មិនមែនជា​របស់​អ៊ីស្លាម​"



ពួក ISIS ក្នុងប្រទេស​លី​ប៊ី បាន​បញ្ចេញ​រូបភាព​ពួក​សកម្មប្រយុទ្ធ​ប្រដាប់អាវុធ​នេះ​កំពុង​ដុត​ឧបករណ៍​តន្ត្រី ខណៈ​ក្រុម​ជ្រុលនិយម​នេះ​បន្ត​ការវាយលុក​ផ្នែក​ឃោសនាការ​របស់ខ្លួន​ក្នុងប្រទេស​នៅ​អាហ្វ្រិក​ខាងជើង​មួយ​នេះ​។ នេះ​បើ​យោងតាម​វេ​ប​សាយ​ដេលី​មែ​ល​កាលពី​ថ្ងៃទី ១៨ ខែកុម្ភៈ​។​

​រូបភាព​នៃ​ពួក​សកម្មប្រយុទ្ធ​ពាក់​ម៉ា​សមុខ​ប្រដាប់អាវុធ​យ៉ាង​សម្បើម ដែល​កំពុង​ឈរ​មើល​ខណៈ​គំនរ​ស្គរ​ត្រូវបាន​ដុតចោល​ក្នុង​វាល​ខ្សាច់​ប្រទេស​លី​ប៊ី​នោះ ត្រូវបាន​ចេញផ្សាយ​កាលពី​ព្រឹក​ថ្ងៃ​ពុធ ដែល​តាម​ការអះអាង​គឺ​ចេញ​ដោយ "​បណ្តាញ​ផ្សព្វផ្សាយ​" របស់​ក្រុម IS ក្នុងស្រុក​។​

​គេ​បានដឹងថា ឧបករណ៍​តន្ត្រី​ចម្រុះ​ពណ៌​ភ្លឺ​ចែងចាំង​ទាំងនេះ​ត្រូវបាន​រឹបអូស​ដោយ​ប៉ូលិស​សាសនា​ទាំងនេះ (​ពួក​សកម្មប្រយុទ្ធ​) និង​ត្រូវបាន​បំផ្លាញ​នៅក្បែរ​ទីក្រុង​កំពង់ផែ Derna នៅ​ខាងកើត​លី​ប៊ី​។

​សារ​មួយ​ដែល​ចេញផ្សាយ​ជាមួយនឹង​រូបភាព​ទាំងនេះ​បាន​បកស្រាយ​ថា "Hesbah បាន​រឹបអូស​ឧបករណ៍​តន្ត្រី​មិនមែន​មូស្លីម​ទាំងនេះ​នៅក្នុង​រដ្ឋ Warqa (​យើង​ហៅ​វា​ថា​ទីក្រុង Derna)​។ សារ​នេះ​បន្ថែមថា ឧបករណ៍​ទាំងនេះ "​ត្រូវបាន​ដុត​អនុ​ឡោម​ទៅតាម​ច្បាប់​អ៊ីស្លាម​"៕

CEN
ថ្ងៃទី 19 កុម្ភៈ 2015, 09:57:AM

No comments:

Post a Comment