
(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៥នេះ សមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម និងអគ្គលេខាធិការ បានបើកកិច្ចប្រជុំត្រួតពិនិត្យមើលភាពមិនប្រក្រតីលើ និងតាស់តឿននូវចំណាត់ការផ្សេងៗរបស់ ចៅក្រម ព្រះរាជអាជ្ញាទាំងអស់នៅតុលាការខេត្តបាត់ដំបង ដឹកនាំដោយលោក អ៉ិត រ៉ាឌី ជាប្រធានប្រតិភូ នេះបើយោងតាមលោក សំ ប្រជាមានិត អគ្គលេខាធិការថ្លែងប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃនេះ។
លោកអគ្គលេខាធិការ ដែលចូលរួមក្នុងកិច្ចប្រជុំនោះបានបញ្ជាក់ថា ការប្រជុំនេះដើម្បីស្វែងយល់អំពីការងារដែលបានអនុវត្តន៍កន្លងមក មានការលំបាក និងបញ្ហាប្រឈម ព្រមទាំងដើម្បីបង្កើនប្រសិទ្ធិភាពការងារ បំរើឲ្យវិស័យយុត្តិធម៌នៅកម្ពុជា។
សូមជំរាបថា ក្រុមអធិការកិច្ចរបស់ឧត្តមប្រឹក្សានៃអង្គចៅក្រម នឹងចុះត្រួតពិនិត្យមើលលើស្ថាប័នតុលាការមានរយៈពេល ១ខែ ចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ រហូតដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥
ក្នុងនោះមានតុលាការ នៅខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន កំពង់ធំ សៀមរាប ព្រះវិហារ កំពង់ស្ពឺ កំពង់ចាម និងកំពង់ឆ្នាំងផងដែរ៕
Fresh News
No comments:
Post a Comment