Sunday, February 22, 2015

​ក្រសួងមហាផ្ទៃ​ទទួលស្គាល់​សម្ដេចក្រុមព្រះ​ជា​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​​

សម្ដេចក្រុមព្រះ​នរោត្ដម រណប្ញ​ទ្ធិ រូបភាពកន្លងមក
(រូបថត៖ឡាយ សាមាន)
ក្រសួងមហាផ្ទៃ​ទទួលស្គាល់​សម្ដេចក្រុមព្រះ​ជា​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បន្ទាប់​ពី​លទ្ធផល​សមាជ​ដែល​បាន​ប្រារព្ធ​ធ្វើ​កាលពី​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១៥ ។​

​លិខិត​របស់​ក្រសួង​មហាផ្ទៃ​ចេញផ្សាយ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ឲ្យដឹងថា ក្រសួងមហាផ្ទៃ​បាន​ទទួល​ដំណឹង​លទ្ធផល​នៃ​សមាជ​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច ដែល​បាន​អនុម័ត​ធ្វើ​វិសោធនកម្ម​លក្ខន្ដិតៈ និង​ជ្រើសតាំង​សម្ដេចក្រុមព្រះ​នរោត្ដម រណប្ញ​ទ្ធិ ជា​ប្រធាន​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច ។​

សម្តេចក្រុមព្រះ​បាន​ប្រកាស​ឈប់​ធ្វើ​នយោបាយបន្ទាប់​ពី​សមាជ​បក្ស​ដ​ក​ព្រះអង្គ​ចេញ​ពី​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​កាលពី​ឆ្នាំ​២០០៦ ហើយ​ព្រះអង្គ​បង្តើត​គណបក្ស​ថ្មី​ទៀតតែ​មិន​ទទួលបាន​ការគាំទ្រ​ច្រើន​ទេ​ ។ នៅ​ដើមឆ្នាំ​២០១៥​នេះ ព្រះអង្គ​សម្រេច​ចូល​ដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​វិញ ដោយ​ហេតុផល​ថា ដើម្បី​បង្រួបបង្រួម​អ្នកស្នេហាជាតិ អ្នករាជានិយម និង​អ្នក​សីហនុ​និយម​ ៕

VOD
ដោយ៖​ ឡេង ចាន់​រតនា​ | ថ្ងៃអាទិត្យ ទី22 កុម្ភៈ 2015, 11:33 AM​

No comments:

Post a Comment