និពន្ធដោយ: ស៊ុំ សុជាតិ

ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំមេរៀនសង្ខេបសម្រាប់មុខវិជ្ជាភាសាខ្មែរ និងប្រវត្តិវិទ្យា ដើម្បីជួយដល់ការសិក្សារបស់សិស្សថ្នាក់ទី១២ ឆ្នាំក្រោយ។ លោក ហង់ ជួន ណារ៉ុន ក៏បានបញ្ជាក់ដែរថា ក្រសួងក៏នឹងបន្តពង្រឹងគុណភាពគ្រូបង្រៀន និងកែលម្អបរិស្ថាន នៅមណ្ឌលប្រឡងឲ្យបានយ៉ាងហោចណាស់៥០មណ្ឌលប្រឡងបន្ថែមទៀត ដើម្បីពង្រឹងគុណភាពសិក្សារបស់សិស្ស។

ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំមេរៀនសង្ខេបចំនួន២មុខវិជ្ជាបន្ថែមទៀត គឺ ភាសាខ្មែរ និងប្រវត្តិវិទ្យា ដើម្បីជាជំនួយដល់ការសិក្សារបស់សិស្សថ្នាក់ទី១២ នៅឆ្នាំក្រោយ។ នេះជាការបញ្ជាក់របស់ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៥ ខែសីហា ក្នុងពិធីចុះហត្ថលេខា លើអនុស្សារណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការលើការផ្តល់អាហារូបករណ៍រវាងក្រុមហ៊ុនស្មាត និងក្រសួងអប់រំ។
បើតាមលោក រដ្ឋមន្ត្រី សម្រាប់មុខវិជ្ជាភាសាខ្មែរ ក្រសួងនឹងរៀបចំជាអត្ថបទតែងសេចក្ដីល្អៗសម្រាប់សិស្ស និងរៀបមេរៀនសង្ខេប សម្រាប់មុខវិជ្ជាប្រវត្តិវិទ្យា។ មេរៀនសង្ខេបទាំងពីរនេះ ក៏ដើម្បីធ្វើឲ្យគុណភាព ប្រឡងមធ្យមសិក្សាទុតិយភូមិ នៅឆ្នាំក្រោយ កាន់តែល្អប្រសើរផងដែរ។

ជាមួយគ្នានោះដែរ លោក ហង់ ជួនណារ៉ុន បានឆ្លៀតសរសើរពីដំណើរការប្រឡងមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំ២០១៦ ដែលទើបតែបញ្ចប់ថា មានភាពល្អប្រសើរជាងឆ្នាំមុន ទាំងផ្នែកបច្ចេកទេស និងការសហការជាមួយភាគីពាក់ព័ន្ធ ទាំងអង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា រួមនឹងសមត្ថកិច្ចមូលដ្ឋាន។ ប៉ុន្តែក្រសួងនៅមានចំណុចមួយចំនួនត្រូវរៀនសូត្រ និងកែលម្អ ដែលក្នុងនោះ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងនឹងកែលម្អមណ្ឌលប្រឡង ឲ្យបានយ៉ាងហោច ៥០មណ្ឌល បន្ថែមទៀត ដោយផ្ដោតទៅលើ ការជួសជុលឲ្យមាន ទឹក ភ្លើង និងបង្គន់ជាដើម។
ក្រសួងអប់រំយុវជន និងកីឡា នឹង លោក ហង់ ជួនណារ៉ុន បានលើកឡើងថា ក្រសួង នឹង បន្ថែមការយកចិត្តទុកដាក់ក្នុងការបំប៉នសមត្ថភាពគ្រូបង្រៀន និងរៀបចំគុណភាពបង្រៀនបន្ថែមដល់សិស្សានុសិស្ស ធ្វើយ៉ាងណាឲ្យគុណភាពអប់រំកាន់តែល្អប្រសើរ។
គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំកន្លងមក ក្រសួងបានរៀបចំមេរៀនសង្ខេបមុខវិជ្ជាមួយចំនួន ដើម្បីសម្រួលដល់ការសិក្សារបស់សិស្សថ្នាក់ទី១២ ដែលរួមមានមុខវិជ្ជាគណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និងជីវវិទ្យា៕
No comments:
Post a Comment