Saturday, August 20, 2016

ភ្ញៀវទេសចរស្លាប់ម្នាក់ របួស២នាក់ ក្នុងពេលចុះលេងទឹកសមុទ្រតំបន់អូរឈើទាល

កម្ពុជា​ថ្មី
កោះ​ពស់



ព្រះសីហនុ ៖ ភ្ញៀវទេសចរមកពីខេត្តកំពង់ចាម និងក្រុងភ្នំពេញ ចំនួន៣នាក់ ម្នាក់បានស្លាប់ បាត់បង់ជីវិត យ៉ាង អាណោចអាធ័មបំផុត និង២នាក់ទៀតរងរបួស បន្ទាប់ពីចុះលេងទឹកសមុទ្រ តំបន់អូរឈើទាលខេត្តព្រះសីហនុ ខណៈកំពុងមានរលកធំៗ និងខ្យល់បក់បោក ខ្លាំងៗនោះ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៦ល្ងាច ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦។

ជនរងគ្រោះខាងលើត្រូវបានគេប្រាប់ឲ្យដឹងថា មានឈ្មោះទី១. តាំង.ពុយហ៊ាង ភេទប្រុស អាយុ ៥៥ ឆ្នាំ.មុខរបរអាជីវករមានទីលំនៅ ខេត្តកំពង់ចាម (ស្លាប់) ទី២.ឈ្មោះច្រឹង.ហៃ ភេទប្រុស អាយុ៤៥ឆ្នាំមានទីលំនៅរាជធានីភ្នំពេញ(របួសស្រាល) ទី៣.ឈ្មោះហ៊ុន.សៀងហេង ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅខេត្តកំពង់ចាម(របួសស្រាល)។

ទាក់ទិនទៅនឹងហេតុការណ៍នេះ បើយោងតាមសាក្សីជាភ្ញៀវទេសចរជាច្រើននាក់ នៅក្បែរកន្លែង កើតហេតុ បាននិយាយប្រាប់ឲ្យដឹងថា ស្របពេលមានភ្លៀងធ្លាក់ ខ្យល់បក់បោកខ្លាំងៗ និងរលកទឹក សមុទ្រធំ គេឃើញ ក្រុមជនរងគ្រោះខាងលើ ជាច្រើននាក់ បានចុះទៅងូតទឹកលេង ជាមួយនឹង ពោង បណ្ដែតទឹក ប៉ុន្តែក្រោយមក ក៏ស្រាប់តែពោងនោះ ត្រូវរលកទឹកសមុទ្រ វាយឲ្យក្រឡាប់ជា ហេតុធ្វើជនរងគ្រោះ ដែលកំពុងឱបពោង បានរបូតដៃចេញពីរពោង លិចចូលក្នុងទឹកសមុទ្រ ហើយភ្លាមៗ ជនរងគ្រោះ ត្រូវបានគេចុះទឹកជួយសង្គ្រោះផងដែរ។ ប៉ុន្តែក្នុងចំណោមជនរងគ្រោះទាំង៣នាក់ ២នាក់ ត្រូវបានគេរកឃើញធ្វើការជួយបានទាន់ពេលវេលា។ ចំណែកឯជនរងគ្រោះ ម្នាក់ទៀត ទម្រាំរកឃើញបានស្លាប់បាត់បង់ជីវិតទៅហើយ បើទោះជាក្រុមជួយសង្គ្រោះ ព្យាមយាម ប្រើគ្រប់ វិធីក្នុងជួយយ៉ាងណាក៏ដោយ។

បច្ចុប្បន្នសព និងជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនយកទៅស្រុកកំណើត រួចហើយដើម្បីធ្វើបុណ្យតាមប្រពៃណី។

គួរបញ្ជាក់ផងដែរថា នៅក្នុងអំឡុង ខែសីហានេះ ជនរងគ្រោះដែល ស្លាប់ដោយលង់ ទឹកសមុទ្រស្លាប់ក្នុងខេត្តព្រះសីហនុ មានចំនួន៤នាក់ហើយ ក្នុងនោះជនបរទេសចំនួន៣នាក់ ស្រី១។ ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ អាជ្ញាធរ ខេត្តព្រះសីហនុ តែងតែ ធ្វើផ្សព្វផ្សាយ ក៏ដូចជា ការ អំពាវនាវ ទៅដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសគឺភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកលេងកម្សាន្តខេត្តព្រះសីហនុ សូមឲ្យមាន ការប្រុងប្រយ័ត្នកម្រិតខ្ពស់ ដោយមិនត្រូវចុះលេងទឹកសមុទ្រ ក្នុងពេលមានភ្លៀងធ្លាក់ និងមានខ្យល់មានរលកធំៗនោះទេ ហើយសម្រាប់បងប្អូនធ្វើអាជីវកម្ម ទូកដឹក ភ្ញៀវ ទេសចរដើរលេងកម្សាន្តតាមកោះ ក៏ដូចជាបងប្អូនប្រជានេសាទ ក៏ដូចគ្នា៕

No comments:

Post a Comment