Sunday, August 28, 2016

ពលករ​កម្ពុជាធ្វើការ​នៅ​កូរ៉េ​ជាង​៤​ម៉ឺន​នាក់ ហើយ​នាំ​ប្រាក់​ឈ្នួល​មក​កម្ពុ​ជាជាង ៥០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​

CEN
ដោយ: ដា​វុ​ធ​



សេ​អ៊ូ​ល: គិត​ត្រឹម​ខែឧសភា ឆ្នាំ​២០១៦ ពលករ​កម្ពុជា កំពុង​បម្រើការ​នៅ​ប្រទេស​កូរ៉េខាងត្បូង​ចំនួន​ជាង ៤៦.០០០​នាក់ ហើយ​បាន​នាំយក​រូប​បិ​យ​ប័ណ្ណ​ត្រឡប់​ទៅ​កម្ពុជា​វិញ ប្រមាណ​ជាង ៥០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។​

​បើតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​រប​ឋ់​លោក​ឡុង​ឌី​ម៉​ង់ បាន​ឲ្យ​ដឹងថា​​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ សីហា ឆ្នាំ​២០១៦ នេះ លោក ឡុង ឌី​ម៉​ង់ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​សាធារណរដ្ឋ​កូរ៉េ បាន​អញ្ជើញ​ជា​វាគ្មិន​កិត្តិយស​ក្នុង​កម្មវិធី​ពិភាក្សា​តុមូល ជាមួយ​ឯកអគ្គរដ្ឋទូត​នៃ​បណ្ដា​ប្រទេស​ក្នុង​អាស៊ាន នៅ​សាធារណ​កូរ៉េ​ស្ដីពី ទំនាក់ទំនង​ការទូត ការផ្លាស់ប្ដូរ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ ការផ្លាស់ប្ដូរ​ពាណិជ្ជក​ម្ម ភ្ញៀវទេសចរ និង​កិច្ចសហ
ប្រតិបត្តិការ​ក្នុងការ​ប​ញ្ចូ​ន​-​ទទួល ពលករ មក​ធ្វើការ​នៅ​សាធារណរដ្ឋ​កូរ៉េ​។​

​លោក​បាន​បន្តថា​សម្រាប់​កម្ពុជា​ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ​គិត​ត្រឹម​ខែឧសភា ឆ្នាំ​២០១៦ ពលករ​កម្ពុជា​ដែល​បាន​នឹង​កំពុង​បម្រើការ​​នៅ​សាធារណរដ្ឋ​កូរ៉េ​មាន​ចំនួន ប្រហែល ៤៦.០០០​នាក់ ហើយ​បាន​នាំយក​រូប​បិ​យ​ប័ណ្ណ​ត្រឡប់​ទៅ​កម្ពុជា​វិញ​ប្រមាណ​ជាង ៥០០​លាន​ដុល្លា​អាមេរិក​ក្នុង​មួយឆ្នាំ តាមរយៈ​ប្រាក់​ឈ្នួល​។

ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម​ទ្វេភាគី​គិត​ត្រឹម ៧​ខែ​ចុង​ក្រោយនេះ កម្ពុជា​បាន​នាំ​ទំនិញ​ទៅ​សាធារណរដ្ឋ​កូរ៉េ​មាន​ទំហំ​ទឹកប្រាក់ ១១៦,១០ លាន​ដុល្លា​អាមេរិក ហើយ​សាធារណ រដ្ឋ​កូរ៉េ​បាន​នាំ​ទំនិញ​មក​កម្ពុជា​ក្នុង​ទំហំ​ទឹកប្រាក់ ២៩០,៩៧ លាន​ដុល្លា​អាមេរិក​។​

​លោក​ទូត បាន​មានប្រសាសន៍​បន្ថែមថា ចំពោះ​វិស័យ​ទេសចរណ៍​វិញ ក្នុង​ឆ្នាំ​២០១៥ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​ពី​សាធារណរដ្ឋ​កូរ៉េ ចំនួន ៣៩៥.២៥៩ នាក់ គឺ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ​បួន បន្ទាប់ពី វៀតណាម ចិន និង​ឡាវ ជាមួយនឹង​ជើងហោះហើរ​ត្រង់​មក​កម្ពុជា​(​ភ្នំពេញ និង​សៀមរាប​) ចំនួន ៣៥​ជើង​ក្នុង​មួយ​សប្ដាហ៍​៕

No comments:

Post a Comment