និពន្ធដោយ: សេង គឹមតាឡា

ភ្នំពេញកាលពីព្រឹកថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០១៦ ៖សណ្ឋាគារ សុខា ភ្នំពេញ បានដាក់ឲ្យប្រើប្រាសស្រឡាង ដើម្បីសម្រួលក្នុងការធ្វើដំណើរ របស់ភ្ញៀវដែលស្នាក់នៅសណ្ឋាគារ និងបុគ្គលិករបស់ខ្លួន។
ស្រឡាងឈ្មោះ តា ព្រហ្ម បានដាក់ឲ្យប្រើប្រាស់សម្រាប់ជួយសម្រួលដល់ការធ្វើដំណើរ ភ្ញៀវ និងបុគ្គលិករបស់ សណ្ឋាគារ សុខា ភ្នំពេញ ដែលអាចផ្ទុកទម្ងន់ប្រមាណជិត ២០០០ តោន ស្នើនឹង រថយន្តក្រុងទេសចរណ៍ធំៗ ជិត១០គឿង ។
ប្រធានចាត់ការទូទៅ នៃសណ្ឋាគារ សុខា ភ្នំពេញ បានឲ្យដឹងថា ស្រឡាងមួយនេះ គឺអាចជួយសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវ និងបុគ្គលិកបានជាច្រើន ដូចជាការ ចំណេញពេលវេលា ឬក៏ជួយកាត់បន្ថយការកកស្ទះចរាចរណ៍មួយកម្រិតផងដែរ ។ ស្រឡាងនេះ ចេញពីកំពង់ចំណតនៃសណ្ឋាគារ សុខា ភ្នំពេញ ត្រើយម្ខាង ទៅវិញទៅមក ពីកំពង់ចំណតអរិយក្សត្រក្បែរស្ពានពេជ្រចាស់ បម្រើការ ចាប់ ម៉ោង ៤ ព្រឹក រហូតដល់ ម៉ោង ១០យប់ ជារៀងរាល់ថ្ងៃ៕
No comments:
Post a Comment