Friday, August 26, 2016

ពលករខ្មែរ១០នាក់ ដែលជាប់នៅពន្ធនាគារ Bukit Jalil នៅម៉ាឡេស៊ី ត្រូវបានបញ្ជូនមកដល់ប្រទេសកម្ពុជាវិញ

Fresh News

(ភ្នំពេញ)៖ ពលករខ្មែរ១០នាក់ ដែលធ្លាប់ជាប់នៅក្នុងពន្ធនាគារ Bukit Jalil ប្រទេសម៉ាឡេស៊ី ហើយត្រូវបានដោះលែងកាលពីដើមខែសីហា ឆ្នាំ២០១៦នោះ ពេលនេះត្រូវបានបញ្ជូនមកដល់ប្រទេសកម្ពុជាវិញហើយ ក្រោមការសម្របសម្រួលរបស់ ស្ថានទូតខ្មែរនៅម៉ាឡេស៊ី និង អង្គការអន្តរជាតិទេសសន្តរប្រវេសន៍(IOM) នេះបើតាមការប្រកាសរបស់ក្រសួងការបរទេសនៅទី២៦ ខែសីហា ឆ្នាំ២០១៦នេះ។

ក្រសួងការបរទេស បានអះអាងថា ពលករខ្មែរទាំង១០នោះ រួមមាន៖

១- សេន ខ្លឹង ភេទស្រី អាយុ៣៣ឆ្នាំ មកពីខេត្តត្បូងឃ្មុំ ២- មីន ណាភី ភេទប្រុស អាយុ ២៨ ឆ្នាំ មកពីខេត្តត្បូងឃ្មុំ ៣- សេត ម៉ូស្លីម ភេទប្រុស អាយុ ២៧ឆ្នាំ មកពីខេត្តត្បូងឃ្មុំ ៤- លី ម៉ៃ ភេទស្រី អាយុ៣៤ឆ្នាំ មកពីខេត្តត្បូងឃ្មុំ ៥- យា ពៅ ភេទស្រី អាយុ ២៥ ឆ្នាំ មកពីខេត្តត្បូងឃ្មុំ ៦- ឯល ទៀត ភេទប្រុស អាយុ២១ឆ្នាំ មកពីខេត្តកំពង់ឆ្នាំង ៧- ម៉ាត់ ម៉ាណាន ភេទប្រុស អាយុ ២៩ ឆ្នាំ មកពីខេត្តកំពង់ចាម ៨- ហេង ពូទ្រី ភេទប្រុស អាយុ ២៦ ឆ្នាំ មកពីខេត្តកំពង់ចាម ៩- យ៉េត ស្រីមុំ ភេទស្រី អាយុ ៤២ឆ្នាំ មកពីភ្នំពេញ ១០- តូហ៊ីរីង យូសុះ ភេទប្រុស អាយុ២០ឆ្នាំ មកពីខេត្តត្បូងឃ្មុំ។

ដោយអនុវត្តតាមការណែនាំរបស់ ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ពលករខ្មែរទាំងនេះត្រូវបានបញ្ជូនមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០១៦ តាមជើងយន្តហោះលេខ MH762៕

No comments:

Post a Comment