Monday, February 23, 2015
សំណុំរឿងឪពុក-ម្តាយ ថោងសារ៉ាត់៖ នាយករដ្ឋមន្រ្តីថា មិនបានបំពាន អំណាចតុលាការ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានលើកបញ្ជាក់ថា សំណុំរឿងឪ ពុក-ម្តាយ របស់លោក ថោង សារ៉ាត់ សម្តេចមិនបានរំលោភអំណាចតុលាការនោះឡើយ ហើយសម្តេចស្នើឲ្យ អ្នករិះគន់សម្តេចទៅពិនិត្យឡើងវិញ ពីទំនាក់ទំនងអំណាចនីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ។
ការចេញមកបញ្ជាក់នៃទំនាក់ទំនងរវាងអំណាចកំពូលទាំង៣នៅកម្ពុជា របស់នាយករដ្ឋមន្រ្តីនាព្រឹកថ្ងៃទី២៣ ខែ កុម្ភៈ ឆ្នាំ២០១៥នេះ បានធ្វើឡើងបន្ទាប់ពីមានការរិះគន់មួយចំនួនទៅលើសម្តេចថា បានបំពានលើអំណាចតុលា ការក្នុងសំណុំរឿងដោះលែងឪពុក-ម្តាយ លោក ថោង សារ៉ាត់ ដែលនាំឲ្យមានការដកតំណែងប្រធានសាលាដំ បូងរាជធានីភ្នំពេញ លោក អាំង មាលតី និងឈានដល់ការចាំខ្លួនមនុស្សជំនិតម្នាក់ ជាមន្រ្តីយោធា គឺលោកផ្កាយ ១ ពេជ្រ ព្រហ្មមុនី ដាក់ពន្ធនាគារព្រៃសរកាលពីសប្តាហ៍កន្លងទៅនេះ។
សម្តេចតេជោ ហ៊ុន សែន បានប្រៀបប្រដូចរឿងនេះថា សេះ ទើបចេញពីក្រោល ដែលតម្រូវចាប់បញ្ចូលក្រោល វិញ ឬបិទក្រោលសេះ មុននិងសេះចេញផុតពីក្រោល។ សម្តេចតេជោ បានបញ្ជាក់ទៀតថា សំណុំរឿងនេះ មាន មនុស្សខ្លះគាំទ្រ ហើយមានអ្នកខ្លះបានរិះគន់សម្តេចថា រំលោភលើអំណាច តែសម្តេចស្នើឲ្យទៅពិនិត្យឡើងវិញ ពីទំនាក់ទំនង នៃអំណាចទាំង៣។
សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់យ៉ាងដូច្នេះ «មានអ្នកខ្លះ ក៏គេថាខ្ញុំល្អទៅ មានអ្នកខ្លះគេថា បំពានអំណាច ហើយ! ខ្ញុំមិនបានបំពានអំណាចទេ ប៉ុន្តែសុំឲ្យទៅពិនិត្យពីទំនាក់ទំនងអង្គទាំង៣ អង្គនីតិបញ្ញត្តិ អង្គនីតិប្រតិបត្តិ និងអង្គតុលាការ វាមិនអាចនៅដាច់ពីគ្នាទេ»។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន កាលពីសប្តាហ៍កន្លងទៅនេះ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសា កលវិទ្យាល័យធនធានមនុស្ស បានបង្ហាញប្រតិកម្មយ៉ាងខ្លាំង ចំពោះការដោះលែងឪពុក-ម្តាយលោក ថោង សា រ៉ាត់ ឲ្យនៅក្រៅឃុំ។ សម្តេចបានស្នើឲឧត្តមក្រុមប្រឹក្សាអង្គចៅក្រមពិនិត្យទៅលើសំណុំរឿងមួយនេះ។
ក្រោយការប្រតិកម្មរបស់សម្តេចតែមួយថ្ងៃ លោក អាំង មាលតី ត្រូវបានផ្លាស់ចេញពីតំណែង និង ដាក់ជំនួសមក វិញដោយលោក តាំង ស៊ុនឡាយ។ សំណុំរឿងដោះលែង លោក ថោង ចំរើន និងអ្នកស្រី កែវ សារី ដែលជាជន ជាប់ចោទប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាតនេះ មនុស្សជំនិតម្នាក់របស់លោក អាំង មាលតី គឺលោកឧត្តម សេនីយ៍ត្រី ពេជ្រ ព្រហ្មមុនី នាយរងសេនាធិការអគ្គមេបញ្ជាការកងទ័ពជើងគោក ក៏ត្រូវបានចាប់ខ្លួនដាក់ពន្ធធនា ការផងដែរ៕
Monday, 23 February 2015 10:03 ដោយ៖ ដើមអម្ពិល (DAP), ID-009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment