Wednesday, February 18, 2015

ចន ច័ន្ទលក្ខិណា ហួសចិត្ត​នឹង​អ្នក​គាំ​ទ្រ​ខ្មែរ​ ស្រឡាញ់​តា​រា​ថៃ​ជ្រុល​ពេក



ភ្នំពេញ៖ តារាសម្តែងជើងចាស់ ដែលប្រឡូកសិល្បៈ ប្រមាណជាង១០ឆ្នាំ អ្នកនាង ចន ច័ន្ទលក្ខិណា បានចេញមុខបញ្ចេញប្រតិកម្មចំៗ ទៅលើអ្នក គាំទ្រមួយចំនួន ដែលមានការស្រឡាញ់ និងតែងតែលើកសរសើរ តារាថៃងើបមុខមិនរួច បើទោះជាតារាថៃ ធ្វើអ្វីក៏ល្អ និងគាំទ្ររហូត ។ តែដោយឡែក តារាខ្មែរវិញ ធ្វើអ្វីក៏ខុសដែរ ។

នៅពេលថ្មីៗនេះ តារាស្រីដែលធ្លាក់ខ្លួន ជាស្រីមេម៉ាយ កញ្ញា ចន ច័ន្ទលក្ខិណា បានសរសេរសារមួយ បង្ហោះនៅលើបណ្តាញ ទំនាក់ទំនង សង្គមផ្ទាល់ខ្លួនរបស់នាង ដោយអមជាមួយរូបថត២សន្លឹក របស់តារាថៃ ដែលបង្ហាញភាពសិចស៊ី ស្ទើរតែអាក្រាតកាយ ថា "បើតួខ្មែរថតបែបនេះ ច្បាស់ជាត្រូវគេជេរគ្រប់មាត់ តែនេះតួថៃត្រូវបានខ្មែរ គាំទ្រសសើរ និងលើកទូល ដូចទេព្យអប្សរ និយាយបែបនេះថា ខ្ញុំច្រណែនគេទៀតហើយ…"។

តារាបង្ហាញម៉ូដ និងជាតារាសម្តែង ចន ច័ន្ទលក្ខណា បាននិយាយបែបបញ្ចើចបញ្ចើរ ទៀតថា “បើសិនជាតួខ្មែរវិញ អត់ស្អាតដូចថៃទេ សូមអញ្ជើញ បន្តការគាំទ្រទៀតចុះ សូម្បីតែគេដូរសង្សារ ដូចដូរខោអាវក៏គេនៅតែល្អ បើតួខ្មែរវិញច្បាស់ជាដៀលថា គ្នាស្រីរកស៊ីផ្លូវភេទ ឱខ្មែរអើយខ្មែរ…” ។

តាមរយៈការបង្ហាញសារបែបនេះ បានសរបញ្ជាក់ឲ្យឃើញ ពីអារម្មណ៍តូចចិត្តរបស់នាង រួមជាមួយអ្នកសិល្បៈដទៃ ដែលខំប្រឹងប្រែងសម្តែង និងធ្វើគ្រប់យ៉ាង ដើម្បីបម្រើអារម្មណ៍ ទស្សនិកជន តែបែរជាទទួលបានតែរិះគន់ ជាន់ពន្លិច គ្រប់ពេល ធ្វើអ្វីក៏ខុស រងតែការរិះគន់ ។ តែដោយឡែកតារាបរទេស ឬតារាថៃវិញ គឺទទួលបានតែការកោតសរសើរ មិនដាច់ បើទោះជាគេ មិនដែលធ្វើអ្វីឲ្យអ្នកគាំទ្រ នៅស្រុកខ្មែរក៏ដោយ ៕

Tuesday, 17 February 2015 13:10 ដោយ៖ LookingTODAY ID: 141

No comments:

Post a Comment