Showing posts with label កំសាន្ត. Show all posts
Showing posts with label កំសាន្ត. Show all posts

Friday, August 19, 2016

សុភ័ណ្ឌ ឡារី រំឭក​បទ​ពិសោធ​ជា​តារា​សិល្បៈ​មុន​ចូល​នយោ​បាយ​

ភ្នំពេញ​ប៉ុស្តិ៍
ប៉ាន់ រិទ្ធា

សារ និង​រូបថត​បង្ហាញ​សកម្មភាព​សិល្បៈ​របស់​លោក ឡារី​​។ ហ្វេសប៊ុក

ភ្នំពេញៈ មើល​ទៅ​ភាព​ឌឺដង​ដាក់គ្នា​របៀប​សង្គ្រាម​ពាក្យ​សម្តី​រវាង​តារា​សម្តែង​ប្រុស​ដែល​មហា​ជនភាគ​ច្រើន​ស្គាល់​ថា​ជាតារា​ប្រុស​រូប​សង្ហា​ជា​សកម្មជន ឬ​ មាន​និន្នាការ​ទៅរក​គណបក្ស​​ប្រឆាំង​លោក សោ​ភ័ណ្ឌ ឡារី ​មិនព្រម​បញ្ចប់​កម្តៅ​ឡើយ​ដោយ​ក្រោយ​ពី​តារា​សម្តែង​ស្រី​អ្នកនាង ចន ច័ន្ទ​លក្ខិ​ណា បង្ហោះ​សារលាត​ត្រដាង​ពីជីវិត​សិល្បៈ ២ ទសវត្សរ៍​ តារា​បក្ស​សង្គ្រោះ​ជាតិ​រូបនេះ​ក៏​បង្ហាញ​រូបថត​ដែល​បញ្ជាក់ថា​លោក​ក៏ជា​អ្នក​សិល្បៈ​មួយ​រូបយ៉ាង​ជាក់​ច្បាស់​ដែរ។

ថ្មីៗ​នេះ លោក សោភ័ណ្ឌ ឡារី បាន​បង្ហោះ​រូបថត​ទាំង​ចាស់ និងថ្មីៗ មាន​ភាព​ពាក់​ព័ន្ធ​ទៅកិច្ច​ការងារ​នៅក្នុង​វិស័យ​សិល្បៈ​ច្រើន​សន្លឹក ហាក់​ដូចជា​មាន​ចេតនា​មួយ​ចង់​បង្ហាញ​អ្នក​នាង ចន ច័ន្ទ​លក្ខិណា ដែល​បច្ចុប្បន្ន​គឺជា​ប្រធាន​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រ​ចិត្ត​ជួយ​សង្គម ដែល​បានចាត់​ទុក​រូបលោក​ថាមិន​មែន​អ្នក​សិល្បៈ​នោះ។

ដូចជា​ការ​បង្ហោះ​រូបថត​ចាស់​កាល​ខ្លួន​នៅ​ក្មេង​សង្ហា​ជាង​ពេល​នេះ​ប៉ុន្មាន​សន្លឹក ដោយ​មាន​ក្លែម​សម្តីជា​សារតាម​ហ្វេស​ប៊ុក​ថា​៖ «​ខ្ញុំ​ស្រណោះ​រាង​រៅកាល​នៅ​សង្ហា​ និង​កំពុង​តែ​សម្តែង​រឿង​ភាគ​ឲ្យ​ទូរទស្សន៍​ក្នុង​ស្រុក​មួយ​ចំនួន!ហិ!ហិ!ហិ!»។ ​

មិនតែ​ប៉ុណ្ណោះ​គេក៏​ឃើញ​រូបថត​ជាច្រើន​ទៀត​ដែល​បាន​បង្ហោះ​លាយ​ឡំ​គ្នា​រវាង​សកម្ម​ភាព​ជួយ​សង្គម និង​សិល្បៈ​តាម​ទំព័រ​ហ្វេសប៊ុក​តារា​ប្រុស​រូបនេះ​ដដែល​ ដោយ​មាន​សារ​ដ៏វែង​អន្លាយ​ថា៖ «អរុណសួស្តី​ ពុក​ម៉ែ​ បងប្អូន​មិត្ត​ភក្តិ​ទាំងអស់​គ្នា​ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក!ម្សិល​មិញ​ខ្ញុំ​រវល់​តែ​រឿង​យួនវ៉ៃ​សម្លាប់​ខ្មែរ​ និងផ្តល់​អណ្តូង​ទឹក​ដល់​ប្រជា​ពលរដ្ឋ​នៅ​ខេត្ត​ព្រៃវែង។ ខ្ញុំ​ភ្លេច មិន​បាន​បង្ហោះ​បង្ហាញ​អំពី​សកម្ម​ភាព និង​ភ័ស្តុតាង​ ដែល​បញ្ជាក់​ថា ខ្ញុំជា​អ្នក​សិល្បៈ​ ដែល​អ្នក​ស្រី​ប្រធាន សមាគម​ថ្មោងថ្មី​ចោទ​ប្រកាន់​ខ្ញុំ​ថា ខ្ញុំពុំ​មែនជា​អ្នក​សិល្បៈ​នោះទេ គ្មាន​ឆន្ទៈ​ និង​សតិ​សម្បជញ្ញៈ​ជា​ពលរដ្ឋ​ខ្មែរ​ឡើយ។ ខាង​ក្រោមនេះ​ជា​សកម្ម​ភាពខ្ញុំ​ថត​ជា​មួយ​លោកស្រី​ប្រធាន»។

មុននេះ​ភាព​ភ្ញាក់​ផ្អើល​ផ្ទុះ​ឡើង​កក្រើក​ពិភព​សិល្បៈ​ជាមួយ​ឆន្ទៈ​គាំទ្រ​មុតមាំ​ពី​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម​ អ្នកនាង ចន ច័ន្ទ​លក្ខិណា ជា​ប្រធាន បាន​ប្រតិ​កម្ម​ទៅ​នឹង​សមាជិក​សភា​ខ្មែរ-អូស្រ្តាលី ​ប្រចាំ​រដ្ឋ​វ៉ិកតូរី​យ៉ា លោក ហុង លីម និងបាន​ចេញ​មុខធ្វើ​ញត្តិ​ថ្កោល​ទោស​ដែល​បញ្ឆេះ​ឡើង​ជា​សង្គ្រាម​ពាក្យ​សម្ដី​ផ្ញើឆ្លង​ឆ្លើយក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក​ រវាង​រូបនាង និង​អតីត​តារា​សម្តែង​បាត់បង់​ឱកាស​ការងារ​សិល្បៈ​ព្រោះ​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ លោក សុភ័ណ្ឌ ឡារី ដែល​បាន​ស្នើទៅ​អ្នក​នាង ចន ច័ន្ទ​លក្ខិណា។

ក្នុង​គណនី​ហ្វេសប៊ុក​ «សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម» អម​ដោយ​រូបថត​ឈរ​រួម​ជាមួយ​មន្ត្រី​នាំពាក្យ​នៅ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី និងមន្ត្រី​ទូត​ នៅ​ស្ថានទូត​អូស្ត្រាលី​នោះ​ ក៏បាន​បរិយាយ​សារ​បង្ហាញ​បន្ថែមថា នាព្រឹក​ថ្ងៃទី ៩ ខែ​សីហា ឆ្នាំ ២០១៦ ៖ «ខ្ញុំ​បាទ​តំណាង​​សមាគម​មិត្ត​សិល្បៈ​ រួម​ជាមួយ​នឹង​អ្នក​តវ៉ា​មួយ​ចំនួន​ទៀត បានដាក់​ញតិ្ត​ស្នើសុំ​ការ​អន្តរា​គមន៍ និង​ថ្កោល​ទោស ជូន​រដ្ឋសភា​ជាតិ ព្រឹទ្ធសភា ក្រសួង​ការបរ​ទេស និង​សហប្រតិ​បត្តិការ​អន្ត​រជាតិ និង​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​ព្រះរាជា​ណាចក្រ​កម្ពុជា ដើម្បី​ស្វែងរក​យុត្តិធម៌ ថ្វាយ​ព្រះ​មហា​ក្សត្រ និង​ប្រជា​ពលរដ្ឋ​កម្ពុជា​ទាំង​មូល ក្នុង​ករណី លោក ហុង លីម តំណាង​រាស្ត្រជាតិ​ខ្មែរ-អូស្ត្រាលី ដែល​បាន​ប្រមាថ​ មាក់​ងាយ​លើ​របប​កម្ពុជា​បច្ចុប្បន្ន»។

ក្រោយ​ពីផ្ទុះ​សម្ដី​តទល់​ជាមួយ​​លោក​ សុភ័ណ្ឌ ឡារី​ អ្នក​នាង ចន ច័ន្ទ​លក្ខិណា​ ចំអក​ទៅវិញ​ថា ៖ «ឆ្លើយ​តបទៅ​នឹង​ការ​លើក​ឡើង​ដោយ​គ្មាន​មូលដ្ឋាន និង​ភ័ស្តុតាង​ច្បាស់​លាស់ របស់​បុគ្គល​សកម្មជន​គណបក្ស CNRP នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន គឺគ្រាន់​តែ​ជាការ​ឆ្លៀត​ឱកាស​កេង​ចំណេញ​នយោបាយ សម្រាប់​តែ​គណបក្ស​នយោបាយ​របស់​ខ្លួន និង​ផល​ប្រយោ​ជន៍​ផ្ទាល់ខ្លួន​តែ​ប៉ុណ្ណោះ ដែល​នេះឆ្លុះ​បញ្ចាំង​ឲ្យឃើញ​ពីភាព​គ្មាន​ឆន្ទ: និង​សតិ​សម្ប​ជញ្ញៈ​ជា​ពល​រដ្ឋខ្មែរ​ឡើយ»៕​

ល្បី​ ខាត់ សុ​ឃីម លក់​ដី និង​ផ្ទះ​ច្រើន​កន្លែង​បែង​ចែក​ទ្រព្យ​

ភ្នំពេញប៉ុស្តិ៍
ប៉ាន់ រិទ្ធា

សារ​អំពាវ​នាវ​លក់​ដីធ្លី ផ្ទះ​សំបែង​សរុប ៣៥ ម៉ឺន​ដុល្លារ​របស់​អ្នក​នាង ខាត់ សុឃីម​។ ហ្វេសប៊ុក​

ភ្នំពេញ: ខណៈ​ថ្មីៗ​នេះ តារា​ចម្រៀង​ស្រី​បុរាណ​លាយ​សម័យ​ សម្បូរ​ទេព​កោ​សល្យ​អ្នក​នាង ខាត់ សុឃីម​ ឧស្សាហ៍​បង្ហោះ​រូប​ និងសារ​ពាក់ព័ន្ធ​នឹង​ស្ថាន​ភាព​គ្រួសារ​ខ្លួន ដូចជា​សារ​ចុងក្រោយ​នេះ នាង​បាន​ប្រកូក​ប្រកាស​លក់ដី និង​ផ្ទះជា​ច្រើន​កន្លែង​​តាម​ហ្វេសប៊ុក ចម្ងល់ជា​ច្រើន​បាន​ចោទ​សួរថា តើ​ចេតនា​បង្ហាញពី​តម្រូវ​ការ​ប្រាក់​បែប​បន្ទាន់​បែប​នេះ អ្នកនាង​ ខាត់ សុឃីម យក​ទៅធ្វើ​អ្វី ឬ​ក៏​ដើម្បី​ចែកកេរ​មរតក​រវាង​សមាជិក​គ្រួសារ​ឲ្យ​ដាច់​ស្រេច?

សារ​នោះ​អ្នក​នាង ខាត់​ សុឃីម បាន​បង្ហោះ​ថា៖ «ហា!​ហា!​ប្រកាស​លេងៗ​ ក្រែង​ដាច់​មែន​ទែន​​! ស្រប​ពេល​គេកំពុង Update ស្រុក​ទេស​ល្មម​ កុំឲ្យ​យូរ​ណា​មហា​មិត្ត​ ត្រូវចិត្ត​ទិញ​ភ្លាម​ មួយ​ណា​ក៏បាន ត​បានណា!​» មានប្រាប់​ទីតាំង​ដី និង​ផ្ទះ​ល្វែង​ប្រកាស​លក់​ទាំង​នោះ​មាន​ចំនួន​ ៦ នៅ​ភ្នំពេញ​ចំនួន ៤ កន្លែង នៅ​ខេត្ត​សៀមរាប និង​កំពត​ ហើយ​តាម​តម្លៃ​ប្រកាស​លក់​គិតសរុប​ចំនួន​ជាង​ ៣៥ ម៉ឺន​ដុល្លារ​អាមេរិក។

បន្ទាប់​ពីសាក​សួរ​តាម​ទូរស័ព្ទ​កាលពី​ម្សិល​មិញ​ អ្នក​នាង ខាត់ សុឃីម ​បាន​ប្រាប់​ថា៖ «ពិតជា​បាន​ប្រកាស​លក់​ដី និងផ្ទះ​ច្រើន​កន្លែង​មែន!​ហើយ​ក៏ជា​ពិតជា​ត្រូវ​ការប្រាក់​បែប​បន្ទាន់​ដែរ​។ តែមិន​មែនជា​ការ​លក់ដូរ​បែប​ចែក​ទ្រព្យ​គ្នា​នោះ​ទេ ជាការ​ប្រកាស​លក់​ដើម្បី​យក​ប្រាក់​មកធ្វើ​ការ​អភិវឌ្ឍ​លើ​មុខរបរ​ប្រចាំ​ថ្ងៃឲ្យ​បាន​ល្អ​ប្រសើរ»។

អ្នក​នាង ខាត់ សុឃីម បន្ត​ឲ្យដឹង​ទៀត​ថា៖ «តាម​ពិតទៅ​នាងខ្ញុំ​គិតថា ដល់​វ័យត្រូវ​គិត​ដើម្បី​ពង្រឹង​មុខ​របរ​របស់​ខ្លួន​កាន់​តែមាន​ទ្រង់​ទ្រាយ​ធំ​ជាងមុន​។ ​ជីវិត​ជួបការ​លំបាក​ច្រើន​ហើយ និង​មាន​បំណង​ចង់​ឲ្យ​ខ្លួនឯង​មានជីវិត​រស់​រវើក​ជាង​ហ្នឹង​។ ខ្ញុំពង្រីក​ក្រុម​តន្ត្រី​សម័យ​ឲ្យក្លាយ​ជាទ្រង់​ទ្រាយខ្នាត​យក្ស​តែម្តង​ និង​សម្អាង​ការ​វិញ​គឺមាន​លក្ខណៈ​សព្វគ្រប់​សម្រាប់​អតិថិជន​។ នេះ​ហើយ​គឺជា​មូល​ហេតុ​ ដែល​នាងខ្ញុំ​ត្រូវ​អំពាវ​នាវ​ប្រកាស​លក់ដី និងផ្ទះ​ជា​ទ្រព្យ​ខំរក​បាន​កន្លង​មកនោះ ដើម្បី​យក​ប្រាក់​មក​បង្វិល​ធ្វើ​ដើម​ទុន​រកស៊ី​បំពេញ​ក្តី​រំពឹង​មួយ​នេះ»។

មហិច្ឆតា​របស់​តារា​ចម្រៀង​ស្រី​មិន​ខ្វះស្ទីល​ក្រមិច​ក្រមើម​ទាំង​សម័យ និង​បុរាណ អ្នកនាង​ ខាត់ សុឃីម​ មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ។​អ្នក​នាង​បាន​​បង្ហើប​ថា៖ «នាង​ខ្ញុំមាន​បំណង​ចង់​នាំ​យក​កាបូប​ Brand មួយ​ម៉ាក តែសុំ​មិនទាន់​ប្រាប់​ឈ្មោះ​ឡើយ។ តែ​ធានាថា មាន​ឈ្មោះ​ល្បី​លំដាប់​ពិភព​លោក​តែម្តង​ នាំមក​ពី​ប្រទេស​អាមេរិក​។ លើស​ពី​នេះ​ នាង​ខ្ញុំក៏​ចៀស​ឲ្យ​ផុតពី​ពាក្យ​រិះគន់​នៃ​មជ្ឈ​ដ្ឋាន​ខ្លះ​ដែរ​ថា​ ជីវភាព​អ្នក​សិល្បៈ​បាន​ត្រឹម​តែល្អ​មើល​ប៉ុណ្ណោះ ​មិន​ជាល្អ​ស៊ី​នោះ​ឡើយ»៕

ក្រុង​ឡុងដ៍​បើក​បារ៍​លម្ហ​មេឃ​ផ្គាប់​ចិត្ដ​អ្នក​និយម​ននល​គក

ភ្នំពេញប៉ុស្តិ៍

​រានហាល​អគារ​ជាន់​ទី ៦០ ឆ្លុះ​គោល​ដៅ​ទេស​ចរណ៍​ល្បី​ៗ​ បើក​ទ្វារ​ស្វាគមន៍​ភ្ញៀវ​និយម​អាក្រាត​កាយ​។

ក្រុងឡុងដ៍: រាន​ហាល​អាក្រាត​ដំបូង​របស់​ជាតិ​នឹងបើក​សម្ពោធ​ក្នុង​ទីក្រុង​ឡុងដ៍​នៅ​សប្ដាហ៍​នេះ​ បំណង​ដើម្បី​លើក​ទឹក​ចិត្ដ​ទៅដល់​ភ្ញៀវ​ដោះ​សម្លៀក​បំពាក់​របស់​ខ្លួន​ចេញ​ ខណៈ​ពួកគេ​មក​ដល់​ទីតាំង​របស់​អ្នក​ធម្មជាតិ​និយម​នេះ។

រាន​ហាល​លើ​ដំបូល​អគារ​ជាន់ទី ៦០ នៅ Parliament Square អាច​គយគន់​ទេសភាព​នៃ​គោល​ដៅ​ទេស​ចរណ៍​សំខាន់​ៗ​របស់​ទីក្រុង​ រួមទាំង នាឡិកា Big Ben កង​បង្វិល​យក្ស London Eye និង​ព្រះ​វិហារ Westminster​។

​ភ្ញៀវ​អាច​ធ្វើ​លំហាត់​ប្រាណ​ទាំង​អាក្រាត​លើ​កម្រាល​ម៉ូស័រ​លោត​។

ភ្ញៀវ​ទេសចរ​មាន​ឱកាស​គេង​សំដិល​ថ្ងៃក្នុង​អំឡុង​ពេល​កម្សាន្ដ​វិស្សម​កាលនា​រដូវ​ក្ដៅ​ ខណៈ​ដែល​រីករាយ​នឹង​ភេសជ្ជៈ​ត្រជាក់​ចិត្ដ​នៅបារ៍​លម្ហមេឃ​។ វា​ទំនង​ថា រាន​ហាល​លើដំបូល​អគារ​នេះជា​ផ្នែកមួយ​នៃ​ទំនាក់​ទំនង​ក្រុម​អាក្រាត​និយម​ដែល​កំពុង​ពង្រីក​សមាជិក​នៅ​ទូទាំង​ក្រុង​ ដែលទើប​នឹងបើក​សម្ពោធ​នៅរយៈ​ពេល​តែប៉ុន្មាន​សប្ដាហ៍​ក្រោយ​ពី​ភោជ​នីយដ្ឋាន​អាក្រាត​ដំបូង​បង្អស់​នៅក្រុង​ឡុងដ៍​ដាក់​ដំណើរ​ការ។

ភ្ញៀវ​ដែល​ស្វែងរក​ភាព​រំជើប​រំជួល​លើសពី​ដំណើរ​ផ្សង​ព្រេង ក៏​នឹងអាច​រីករាយ​ជាមួយ​នឹង​សកម្មភាព​ហាត់​ប្រាណ​នៅ​ក្នុងស្ថាន​ភាព​អាក្រាត​ល្ហើយ​ខ្លួននៅ​លើ​បាល់​រំយោល ឬ​លោត​លើ​សំណាញ់​ម៉ូស័រ។ ដំបូល​អគារ​ខ្ពស់​គឺជា​ទីតាំង​ថត​របស់ NOW TV ដើម្បី​ផ្សព្វផ្សាយ​ពីការ​បើក​សម្ពោធ​កម្មវិធី​កម្សាន្ដ​ដែល​ផ្ដល់​សេរីភាព​ឲ្យខ្លួន​ឯង​ថ្មី​។

​កាន់តែ​ជក់​ចិត្ដ​ជាមួយ​នឹង​ភេសជ្ជៈ​ស្រស់​ៗក្នុង​សួន​ក្បាល​លើ​ដំបូល។

លោក ហ្គីដុន ខេតហ្ស៍ ជា​នាយក​គ្រប់គ្រ​ងទូរទស្សន៍ NOW TV បាន​និយាយ​ថា៖ «ជា​ប្រជា​ជាតិ​មួយ​ វា​ទំនង​ថា យើង​បង្កើន​ឱកាស​ដោយ​សេរី​ឲ្យ​ខ្លួនឯង​កាន់តែ​ច្រើន​ឡើង​។ យើង​អាច​នឹងបន្ដ​បំបែក​ទំនៀម​ទម្លាប់​ចាស់​គំរឹល​ដែល​ដំបូង​គឺ​កិច្ច​សន្យា​ផ្សេង​ៗ និង​បច្ចុប្បន្ន គឺ​សម្លៀក​បំពាក់»។

រាន​ហាល​សម្រាប់​អ្នក​និយម​អាក្រាត​ត្រូវ​បាន​បើក​ដំណើរ​ការ​បន្ទាប់​ពីការ​ស្រាវជ្រាវ​ថ្មីមួយ​ដែលបាន​បង្ហាញ​ថា យុវវ័យ​អង់គ្លេស​បច្ចុប្បន្ន​គឺជា​ជំនាន់ «ឥត​ខ្វល់​ខ្វាយ​» ខណៈ​ពួកគេ​មិន​ចង់​ជួប​ទពិសោធ​ជីវិត​ឥត​សេរីភាព​ដូច​ឪពុក​ម្ដាយ​គេ​។

ជា​មធ្យម យុវវ័យ​អង់គ្លេស​អាយុ​ក្រោម ៣០ ឆ្នាំ បានកាត់​បន្ថយ​រវាង​ចំណង​សម្ព័ន្ធភាព​ស្នេហា​ខ្ជាប់ខ្ជួន​ ៣៨ ភាគរយ​ ហើយ​ពួកគេ​រស់នៅ​តាម​បណ្ដា​ប្រទេស​នានា​ ២៨ ភាគរយ និង​ផ្លាស់ប្ដូរ​ការងារ​នៅ​តាម​អង្គភាព​នានា ១៥ ភាគរយ​លើសពី ៣០ ឆ្នាំ​មុន​។

ដូច្នេះ បើ​ចាប់​អារម្មណ៍​ លោក​អ្នកចុះ​ឈ្មោះ​មុន​តាម​រយៈ​គេហទំព័រ nowtv.uk/comboterrace៕

សុខ មុន្នី​ពិសី លេង​មួយ​ក្បាច់​នេះ​សិច​ស៊ី​កប់​ស៊េរី​ហ្មង!

ភ្នំពេញ ប៉ុស្តិ៍
ស៊ូ វុទ្ធី

កញ្ញា មុន្នី​ពិសី ក្នុង​ថ្ងៃ​ខួប​កំណើត​។ ហ្វេសប៊ុក​

ភ្នំពេញ: តារា​សម្តែង​ស្រី​លេច​ឈ្មោះ​លើ​វិថី​សិល្បៈ តោង​កាលីប​បងស្រី​ជីដូន​មួយជា​កំពូល​តារា​ចម្រៀង​ ពីរោះ​ទាំង​សំនៀង និង​ល្បី​ទាំងទឹក​ចិត្ត​មនុស្សធម៌​អ្នក​នាង មាស សុខ​សោភា កញ្ញា សុខ មុន្នី​ពិសី ​ទម្លាយ​ភាពស្ងប់​ឈឹងពី​ការងារ​សិល្បៈ​ទាំង​វ័យ​ក្មេងខ្ចី​ លើ​ទស្សនីយ​ភាព​សម្ញែង​ដើមទ្រូង​ស្ទើរនឹង​លេច​ឃើញ​កំពូល​ភ្នំ ទាំងមិន​ញញើត​ការ​រិះគន់​ និង​បម្រាម​ពី​ក្រសួង​នោះ។

តារា​សម្តែង​មាឌ​ធំដំ​បង​ ដែល​កំពុង​ក្រសោប​បាន​ប្រជា​ប្រិយ​ភាពពី​អាជីព​សិល្បៈ​ កញ្ញា សុខ មុន្នី​ពិសី កាល​ពីរាត្រី​ថ្ងៃទី ១៥ ខែ​សីហា បាន​ចំណាយ​លុយខ្ទង់​ពាន់​ដុល្លារ​ ​ធ្វើ​ពិធីខួប​កំណើត​ក្នុងវ័យ ២៤ ឆ្នាំ នៅក្នុង​ហាង​មួយ​នៅក្នុង​ផ្សារ​ អ៊ីអន​ម៉ល​។ បើទោះ​ជាការ​ធ្វើ​នោះ​ក្នុងភាព​ស្ងៀម​ស្ងាត់​ ប៉ុន្តែ​គេឃើញ​មានការ​ចូលរួម​ពីភ្ញៀវ​ដែល​ជា​តារា​សិល្បៈ​ច្រើន​គួរសម​ដែរ​​ ពិសេស​វត្តមាន​បងស្រី​ជីដូន​មួយ​នាង​ អ្នក​នាង​ មាស សុខ​សោភា និង​កវី មាស សុខ​រតនៈ​នោះ។​

នៅ​ក្រោយ​ការ​បញ្ចប់​ពិធី​ខួប​កំណើត ​តារា​សម្តែង​នាង សុខ មុន្នី​ពិសី មិន​ត្រឹមតែ​មហាជន​ចំណាំ​ច្បាស់​ថា ​នាង​ជាប្អូន​ស្រីជី​ដូន​មួយ​នឹង​ មាស សុខសោភា​ ទេ នាង​ក៏ត្រូវ​បានគេ​ប្រសិទ្ធ​នាមងារ​ឲ្យ​ភ្លាមៗ​ដែរ​ថា ​ជា​កំពូល​តារា​សិចស៊ី​ ហ៊ាន​ចំហ​ទ្រូង បន្ទាប់​ពីនាង ដេននី ក្វាន់។

មើល​ឃើញ​ពី​ភាព​សិចស៊ី​ចំហ​ទ្រូង​លេច​ចេញ​កូនភ្នំ​នៅ​កណ្តាល​វាល​នោះ ​ក៏ផ្ទុះ​ចេញ​ការ​រិះគន់​ក្នុង​បណ្តាញ​សង្គម​ហ្វេស​ប៊ុកថា តារា​សម្តែង​នាង សុខ មុន្នី​ពិសី មិន​ត្រឹមតែ​អត់​ខ្វល់ពី​កា​របើ​កភ្នែក​សម្លឹង​ មើល​ភាព​សិចស៊ី​របស់​នាង​នោះទេ តារា​រូបនេះ​ថែម​ទាំង​បញ្ចេញ​សា្នម​ញញឹម ហាក់​ដូចជា គ្មាន​រឿង​អ្វីកើត​ឡើង ចំពោះ​ខ្លួន​នៅ​ពេល​មាន​មហាជន​ជា​ច្រើន ធ្វើ​ការ​រិះគន់​។

តែ​ទោះ​យ៉ាង​ណា​ស្រី​ស្រស់​មាឌ​ដំបង​វ័យ ២៤ ឆ្នាំ​ កញ្ញា សុខ មុន្នីពិសី បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ ម្សិលមិញ​ថា៖ «ចំពោះ​រឿង​សិចស៊ី​នេះ​ ខ្ញុំមិន​បាន​គិតថា វា​ជា​រឿង​ហួស​ហេតុ​អីទេ»។

នាង​បញ្ជាក់​ថា៖ «ព្រោះ​ថា ខ្ញុំ​ស្លៀក​ពាក់​នោះ​ វាជា​កម្មវិធី​ផ្ទាល់​ខ្លួនខ្ញុំ​ ខ្ញុំមិន​បាន​ស្លៀកពាក់​ក្នុង​កម្មវិធី​ឡើង​ឆាក​ខន​សឺ​ត ឬ​ក៏សម្តែង​ផង​ហ្នឹង។ ខ្ញុំ​ចង់​ស្លៀក​ម៉េច​ក៏បាន​ដែរ ​វាជា​កម្មវិធី​ខ្ញុំ​នោះ​»។

ស្រី​ស្រស់​រូបនេះ​ក៏​អះអាង​ទៀត​ថា៖ «ម្យ៉ាង​សម្លៀក​បំពាក់​ដែល​ខ្ញុំ​ស្លៀក​ពាក់​យប់​ខួប​កំណើត​នោះ វាជា​រ៉ូប​វែង មិន​មែន​ជា​បែប​ខើច​លើ ខើច​ក្រោម​ឯណា គ្រាន់​តែ​វាល​ដើម​ទ្រូង​តែ​ប៉ុណ្ណឹង»។

ជាមួយ​ការ​លើក​ឡើង​នោះ កញ្ញា សុខ មុន្នីពិសី ដែល​ច្រាន​ចោល​សម្ដី​អេចអូច​ថា នាង​ធ្វើខួប​កំណើត​បាន​មាន​បុរស​គូ​ស្នេហ៍​​ចាំ​ចំហ​ហោប៉ៅ​ចេញ​លុយ​នោះ នាង​ក៏ពោល​ឡើង​ទៀត​ថា៖ «ចំពោះ​ការ​ស្លៀកពាក់​នោះ សិចស៊ី​បន្តិច​មែន ប៉ុន្តែ​មិនជា​ជ្រុល​ពេក​ ឬខ្លាច​ក្រសួង​ហៅ​ណែនាំ​នោះ​ទេ»។

តារា​សម្ដែង​ស្រី​រូបនេះ​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​គិត​ថា វាមិន​ដល់​ថ្នាក់​ហ្នឹង​ទេ ហើយ​ការ​ស្លៀកពាក់​របស់​ខ្ញុំនេះ​ ក៏មិន​មាន​ការមិន​ពេញ​ចិត្ត​ណា​មួយ​ពីសាច់​ញាតិ​ខ្ញុំ​ដែរ ព្រោះ​គាត់​ក៏យល់​ថា មិនជ្រុល​ដែរ និងជា​កម្មវិធី​ផ្ទាល់​ខ្លួន​ផង​»៕

ជីដូនចាស់ម្នាក់ បានសម្រេច បំណងបា្រថ្នា នៅថ្ងៃខួបកំណើត លើកទី ១០៥

Looking Today
ដោយ: ប៉ាង កុង



អង់គ្លេស៖ ជីដូនចំណាស់ Ivena ដែលអ្នកក្នុងតំបន់គ្រប់គ្នាស្គាត់ថា Aunty Ivy បានសម្រេចក្តីបា្រថ្នា របស់ខ្លួន នៅពេលប្រារព្ធ ខួបកំណើតលើកទី ១០៥ កាលពីថ្ងៃពុធ នៅមណ្ឌថែទាំមនុស្ស ចាស់ជរា រួមជាមួយនឹងគ្រួសារ របស់គាត់ រួមមានកូនស្រីគាត់ឈ្មោះ Jane និងមិត្តរបស់គាត់មូយចំនួន ។

ជីដូន Ivena មានបំណងប្រាថ្នា ដ៏ចម្លែកមួយ គឺចង់ឲ្យអ្នកពន្លត់អគ្គភ័យ ដែលមានរូបសាក់ ឡើងតាមបង្អួចយកនំខួបកំណើត មកជូនគាត់ ហើយក្តីបា្រថ្នាបានសម្រេច ដោយអ្នកពន្លតអគ្គិភ័យម្នាក់ មានសាក់លើដងខ្លួ្ និងអ្នកផ្សេងទៀត បានឡើងតាមជណ្ណើរ ចូលតាមបង្អួចជាន់ទីបី របស់គាត់ ដើម្បីជូននំខួបកំណើត ។

លោកយាយដែលមានវ័យចំណស់ ដល់ទៅ១០៥ឆ្នាំនេះ តែងតែមានបំណងចម្លែកៗ សម្រាប់ថ្ងៃខួបកំណើតរបស់គាត់ ហើយតាមរូបរាងរបស់គាត់ ស្ទើរតែគ្មានអ្នកណាម្នាក់ ជឿថាគាត់មានអាយុ ១០៥ឆ្នាំនោះទេ ដោយគាត់មានរូបរាងមាំទាំ និងថែមទាំងស្មារតី នៅល្អទៀតផង ៕

សាន ផានិត សម្ពោធ​ហាង​តម្លៃ​ជាង​១០​ម៉ឺន​ដុល្លារ​ល្ងាចមិញ

Looking Today



សាន ផានិត បាន​ធ្វើ​ពិធី​សម្ពោធ​ហាង​ផឹក​ស៊ី​របស់​ខ្លួន​យីហោ “កៅដាយ​០០១” កាល​ពី​ល្ងាច​មិញ​នេះ ដោយ​មាន​ការ​ចូលរួម​ពី​សិល្បករ​មួយ​ចំនួន អ្នក​និពន្ធ និង​អ្នក​រាប់​អាន​គ្នា​ជា​ច្រើន។

តារា​ចម្រៀង​ទើប​ងើប​មុខ​ជា​ថ្មី​ខាង​លើ​បាន​និយាយ​ថា ហាង​នេះ​ចំណាយ​អស់​ប្រមាណ​ជាង​១០​ម៉ឺន​ដុល្លារ ប៉ុន្តែ​មិន​មែន​ជា​របស់​លោក​តែ​ម្នាក់​ឯង​នោះ​ទេ ដោយ​ចូលហ៊ុន​គ្នា​ជាមួយ​មិត្តភ័ក្ដិ ហើយ​ក្នុង​នោះ​លោក​មាន​ដើម​ទុន​ចំនួន​៣​ម៉ឺន​ដុល្លារ។ ទោះ​បី​ជា​យ៉ាង​ណា តារា​ចម្រៀង​រូប​នេះ​សង្ឃឹម​ថា អ្នក​រួម​អាជីព ព្រម​ទាំង​មហាជន​ទូទៅ​ជួយ​គាំទ្រ​ហាង​របស់​ខ្លួន៕

ប្រភព៖ sabay.com.kh

បទ​ពិសោធន៍ ស្វែង សុជាតា ​​ជីវិតធ្លាក់​ដល់​សូន្យ និង​ការ​ងើប​ឡើង​វិញ

Looking Today
ដោយ: LookingTODAY



តារា​សម្ដែង​ជើង​ចាស់​ ស្វែង​ សុជាតា ប្រាប់​ថា​ នឹក​ស្មាន​មិន​ដល់ពី​ជីវិតនាង​សព្វ​ថ្ងៃ​ ដែល​​​ត្រឡប់​មក​ភាព​ប្រសើរ​ឡើង​វិញ​បែប​នេះ​ ក្រោយ​ធ្លាក់​ដល់​ចំណុច​សូន្យ​កាល​ប្រមាណ​២ឆ្នាំ​មុន។

តារា​ស្រី​រូប​នេះ​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ ឥឡូវ​នេះ​​ នាង​មិន​ទាន់​មាន​គេហដ្ឋាន​ខ្លួន​ឯង​ផ្ទាល់​នៅ​ឡើយ​ទេ​ រាល់​ថ្ងៃ​នៅ​ផ្ទះ​ជួល​ ព្រម​ទាំង​ប្រកបរបរ​លក់​ថ្នាំ​ជាមួយ​គ្នា​ផង​ដែរ​។ យ៉ាង​ណា​មិញ​ នាង​ថា​សប្បាយ​ចិត្ត ​ព្រោះ​ឥឡូវ​ការងារ​សម្បូរ​ រី​ឯ​ការ​រកស៊ី​ក៏​ដំណើរ​ការ​ធម្មតា​។

អតីត​ម្ចាស់​ពាន​អាណាចក្រ​តារា​ខាង​លើ ថ្លែង៖ “ឥឡូវ ​ត្បិត​ថា​បង​នៅ​ផ្ទះ​ជួល​​តែបងអាចរកស៊ីជាមួយ​គ្នា​បាន ហើយ​បង​មាន​ឡាន​សមរម្យ​មួយ​ មាន​របស់​របរ​ដែល​បង​ចង់​បាន​ មាន​របស់​ហូប​ចុក​គ្រប់​គ្រាន់​តាម​ដែល​បង​ចង់​។បន្ទាប់​ពី​ជីវិត​ធ្លាក់​ចុះ​ខ្លាំង​…ផ្លូវ​មួយ​ដែល​មាន​បន្លា ផ្លូវ​ដែល​មាន​ឧបសគ្គ តែ​ក្រោយ​ពី​ផ្លូវ​ដែល​ខ្ញុំ​ត្រឡប់​មក​ពី​ភាព​ដំបៅ​នោះ​វិញ​ បើ​សិន​ជា​ខ្ញុំ​ដើរ​ទៅ​ដដែលៗ ខ្ញុំ​ខ្លួន​ ឯង​ត្រូវ​បាន​ដៀល​ថា​ជា​មនុស្ស​ល្ងង់។ ជីវិត​ដូច​ជា​ការ​ឡើង​ចុះ​ចឹង អ្វី​ដែល​សំខាន់​យើង​ត្រូវ​ចេះ​ លើក​ទឹក​ចិត្ត​ខ្លួន​ឯង”។

តួ​ស្រី​ក្នុង​រឿង​ “មរណៈ​មាតា​” រៀបរាប់​រឿង​ក្នុង​ចិត្ត​​ថា​ ពេល​ខ្លះ​នាង​មិន​មាន​អារម្មណ៍​ថា​សោកស្ដាយ​ពេល​ដែល​នាង​ស្លាប់ ប៉ុន្តែ​នាង​ស្តាយ​បើសិន​មិន​បាន​ធ្វើ​អ្វីមួយ​​ដើម្បី​កូនៗ​នាង ៖ “ពេល​ខ្លះ​ខ្ញុំ​អត់​មាន​អារម្មណ៍​ថា​សោកស្ដាយ​ពេល​ខ្ញុំ​ស្លាប់​ទៅ ប៉ុន្តែ​ខ្ញុំ​ស្ដាយ​ថា​ខ្ញុំ​បាន​ធ្វើ​អ្វី​រួច​ហើយ​នៅ​ដើម្បី​កូន​ៗខ្ញុំ​ ឬ​បាន​ចិញ្ចឹម​កុមារ​កំព្រា​ណាមួយ​ផង ចឹង​ខ្ញុំ​ចង់​ឲ្យ​កូន​ខ្ញុំ​កំព្រា​ទាំង​៣​នាក់​ទៀត​មែន”៕

នាង Nancy Wu ជួបស្នេហ៍ច្រើនតែមិនសមប្រកម

Looking Today
ដោយ: ទូច សុខលីដា



ចិន៖ តាំងពីចាប់ផ្តើមសម្តែង ស្រីស្រស់ Nacy Wu ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយមនុស្សប្រុសជាច្រើននាក់ តែស្នហារបស់នាងហាក់មិនសមប្រកបនោះទេ គឺមិត្តប្រុសម្នាក់ទាក់ទងគ្នាជាមួយនាងបានត្រឹមតែ២ឆ្នាំ ។

ព័ត៌មានពី Jaynestar បានឲ្យដឹងនៅថ្ងៃទី១៩ខែសីហាឆ្នាំ២០១៦នេះ ថាតារាសម្តែងវ័យ៣៦ឆ្នាំ Nancy Wu ត្រូវគេដឹងថាជាតារាដែលមានមិត្តប្រុសច្រើនជាងគេ តាំងពីចាប់ផ្តើមសម្តែង ហើយមនុស្សដែលនាងធ្លាប់បានទាក់ទងនោះ ស្រលាញ់គ្នាមិនលើសពី២ឆ្នាំក៏ត្រូវបែកគ្នាវិញហើយត្រូវគេចាត់ទុកថាជាតារាអភព្វស្នេហ៏ ។

ជាតួសម្តែងក្នុងភាពយន្ត ‘A Fist Within Four Walls” ស្រីស្រស់ Nacy Wu តាំងពីឆ្នាំ២០០១ ចាប់ផ្តើមប្រឡូកក្នុងវិស័យសិល្បៈរហូតដល់បច្ចុប្បន្ន ធ្លាប់មានមិត្តប្រុសដល់ទៅ 4នាក់ដែលមិត្តប្រុសដំបូងរបស់នាងគឺតារាចម្រៀង Deep Ng អ្នកទី២តារាសម្តែង Kenneth Ma ក្រោយមកទៀត នាយកប្រតិបត្តិពាណិជ្ជកម្ម Patt Shum និងមិត្តប្រុសចុងក្រោយគឺអ្នកភ្លេង Terry Chan ។ មិនដឹងថាមកពីការងារមមាញឹកឬ បញ្ហាផ្ទាល់ខ្លួនអ្វីនោះទេ គឺអ្នកទាំងនោះបានត្រឹមតែជាមិត្តប្រុស។

ដោយឡែកការងារសិល្បៈ Nacy ហាក់ជោគជ័យជាងរឿងស្នេហា ដោយគ្រប់រឿងរបស់នាងគឺមានសន្ទុះគាំទ្រខ្លាំង ហើយថ្មីៗនេះ TVB បានឲ្យដឹងថាNancy ចាប់ផ្តើមថតរឿងថ្មី”Alliance” ដែលត្រូវសម្តែងជាមួយ លោក Ruco Chan ៕

Tuesday, February 24, 2015

 ពៅ បញ្ញាពេជ្រ ធ្លាក់ខ្លួន​ពិការ៨ឆ្នាំ រៀបរាប់​ទុក្ខ​សោក ប្រាប់មហាជនជាថ្មី (Video Inside)



ភ្នំពេញ៖ អតីតតារាចម្រៀង និយមតុបតែងខ្លួន ស្រគត់ស្រគំ កញ្ញា ពៅ បញ្ញាពេជ្រ នៅពេលថ្មីៗនេះ បានរំលេចឃ្លីបវីដេអូមួយ បង្ហាញដល់ ទស្សនិកជន រៀបរាប់ពីទុក្ខសោក ដែលនាងធ្លាក់ខ្លួនពិការភាព ប្រមាណជិត១០ឆ្នាំមកនេះ ។

នៅក្នុងឃ្លីបវីដេអូ ប្រមាណជិត៨នាទី ដែលអតីតតារាស្រីរូបស្រស់ សំឡេងផ្អែមស្រទន់កញ្ញា ពៅ បញ្ញាពេជ្រ បានបង្ហោះនោះ នាងបានរៀបរាប់ឲ្យដឹងថា នាងជួបគ្រោះថ្នាក់ត្រូវគេបាញ់ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០០៧ ហើយគិតរហូតមកដល់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥នេះ គឺមានរយៈពេល៨ឆ្នាំហើយ ដែលនាងធ្លាក់ខ្លួន ពិការដើរមិនរួច នៅតែមួយកន្លែង ។

ចង់ដឹងថា នៅក្នុងឃ្លីបវីដេអូ ដែលតារាចម្រៀង កញ្ញា ពៅ បញ្ញាពេជ្រ បង្ហោះនោះ នាងបានរៀបរាប់ពីសុខទុក្ខអ្វីខ្លះ ហើយស្ថានភាពជំងឺ ផ្នែកខួរឆ្អឹងខ្នងរបស់នាង បានធូរស្រាលយ៉ាងណានោះ មានតែទៅទស្សនាជាមួយ Looking TODAY ទាំងអស់គ្នា៖



Tuesday, 24 February 2015 09:07 ដោយ: LookingTODAY PostID:140

 ចន ច័ន្ទលក្ខិណា ប្រាប់​លោក ចែម វុឌ្ឍសុវីន កុំ​រើស​ដាក់​ខ្លួន ពេល​មាន​ការ​រិះគន់



ភ្នំពេញ៖ បន្ទាប់ពីគេហទំព័រ Looking TODAY បានធ្វើការចុះផ្សាយ អត្ថបទមួយមានចំណងជើងថា “ចន ច័ន្ទលក្ខិណា ត្រូវបានលោក ចែម វុឌ្ឍសុវីន វាយបកយ៉ាងចាស់ដៃ” កាលពីពេលថ្មីៗនេះរួចមក តារាសម្តែងចាស់វស្សា អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានប្រញាប់ប្រញាល់ ចេញមុខប្រតិកម្មឆ្លើយតបវិញថា នាងមិនបានធ្វើការចោទប្រកាន់ ទៅលើបុគ្គលណាមួយ ហើយការរិះគន់នេះ មិនមែនក្នុងន័យជាន់ពន្លិចទេ គឺក្នុងន័យស្ថាបនាកែលម្អ ។

តារាសម្តែង និងជាពិធីការិនី ប្រចាំស្ថានីយទូរទស្សន៍បាយ័ន អ្នកនាង ចន ច័ន្ទលក្ខិណា បានសរសេរសារជាភាសាខ្មែរ វាយប្រហារបកទៅវិញ ដោយបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម Facebook របស់នាងថា “ខ្ញុំដឹងថា អ្នកមិនមែនធ្វើជាគណៈកម្មការ ទីងមោងដែរ តែខ្ញុំអត់បាននិយាយ ចំពោះអ្នកទេ កុំរើសដាក់ខ្លួនពេក កុំរអៀសខ្លួន Ok ខ្ញុំមិនដែលចិត្តចង្អៀតជាមួយ model ក្នុងកម្មវិធីហ្នឹងទេ ព្រោះស្ថិតក្នុង group ផ្សេងគ្នា ហើយអាជីពហ្នឹង មិនសមនឹងខ្ញុំទេ តែខ្ញុំនិយាយរិះគន់ ក្នុងន័យស្ថាបនា ហើយខ្ញុំក៏មិនរិះគន់ប្អូនដែរ chem vuthsovin!” ។

តារាស្រីដែលកំពុង តែមានភាពលេចធ្លោ ទៅលើរឿងរិះគន់ តារាថៃរូបនេះ បានប្រាប់ឲ្យដឹងបន្ថែមទៀតថា “ជាអ្នកគាំទ្រកម្មវិធីនេះម្នាក់ដែរ ហើយខ្ញុំក៏ជាអ្នកជំរុញ ស្រីម៉ៅ ឲ្យចូលរួមប្រកួតក្នុងកម្មវិធីនេះ ហើយខ្ញុំពិតជាយល់ឃើញ ដូចអ្វីដែលខ្ញុំបាននិយាយ បើខ្ញុំមានចិត្តចង្អៀត ឬក៏ច្រណែន ខ្ញុំមិនជំរុញឲ្យស្រីម៉ៅទៅប្រកួតទេ ។ សោកស្តាយដែលប្អូនប្រុសប្រឆាំង នឹងការរិះគន់របស់បង ទាំងបងមិនបានថាឲ្យប្អូន អ្នកថតរូប ក្នុងកម្មវិធីនេះ មិនមែនមានតែប្អូនមួយទេ បងនិយាយទូទៅ តែប្អូនរើសដាក់ខ្លួន អ្នកដឹកនាំកម្មវិធី គួរតែពិនិត្យឡើងវិញ សួរថាក្នុងចំណោមបេក្ខនារីទាំង១៤រូប តើគេមានអារម្មណ៍យ៉ាងណា ដែលគេដឹងថា មិនមានភាពប្រក្រតី គ្រាន់តែគេមិនហ៊ាននិយាយ …” ។

ក្នុងនោះដែរ តារាស្រីរាងខ្ពស់ស្រឡះ មានឈ្មោះជាស្រីមេម៉ាយអ្នកនាង ចន ច័ន្ទលក្ខិណា បានលើកយកកម្មវិធី The Voice មកនិយាយផងដែរថា ហេតុអី The Voice គេធ្វើល្អ? ក្មួយប្រុសបង្កើតរបស់នាង ក៏បានចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ តែនាងទទួល លទ្ធផលនៃការមិនជោគជ័យរបស់ក្មួយនាង បានសួរថាហេតុអី? នាងចង់ប្រាប់ថា គឺកម្មវិធីពិតធ្វើឲ្យយើងទទួលយកបាន នូវលទ្ធផលនេះ! អ្នកណាក៏មានសិទ្ធិ ក្នុងការគាំទ្របេក្ខនារី ដែលគេពេញចិត្ត ដូច្នេះនាងនិយាយ ក៏ជាទស្សនិកជនមួយរូបដែរ បើមិនទទួលការរិះគន់របស់នាងទេ សូមបន្តសកម្មភាពនេះទៀតចុះ នាងក៏ឈប់និយាយទៀតហើយ ៕

Tuesday, 24 February 2015 14:07 ដោយ៖ LookingTODAY ID: 141

Monday, February 23, 2015

សារ៉ា ឆួលចុងច្រមុះ នឹងព័ត៌មានថា ជំពាក់​លុយ​គេ​មិន​សង



ភ្នំពេញ៖ បន្ទាប់ពីមានបណ្ដាញសារព័ត៌មានចុះផ្សាយថា ប្រធានក្រុមតារាបង្ហាញម៉ូដ Pop Model កញ្ញា សារ៉ា ជំពាក់លុយគេ និងព្យាយាមគេចវេស មិនព្រមសង មិនទាន់បានប៉ុន្មានផង ស្រាប់តែតារាស្រីរូបនេះ ប្រញាប់ប្រញាល់បញ្ចេញប្រតិកម្ម ទៅនឹងព័ត៌មាន ដោយនាងបានច្រានចោល ព័ត៌មាននោះថា ជាការបំភ្លៃព័ត៌មានជាន់ឈ្លី កិត្តិយស និងកេរ្តិ៍ឈ្មោះរបស់នាង ។

តារាសម្តែង និងជាប្រធានក្រុមតារាម៉ូដែល Pop Model កញ្ញា សារ៉ា បានទូរស័ព្ទមក បកស្រាយប្រាប់គេហទំព័រកម្សាន្ត Looking TODAY ឲ្យដឹងថា គ្រាន់តែនាងបានឃើញព័ត៌មានចុះផ្សាយថា នាងជំពាក់លុយគេមិនសងភ្លាម នាងពិតជាមានអារម្មណ៍ មិនសប្បាយចិត្ត ហើយក៏ប្រញាប់ប្រញាល់ ចេញមុខបកស្រាយភ្លាម តាមការចុះផ្សាយនោះ គេបានសរសេរថា នាងជំពាក់លុយគេ ហើយបានដកខ្លួនចេញពីសិល្បៈ ព្រោះតែគ្មានសមត្ថភាព រកលុយសងគេ ហេតុដូច្នេះនាងចង់បញ្ជាក់ថា នាងមិនបានជំពាក់លុយគេ ឬក៏ដកខ្លួនចេញពីសិល្បៈ ដូចការចុះផ្សាយព័ត៌មាននោះឡើយ ។

តារាសម្តែងធ្លាប់មានឈ្មោះបោះសំឡេង តាមរយៈការគ្រងតំណែង ជាតួម៉ែយ៉ែមក្នុងរឿង “កូនឥតខាន់ស្លា” រូបនេះ បានប្រាប់ឲ្យដឹងទៀតថា “ខ្ញុំចង់និយាយថា ខ្ញុំមិនបានគេចខ្លួន ឬក៏ឈប់ពីសិល្បៈ ដូចការចោទប្រកាន់នោះទេ ជាក់ស្តែងពេលនេះខ្ញុំទើបតែថតរឿងថ្មីចប់ ។ ចុះផ្សាយបែបនោះ ខ្ញុំចង់សួរថា ខ្ញុំជំពាក់លុយអ្នកណា ខ្ញុំហ៊ានប្រឈមមុខ នឹងការពិតគ្រប់យ៉ាង ហើយបើថាខ្ញុំជំពាក់លុយ អ្នកណាហៅគេ មកតទល់ជាមួយខ្ញុំ នៅចំពោះមុខគ្នា កុំធ្វើការចុះផ្សាយ ព័ត៌មានមិនពិតនាំឲ្យខ្ញុំខាតបង់…” ។

តារាស្រីរូបនេះ បានប្រាប់ឲ្យដឹងទៀតថា នាងនៅតែបន្ត ការងារសិល្បៈដដែល មិនមានបំណងផ្តាច់ខ្លួន ពីអាជីពមួយនេះឡើយ ដរាបណាទស្សនិកជន នៅតែគាំទ្រការសម្តែង និងក្រុមម៉ូដែលរបស់នាង គឺនាងនៅតែបន្ត ។ “ខ្ញុំចាត់ទុកថា ការចុះផ្សាយបែបនេះ ជាការជាន់ឈ្លីកេរ្តិ៍ឈ្មោះខ្ញុំ ទាំងដែលរឿងនេះ មិនមែនជាការពិតទាល់តែសោះ ហើយមួយរយៈ ក្រោយពីខ្ញុំថតរឿងចប់ ខ្ញុំឧស្សាហ៍ឈឺច្រើន ទើបមិនសូវបាន ចេញមុខចេញមាត់ តាមកញ្ចក់ទូរទស្សន៍ ទើបធ្វើឲ្យទស្សនិកជន មានការយល់ច្រឡំបែបនេះ” ។ កញ្ញា សារ៉ា បន្ថែម ៕

Monday, 23 February 2015 15:13 ដោយ: LookingTODAY PostID:140

ចន ច័ន្ទលក្ខិណា ត្រូវ​បាន​លោក ចែម វុឌ្ឍសុវីន វាយ​បក​យ៉ាង​ចាស់​ដៃ



ភ្នំពេញ៖ តារាសម្ដែងស្រីដ៏ស្រស់សោភាអ្នកនាង ចន ច័ន្ទលក្ខិណា ក្នុងរយៈពេលនៃការចូលឆ្នាំចិន កន្លងមកនេះហាក់ ជាពេលវេលាដ៏អាក្រក់បំផុត សម្រាប់នាង ព្រោះប្អូនស្រីគឺនាង ចន ពេជ្រកញ្ញារ័ត្ន ត្រូវបានចោរឆក់កាបូបរហូតរង របួសបញ្ជូនទៅវៀតណាម និងមិនទាន់បានធូរស្បើយនៅឡើយទេ ។ ចំណែកឯបណ្ដាញសារព័ត៌មានក្នុងស្រុកជាច្រើន បានយកពាក្យសម្ដីនាង ទៅចុះផ្សាយព្រោងព្រាត ដោយមិនមានបទសម្ភាសន៍នាងឡើយ ។

ចំពោះកម្មវិធីកំពូលតារាបង្ហាញម៉ូដកម្ពុជាវិញ ក៏បានវាយបក ចន ច័ន្ទលក្ខិណា យ៉ាងចាស់ដៃ ស្របពេលនាងធ្លាប់បាន ស្រែករកយុត្តិធម៌ឲ្យ ស្រីម៉ៅ ដែលជាអ្នកចូលរួមប្រកួតនឹងជាមិត្តរួមអាជីពក្នុងក្រុមរបស់នាង ។ កម្មវិធីកំពូលតារាបង្ហាញម៉ូដកម្ពុជា បានយកសារព័ត៌ក្នុងស្រុកមួយ ដើម្បីវាយបកនាងមិនសំចៃមាត់ ។

ចំណែកលោក ចែម វុឌ្ឍសុវីន ដែលជាគណៈកម្មការមួយរូបក្នុងកម្មវិធី និងជាអ្នកថតរូបដ៏ល្បីល្បាញជាមួយបទពិសោធន៍ រាប់សិបឆ្នាំ និងជាថៅកែហាងថតរូបមួយកន្លែងផងដែរ លោកបាននិយាយចំៗចំពោះអ្នកនាង ចន ច័ន្ទលក្ខិណា ថាលោកបានស្គាល់កញ្ញា ស្រីម៉ៅ តាំងពីចូលប្រឡូកក្នុងអាជីពបង្ហាញម៉ូដដំបូងៗមកម្ល៉េះ ។ កាលនោះ ចន ច័ន្ទលក្ខិណា មិនស្គាល់ថា ស្រីម៉ៅ ជាអ្នកណានៅឡើយផង ។ លោកជាអ្នកគាំទ្រ ស្រីម៉ៅ និងជំរុញស្រីម៉ៅឲ្យដើរទៅមុខជានិច្ច ។

តែក្នុងនាមលោកជាគណៈកម្មការ លោកមិនអាចយកការស្រឡាញ់ផ្ទាល់ខ្លួន ទៅកាត់សេចក្ដី ចំពោះអ្នកប្រកួតឡើយ ។
លោកបានបន្តថា លោកមិនបានលំអៀងលើកញ្ញា គង់ការ ឡើយ ព្រោះលោកមិនចូលចិត្តគង់ការ តែគង់ការធ្វើបានល្អច្រើន ។ ចន ច័ន្ទលក្ខិណា មិនមែនអ្នកជំនាញ ពិតប្រាកដឡើយ ដូចនេះ ចន ច័ន្ទលក្ខិណា មិនគួរវាយប្រហារកម្មវិធីបែបនេះឡើយ ។

ចំណែកអ្នកនាង ចន ច័ន្ទលក្ខិណា បន្ទាប់ពីបានស្ដាប់ឮ និងមើលឃើញការវាយបកព្រមៗគ្នាអ្នកនាង មិនបានតបតអ្វី ច្រើនឡើយ ព្រោះអ្នកនាង បានធ្វើអ្វីដែលនាងចង់ធ្វើ និងនិយាយអ្វីដែលអ្នកនាង ចង់និយាយរួចទៅហើយ ។ អ្នកនាង ចន ច័ន្ទលក្ខិណា បាននិយាយថា គេនិយាយវាយបកដើម្បីការពារមុខរបររកស៊ីជារឿងរបស់គេ ព្រោះគេចង់ឲ្យកម្មវិធីនៅ តែបន្តទៅមុខទៀត ។ តែអ្នកណាបានធ្វើអីដឹងខ្លួន ច្បាស់ណាស់មិនចាំបាច់ និយាយច្រើនឡើយ ។ អ្នកនាងពេលនេះ កំពុងស្ថិតនៅប្រទេសវៀតណាម ហើយកំពុងធ្វើដំណើរមកកម្ពុជា ដែលបងប្អូននាង ត្រូវផ្លាស់ប្ដូរគ្នា ដើម្បីមកមើលជំងឺប្អូននាង ៕

Monday, 23 February 2015 15:24 ដោយ៖ LookingToday ID-142

មាស សុខសោភា ​គាំទ្រ​លោក​អាឡិច មិន​ពាក់​ព័ន្ធ​នយោបាយ​​

ទោះ​ជា​សារ​របស់​មាស សុខសោភា ​​​មាន​ន័យ​គាំទ្រ​​​ឲ្យ​លោកអាឡិច សកម្មជន​ការពារ​ព្រៃ​​ឈើ​​​នៅ​តំបន់​​អារ៉ែង ត្រូវ​គេ​មើល​ឃើញ​ថា​មាន​ន័យ​ប្រឆាំង​នឹងរាជរដ្ឋាភិបាល​ ក៏​អ្នក​នាំ​ពាក្យ​របស់​តារា​​ស្រី​រូប​នេះប្រាប់​ថា​ សារ​​​នោះ​មិន​ពាក់​ព័ន្ធ​​នយោបាយ​ឡើយ​។ ​​​សារ​របស់​នាង​មាន​ន័យ​​ពញាក់​អារម្មណ៍​មហាជន​យ៉ាង​ខ្លាំង ​ដើម្បី​ឲ្យ​អនុប្រធានអង្គការចលនាមាតាធម្មជាតិ​រូប​នេះ​ ទទួល​បាន​សិទ្ធិ​ជ្រក​កោណ​នៅ​កម្ពុជា​បន្ត​ទៀត ផ្ទុយ​នឹង​ការ​ទាម​ទារ​របស់​​រាជរដ្ឋាភិបាល​​​។

​​ក្នុង​អំឡុង​ខែ​កុម្ភៈ​នេះ​ ករណី​​លោក​ អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) ដែល​ជា​សកម្មជន​​ការ​ពារ​​​ព្រៃ​ឈើ​នៅ​តំបន់​​អារ៉ែង ​ត្រូវ​គេ​កត់​សម្គាល់​​​ថា​បាន​​ឡើង​កម្តៅ​កាន់តែ​ខ្លាំង បន្ទាប់​​​​រដ្ឋាភិបាលកម្ពុជា​សម្រេច​​មិន​បន្ត​ទិដ្ឋាការ​ឲ្យ​លោក​​ស្នាក់​នៅ​កម្ពុជា​ និង​​កំណត់​ឲ្យ​ចេញ​​ពី​​ប្រទេស​កម្ពុជា​ឲ្យ​ខាន​តែ​បាន​។ ​នៅ​លើ​បណ្ដាញ​ហ្វេសប៊ុក មាន​ការ​បញ្ចេញ​មតិ​ជំទាស់​​យ៉ាង​ផុល​ផុស តប​ទៅ​កាន់​ការ​សម្រេច​ចិត្ត​របស់​​រាជរដ្ឋាភិបាល​ បន្ថែម​ពី​លើ​ការ​​ដាក់​ញត្តិ​​ស្នើ​ឲ្យ​មាន​ការ​អន្តរាគមន៍​​​ពី​រដ្ឋសភា ​និង​ពី​​​ព្រះ​មហាក្សត្រ​ខ្មែរ​ដែល​បាន​ធ្វើ​ឡើង​។ ​ក្រៅ​ពី​មហាជន​ជា​សាមញ្ញជន កញ្ញា​មាស សុខសោភា ដែល​ជា​​តារា​ល្បី​ឈ្មោះ​មាន​ឥទ្ធិពល​ម្នាក់ បាន​ចេញ​មុខ​​គាំទ្រ​ឲ្យ​​លោក​បន្ត​រស់​នៅ​កម្ពុជា​បន្ត​ទៀត ដើម្បី​ឲ្យ​លោក​បាន​បន្ត​សកម្មភាព​ការពារ​​តំបន់​ព្រៃ​អារ៉ែង ដែល​​ប្រឈម​នឹង​ការ​បំផ្លាញ បើ​​មាន​​ការ​អភិវឌ្ឍន៍​ជា​​ទំនប់​វារីអគ្គីសនី​នៅ​តំបន់​នោះ​ដូច​ការ​​​គ្រោង​ទុក​។

នៅលើទំព័រហ្វេស​ប៊ុកផ្លូវការរបស់​មាស សុខសោភា នាង​បាន​​សរសេរ​ជា​ភាសា​អង់​គ្លេស​​ថា«Allex Thank you! Hopefully you stay in our kingdom forever!! Mother Nature Cambodia» ដែល​មាន​ន័យ​ថា «អរគុណ អាឡិច! សង្ឃឹមយ៉ាងមុតមាំថា អ្នក(អាឡិច) នឹងរស់នៅក្នុងរាជាណា​ចក្រ​របស់យើងជានិរន្ត​តទៅ»។


សារ​មួយ​ឃ្លា​​របស់​នាង បង្ហាញ​ឆន្ទៈ​យ៉ាង​ច្បាស់​ថា នាង​ជំទាស់​នឹង​ការ​សម្រេច​ចិត្ត​របស់​​រដ្ឋាភិបាល ដែល​ចង់​ឲ្យ​​​សកម្មជន​ព្រៃ​ឈើ​រូប​នេះ​​ចេញ​ឲ្យ​ផុត​ពី​កម្ពុជា​។ នេះ​ជា​សារ​រសើប​មួយ​ថ្មី​ ដែល​​​​មាន​ន័យ​​ប្រឆាំង​ចំពោះ​រាជរដ្ឋាភិបាល បន្ទាប់​ពី​កន្លង​មក​នាង​ក៏​​បានចេញ​មុខ​​ដាំ​ដុះ​ដើម​ឈើ​នៅ​តំបន់​​​ឱរ៉ាល់ ដែល​មាន​ចម្រូង​ចម្រាស​រវាង​ប្រជាសហគមន៍ និង​ ​​ក្រុម​ហ៊ុន​​ទទួល​សិទ្ធិ​អភិវឌ្ឍន៍ ​ធ្វើ​ឲ្យ​មាន​ការ​បារម្ភ​ពី​សុវត្ថិភាព​របស់​នាង​ម្ដង​ទៅ​ហើយ​។ ​​ទង្វើ​​ចុះ​ការពារ​ព្រៃ​ និង​សារ​​គាំទ្រ​លោក​អាឡិច​ចុង​ក្រោយ​នេះ ​មាន​មហាជន​ភាគ​ច្រើន​កត់​សម្គាល់​ថា​ មាស សុខសោភា ជា​តារា​ចម្រៀង​ល្បី​​លំដាប់​ប្រទេស​ទី​១ ដែល​ហ៊ាន​​បញ្ចេញ​​ទស្សនៈ​ផ្ទុយ​ពី​​ការ​សម្រេ​ច​ចិត្ត​​របស់​​រាជរដ្ឋាភិបាល ដែល​​ផ្ទុយ​ពីបរិបទ​​របស់​​តារា​​ល្បី​ភាគ​ច្រើន​នៅ​កម្ពុជា​។

​យ៉ាង​ណា​ក៏​ដោយ លោក​ មាស សុខ​រតនៈ បង​ប្រុស​របស់​នាង​ប្រាប់​ថា​​អ្វី​ដែល​នាង​ធ្វើ​ឡើង​មិន​មែន​ជា​​រឿង​នយោបាយ​ ឬ​ដើម្បី​គាំទ្រ​គណបក្ស​ណា​​​​មួយ​នោះ​ទេ ពោល​គឺ​ជា​​គ្រាន់​តែ​ជា​​ការ​យល់​ឃើញ​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ​។ លោក​និយាយ​ថា អ្វី​ដែល​មាស សុខសោភាធ្វើ ​​​ទាំង​ការ​ចុះ​ដាំ​​ដើម​ឈើ ទាំង​ការ​​ចុះ​បំបួស​ដើម​ឈើ បូក​រួម​ទាំង​ការ​បង្ហោះ​សារ​ចុង​ក្រោយ​នេះ​ មិន​មាន​ន័យ​ប្រឆាំង​ចំពោះ​​រាជរដ្ឋាភិបាល​នោះ​ទេ ប៉ុន្តែ​​​​​ត្រឹម​តែ​មាន​ន័យ​ឆ្លុះ​បញ្ចាំង​ពី​​ទស្សនៈ​ក្នុង​នាម​ជា​ពលរដ្ឋ​ម្នាក់​។ លោក​និយាយ​ថា«​ខ្ញុំ​មិន​ទាន់​ដឹង​ថា​ប្អូន​ខ្ញុំ​សរសេរ​សារ​​អ្វី​ខ្លះ​ទាក់​ទង​នឹង​លោក​អាឡិច​ហ្នឹង​ទេ ប៉ុន្តែ​ពួក​ខ្ញុំ​អត់​មាន​​​​ពេល​គិត​រឿង​នយោបាយ​​ទេ ​ខ្ញុំ​មិន​ទាន់​ដឹង​ថា​អាភា​គាំទ្រ​អាឡិច​ហ្នឹង​ដើម្បី​អ្វី​ដែរ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​អះ​អាង​ថា ប្អូន​ខ្ញុំ​ធ្វើ​អ្វី​មិន​មាន​ពាក់​ព័ន្ធ​​រឿង​​​នយោបាយ ឬ​​​ប្រឆាំង​អ្នក​ណា​អី​ទេ​!»។ ​​​

មាស សុខសោភា ​បាន​បិទ​ទូរស័ព្ទ​ បន្ទាប់​ពី​បាន​បង្ហោះ​សារ ហើយ​មាន​ការ​ចែក​ចាយ​ទូលំទូលាយ​ពេញ​បណ្ដាញ​ហ្វេសប៊ុក កាល​ពី​ថ្ងៃ​ម្សិល​មិញ។ ប៉ុន្តែ​យោង​តាម​ការ​បញ្ជាក់​ក្នុង​​វេទិកា​​ថត​បទ​ចម្រៀង​របស់​ផលិតកម្ម​រ៉ៃ​​មាសកាល​ពី​ដើម​ខែ​កុម្ភៈ នាង​អាង​ថា អ្វី​ដែល​នាង​​​ធ្វើ​ឡើង​មិន​មាន​​ទំនោរ​ទៅ​រក​គណបក្ស​ប្រឆាំង ​ឬ​ប្រឆាំង​ចំពោះ​អ្នក​ណា​នោះ​ទេ ​​សំខាន់​គឺ​គ្រាន់​តែ​មាន​បំណង​​​ជួយ​សង្គមប៉ុណ្ណោះ​។ នាង​បាន​និយាយ​កាលពីពេលនោះ​ថា «​សម្រាប់​ខ្ញុំ​​អ្វី​ដែល​អាច​ជួយ​សង្គម​បាន ខ្ញុំ​នឹង​លូក​ដៃ ​ចំណែក​រឿង​​គណ​បក្សខ្ញុំ​អត់​ពាក់​ព័ន្ធ​ទេ​!»។​

មួយ​រយៈចុង​ក្រោយ​​នេះ​ មាស សុខសោភា ទទួល​បាន​​ការ​ចាប់​អារម្មណ៍​​​ពី​​​​មហាជន​ភាគ​ច្រើន​​ ​ជា​មួយ​ការ​​ចេញ​មុខ​​ការពារ​ព្រៃ​ឈើ​​នៅ​តំបន់​ឱកាស ​​​ដោយ​បាន​ចូល​រួម​ជា​មួយ​ប្រជាសហគមន៍​ប្រឆាំង​​នឹង​​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​ ​ដែល​ទទួល​បាន​​ដី​សប្បទាន​ពី​​​រាជរដ្ឋាភិបាល​។ ​ ​​ទង្វើ​ និង​សារ​ចុង​ក្រោយ​របស់​នាង​ត្រូវ​​គេ​មើល​ឃើញ​ថា ​លេច​ចេញ​ទឹក​ចិត្ត​ស្នេហា​ជាតិ​គួរ​ឲ្យ​សរសើរ​ ប៉ុន្តែ​ក៏​ស្ថិត​ក្នុង​គំរាម​កំហែង​ចំពោះ​អាជីព និងសុវត្ថិភាព​ដូច​គំរូ​​សកម្មជន​​​ព្រៃ​ឈើ​មួយ​ចំនួន​ផងដែរ ដោយ​សារ​តែ​នាង​គឺ​ជា​​តារា​ល្បី​​ដែល​មាន​​ឥទ្ធិពល​ខ្លាំង​ក្លា​​ម្នាក់​​​ក្នុង​ការ​​ពញាក់​ស្មារតី​​​មហាជន។

មាស សុខ​សោភា និង​​បង​ប្រុស​បាន​ស្នើ​កុំ​ឲ្យ​​យក​នាង​ទៅ​​លាយ​ឡំ​នឹង​គណបក្ស​ប្រឆាំង និង​កុំ​ឲ្យ​​​យក​នាង​ទៅ​លាប​ពណ៌​​​ថា​មាន​បំណង​​ប្រឆាំង​រាជរដ្ឋាភិបាល។ ​មក​ទល់​ពេល​នេះ លោក អាឡិច ត្រូវ​ចោទ​ថា​បាន​​​រារាំង​ ​និង​ញុះញង់ ​​​បង្ក​ផល​វិបាក​​ក្នុង​ការ​​ចុះ​សិក្សា​​តំបន់​​សាង​សង់​ទំនប់​​​​វារីអគ្គីសនី​នៅ​អារ៉ែង ទើប​​​មិន​អនុញ្ញាត​ឲ្យ​បន្ត​ទិដ្ឋាការ​រស់​នៅ​នៅ​កម្ពុជា​បន្ត​ទៀត៕ ​

VOD
ដោយ៖​ វង្ស សុម៉ាលីន​ | ថ្ងៃចន្ទ ទី23 កុម្ភៈ 2015

Sunday, February 22, 2015

តួសិចជប៉ុនឡើងវេទិកា ទូរទស្សន៍ បញ្ចេញសំឡេងថ្ងូរ ពេលរួមរ័ក ប្រាប់ទស្សនិកជន (Video Inside)



ជប៉ុន ៖ ស្ថិតនៅក្នុងកម្មវិធីសម្ភាសន៍មួយ តារាសម្តែងខ្សែភាពយន្តសិច របស់ប្រទេសជប៉ុន មូយរូប មិនត្រូវបានគេបង្ហាញឈ្មោះ បានបង្ហាញទេព្យកោសល្យរបស់ខ្លួន ឲ្យទស្សនិកជន បានទស្សនាយ៉ាងជក់ចិត្ត ដោយនាងបានបញ្ចេញសម្លេងថ្ងូរ អឺស អឺស យ៉ាងចាស់ដៃ ព្រមទាំងកាយវិកាសិច នៅចំពោះមុខពិធីករ ពិធីការិនី ធ្វើឲ្យអ្នកសម្ភាសន៍ទាំងពីរព្រឺខ្លួនខ្ញាកៗតែម្តង។

ក្នុងឃ្លីបវីដេអូខ្លីមួយនេះ ត្រូវបានគេបង្ហោះលើគេហទំព័រ Youtube ហើយទទួលបានការចុច ចូលទស្សនា ពីសំណាក់អ្នកនិយមលេង ប្រព័ន្ធអនឡាញយ៉ាងច្រើន។

សូមបញ្ជាក់ថា នៅក្នុងប្រទេសជប៉ុន ខ្សែភាពយន្តសិច ត្រូវបានគេអនុញ្ញាត ឲ្យដំណើរការថត និងចេញលក់ស្របច្បាប់ ហើយប្រទេសមួយនេះ ក៏បានជាប់ចំណាត់ថ្នាក់ ផងដែរ នៅក្នុងចំណោមប្រទេស ដែលផលិតខ្សែភាពយន្តសិច ច្រើនជាងគេបំផុត នៅលើពិភពលោក។

ស្តាប់សម្លេងថ្ងូររបស់តារាសិចរូបនេះបន្តិចមើល៍ ប្រិយមិត្តមានអារម្មណ៍យ៉ាងម៉េចដែរ?



Sunday, 22 February 2015 14:41 ប្រែសម្រួល៖LookingTODAY-id-017

Saturday, February 21, 2015

តុក្កតាសិចជប៉ុនមានស្បែក និងភ្នែកដូចមនុស្សអាចឲ្យ បុរសរួមភេទ បានគ្រប់ក្បាច់



ជប៉ុន៖ ក្រុមហ៊ុនឧស្សាហ៍កម្ម ផលិតតុក្កតាសិច (Oriental Industry) របស់ជប៉ុន បានធ្វើការអះអាងថា ពួកគេ បានឈានដល់កំរិតថ្មីមួយទៀត ក្នុងការអភិវឌ្ឍផលិត តុក្កតាសិចដ៏ស្រស់ស្អាតមើលទៅដូចមនុស្សស្រីពិតៗ ។

ក្រុមហ៊ុនជប៉ុនមួយនេះ បាននិយាយថា តុក្កតាសិចបំពាក់បច្ចេកវិទ្យាចុងក្រោយរបស់ប្រទេសជប៉ុននេះ គឺគេផ្តោតសំខាន់ទៅលើស្បែក ធ្វើពីជាតិ ស៊ីលីកូន (Silicon) មានគុណភាពខ្ពស់ ដែលធ្វើឲ្យបុរសមាន អារម្មណ៍ដូចបានប៉ះពាល់ស្បែក មនុស្សស្រីពិតប្រាកដ ។ ចំណែក លក្ខណៈពិសេស មួយទៀត គឺចលនាបត់បែន អាចធ្វើឲ្យបុរសផ្លាស់ប្តូរក្បាច់ រួមរ័កតាមចិត្តចង់ រូមផ្សំនឹងកែវភ្នែកដ៏ស្រទន់របស់វាផងនោះ បានធ្វើឲ្យបុរសៗ ឈ្លក់វង្វេង ស្ទើរលែងត្រូវការមិត្តស្រីទៀតហើយ ។

តុក្កតាសិចដូចមនុស្សស្រីដ៏ស្រស់ស្អាតទាំងនេះ ត្រូវបានគេហៅឈ្មោះថា “Dutch Wives” “ (ប្រពន្ធជនជាតិហូឡង់) មានតម្លៃមួយប្រហែល ១៦៨០ដុល្លារអាម៉េរិក ហើយអ្នកទិញអាចរើសទំហំផ្សេងៗ ”ដងខ្លួន សុដន់ ប្រដាប់ភេទ....”បានតាមសេចក្តីត្រូវការ ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន Oriental Industry លោក Osami Seto បាននិយាយថា ផ្នែកពីរ ដែលពួកគេកត់សំគាល់ ថាត្រូវតែធ្វើឲ្យបាន ប្រសើរជាងមុនគឺ ស្បែក និង ភ្នែក ហើយទីបំផុត ពួកគេក៏សម្រេចបាន តុក្កតាសិច “Dutch Wives” ដ៏គួរឲ្យភ្ញាក់ផ្អើលមួយនេះ ៕

Saturday, 21 February 2015 11:30 ប្រែដោយ:LookingTODAY Post ID:140

Wednesday, February 18, 2015

ញាក់សាច់! រថយន្ត ៣គ្រឿង ត្រូវបាន​លិច​ចូល​ក្នុង​ទឹក ខណៈ​កំពុងតែ​ជិះ​សាឡាង ឆ្លងកាត់ទន្លេ (Video Inside)



បរទេស៖ ពិតជាធ្វើឲ្យទស្សនិកជន មានការភ័យខ្លាច និងញញើត យ៉ាងខ្លាំង ជាមិនខាន ជាមួយនឹងការ ជិះសាឡាង ឆ្លងទឹកទន្លេ បន្ទាប់ពីវីដេអូឃ្លីបមួយ មានរយៈពេលប្រមាណជាង ៤នាទី ដោយបានបង្ហាញ អំពីសកម្មភាព គួរឲ្យរន្ធត់ចិត្តមួយ នៅពេលដែលរថយន្ត ៣គ្រឿង ត្រូវបានលិច ចូលក្នុងទឹកបាត់ នៅពេលដែលកំពុងតែ ជិះសាឡាង ឆ្លងកាត់ទន្លេ ពីត្រើយម្ខាង ទៅត្រើយម្ខាងទៀត ។



ទោះជាយ៉ាងណាមិញ ហេតុការណ៍ដ៏គួរឲ្យរន្ធត់ចិត្ត មួយនោះ មិនបានធ្វើឲ្យនរណាម្នាក់ មានរបួសសូម្បី តែបន្តិចនោះទេ ។ កុំបង្អង់ពេលយូរ តោះទៅទស្សនាវីដេអូ ជាមួយនឹង LookingTODAY ដូចខាងក្រោម នេះទំាងអស់គ្នា ៖

Tuesday, 17 February 2015 11:01 ដោយ: LookingTODAY PostID:140

ចន ច័ន្ទលក្ខិណា ហួសចិត្ត​នឹង​អ្នក​គាំ​ទ្រ​ខ្មែរ​ ស្រឡាញ់​តា​រា​ថៃ​ជ្រុល​ពេក



ភ្នំពេញ៖ តារាសម្តែងជើងចាស់ ដែលប្រឡូកសិល្បៈ ប្រមាណជាង១០ឆ្នាំ អ្នកនាង ចន ច័ន្ទលក្ខិណា បានចេញមុខបញ្ចេញប្រតិកម្មចំៗ ទៅលើអ្នក គាំទ្រមួយចំនួន ដែលមានការស្រឡាញ់ និងតែងតែលើកសរសើរ តារាថៃងើបមុខមិនរួច បើទោះជាតារាថៃ ធ្វើអ្វីក៏ល្អ និងគាំទ្ររហូត ។ តែដោយឡែក តារាខ្មែរវិញ ធ្វើអ្វីក៏ខុសដែរ ។

នៅពេលថ្មីៗនេះ តារាស្រីដែលធ្លាក់ខ្លួន ជាស្រីមេម៉ាយ កញ្ញា ចន ច័ន្ទលក្ខិណា បានសរសេរសារមួយ បង្ហោះនៅលើបណ្តាញ ទំនាក់ទំនង សង្គមផ្ទាល់ខ្លួនរបស់នាង ដោយអមជាមួយរូបថត២សន្លឹក របស់តារាថៃ ដែលបង្ហាញភាពសិចស៊ី ស្ទើរតែអាក្រាតកាយ ថា "បើតួខ្មែរថតបែបនេះ ច្បាស់ជាត្រូវគេជេរគ្រប់មាត់ តែនេះតួថៃត្រូវបានខ្មែរ គាំទ្រសសើរ និងលើកទូល ដូចទេព្យអប្សរ និយាយបែបនេះថា ខ្ញុំច្រណែនគេទៀតហើយ…"។

តារាបង្ហាញម៉ូដ និងជាតារាសម្តែង ចន ច័ន្ទលក្ខណា បាននិយាយបែបបញ្ចើចបញ្ចើរ ទៀតថា “បើសិនជាតួខ្មែរវិញ អត់ស្អាតដូចថៃទេ សូមអញ្ជើញ បន្តការគាំទ្រទៀតចុះ សូម្បីតែគេដូរសង្សារ ដូចដូរខោអាវក៏គេនៅតែល្អ បើតួខ្មែរវិញច្បាស់ជាដៀលថា គ្នាស្រីរកស៊ីផ្លូវភេទ ឱខ្មែរអើយខ្មែរ…” ។

តាមរយៈការបង្ហាញសារបែបនេះ បានសរបញ្ជាក់ឲ្យឃើញ ពីអារម្មណ៍តូចចិត្តរបស់នាង រួមជាមួយអ្នកសិល្បៈដទៃ ដែលខំប្រឹងប្រែងសម្តែង និងធ្វើគ្រប់យ៉ាង ដើម្បីបម្រើអារម្មណ៍ ទស្សនិកជន តែបែរជាទទួលបានតែរិះគន់ ជាន់ពន្លិច គ្រប់ពេល ធ្វើអ្វីក៏ខុស រងតែការរិះគន់ ។ តែដោយឡែកតារាបរទេស ឬតារាថៃវិញ គឺទទួលបានតែការកោតសរសើរ មិនដាច់ បើទោះជាគេ មិនដែលធ្វើអ្វីឲ្យអ្នកគាំទ្រ នៅស្រុកខ្មែរក៏ដោយ ៕

Tuesday, 17 February 2015 13:10 ដោយ៖ LookingTODAY ID: 141

No More ទទួលបាន​ចិញ្ចៀន​ពេជ្រ តម្លៃជិត​៨​ពាន់​ដុល្លារ ពីមន្រ្តី​សម្បូរ​ទ្រព្យ



ភ្នំពេញៈ តារាសម្តែង កំពុងតែរះ លើវិថីសិល្បៈ កញ្ញា អន រ៉ាស៊ីសុមេត្តា ហៅ No More បានបង្ហើបឲ្យដឹងថា នៅក្នុងឱកាសបុណ្យ នៃក្តីស្រឡាញ់ កាលពីថ្ងៃទី១៤ ខែកុម្ភៈ កន្លងទៅនេះ នាងបានទទួលកាដូ ជាទីគាប់ចិត្តពីបុរស សម្បូរទ្រព្យម្នាក់ ដែលមានតម្លៃប្រមាណជិត ៨ពាន់ដុល្លារអាមេរិក ខណៈដែលវត្ថុអនុស្សាវរីយ៍ ដ៏មានតម្លៃមហាសាលនេះ ធ្វើឲ្យកញ្ញា No More សម្ដែងអារម្មណ៍ត្រេកអរ ជាពន់ពេក ។

នៅក្នុងកិច្ចសម្ភាសន៍ ជាមួយគេហទំព័រ LookingTODAY នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៥នេះ តារាស្រីពន្លកថ្មី រូបស្រស់សោភា សាច់សរម៉ដ្ឋរលោង កញ្ញា No More បានប្រាប់ឲ្យដឹងថា នៅថ្ងៃបុណ្យនៃក្តីស្រឡាញ់ កន្លងទៅនេះ នាងបានទទួលកាដូចិញ្ចៀនពេជ្រ តម្លៃជិត៨ពាន់ដុល្លារ ពីបុរសអ្នកជំនួញទ្រព្យស្តុក ហើយក៏ជាអ្នកមាន ឈ្មោះល្បី ក្នុងស្រុកផងដែរ។

តារាស្រីវ័យក្មេង No More បានប្រាប់ឲ្យដឹងទៀតថា “ ចាស មានមែនបង..! អ្នកស្រឡាញ់ខ្ញុំ គេឲ្យខ្ញុំហ្នឹងណាបង..! ខ្ញុំពិតជាមានអារម្មណ៍ថា រំភើបណាស់ នៅពេលដែលមាន អ្នកជូនកាដូ ពិសេសតម្លៃថ្លៃ (ចិញ្ចៀនពេជ្រ) បែបនេះ នៅថ្ងៃនោះ គេ (បុរសអ្នកជំនួញ) បានឲ្យអង្គរក្សរបស់ខ្លួន យកកាដូនេះ មកឲ្យខ្ញុំ។ សម្រាប់តម្លៃចិញ្ចៀននោះ ខ្ញុំគិតថា ចន្លោះប្រហែលជាពី៧ពាន់ ទៅ៨ពាន់ដុល្លារ…”។

កញ្ញា No More បានប្រាប់ឲ្យដឹងទៀតថា នេះមិនមែនជាលើកទី១ទេ ដែលបុរសអ្នកមាន ទ្រព្យស្តុករូបនេះ ជូនកាដូមានតម្លៃបែបនេះ ដល់រូបនាង ព្រោះថាកន្លងមក ឲ្យតែមានពិធីបុណ្យឬ ក៏ថ្ងៃពិសេសរបស់នាង ជារឿយៗបុរសរូបនោះ តែងតែមានកាដូមានតម្លៃ ឲ្យនាងមិនដែលដាច់ទេ ។ ចំពោះមូលហេតុដែល បុរសរូបនោះ ឲ្យកាដូនាងគឺ ដោយសារតែ បុរសអ្នកជំនួញនោះ ប្រាថ្នាចង់ក្លាយជាម្ចាស់គ្រងបេះដូងនាង តែនាងមិនទាន់គិតថា ត្រូវឆ្លើយ Ok ឬ No ទេ ។

No More បានបង្ហើបឲ្យដឹងទៀតថា បុរសដែលស្រឡាញ់នាងនោះ គឺជាអ្នកមានទ្រព្យ និងមុខមាត់ក្នុងសង្គមមួយ ហើយមានអង្គរក្សឆ្វេងស្តាំ ធ្លាប់បានជួបផ្ទាល់ និងស្គាល់គ្នាយូរមកហើយ ។ តែនាងមិនទាន់បាន ឆ្លើយប្រាប់ថា យ៉ាងណាទេ បើទោះជាពេលនេះនាង មិនទាន់បានឆ្លើយ ទទួលយកបុរសនោះ ជាម្ចាស់បេះដូងក៏ដោយ តែរាល់កាដូរបស់បុរសនោះ នាងទទួលទាំងអស់ មិនដែលប្រកែកឡើយ ៕

Tuesday, 17 February 2015 16:30 ដោយ: LookingTODAY PostID:140

ស៊ុន ណា​រី​ម៉ូ​នី​កា បើក​ក្រុមហ៊ុន​រក​គូស្រករ​ទៅ​បារាំង​

អ្នកនាង ស៊ុន ណា​រី​ម៉ូ​នី​កា នា​ពេល​កន្លង​មក
(រូបភាព៖ វង្ស សុម៉ាលីន)
យ៉ាងយូរ​ក្នុង​ពាក់កណ្ដាល​ឆ្នាំ​២០១៥​នេះ អ្នកនាង​ស៊ុន ណា​រី​ម៉ូ​នី​កា នឹង​ក្លាយជា​អ្នករក​គូស្រករ និង​ធានា​ជនជាតិខ្មែរ ដែល​មាន​បំណង​ទៅ​ជ្រកកោណ​ក្នុង​ប្រទេស​បារាំង ឬ​ទ្វីប​អ៊ឺរ៉ុប​រយៈពេល​យូរ​ដោយ​ស្របច្បាប់ ។ អ្នកនាង​ប្រកាស​ដំឡើង​ជា​ក្រុមហ៊ុន​ទ្រង់ទ្រាយ​ធំ​ទៀតផង ដើម្បី​ប្រែក្លាយ​សេវា​នេះ​ឲ្យក្លាយ​ជា​មុខជំនួញ​មួយ​សម្រាប់​ជីវិត ។​

​ក្នុងជំនួប​ដោយផ្ទាល់ តារា​កំប្លែង​ដែល​នៅតែ​មាន​ប្រជាប្រិយភាព​ខាង​ក្រមិចក្រមើម​រូបនេះ​និយាយថា អ្នកនាង​បានទទួល​សិទ្ធិ​រួច​ហើយ ក្នុង​ការរៀបចំ​ក្រុមហ៊ុន​ផ្លូវការ​មួយ ដែល​មាន​សេវា​ស្វែងរក​គូស្រករ​ឲ្យ​ជនជាតិខ្មែរ ដែល​ចង់​ទៅ​រស់នៅ​ប្រទេស​បារាំង តាមរយៈ​អាពាហ៍ពិពាហ៍​។ ក្រុមហ៊ុន​នោះ​ទំនងជា​មាន​ឈ្មោះ​ថា ​"ស៊ុន​ណា​រី​ម៉ូ​នី​ការ ស្វែងរក​គូស្រករ​" ដោយ​ប្រទេស​ដែល​អ្នក​នាង​មាន​សិទ្ធិ​ធានា​ទៅ​គឺ​ប្រទេស​បារាំង ដែល​អ្នកនាង​រស់នៅ ។ អ្នកនាង​លើកឡើង​ពី​ការ​ដុតដៃដុតជើង​យ៉ាងសកម្ម​ក្នុង​ការរៀបចំ​ជា​ការិយាល័យ​ចំនួន​២​កន្លែង ដោយ​មួយកន្លែង​ស្ថិត​នៅ​ភ្នំពេញ និង​មួយ​កន្លែង​ស្ថិត​នៅ​ទីក្រុង​ប៉ារីស ខណៈ​ដែល​សេវា​នោះ​ក៏​ត្រូវ​ប្រកាស​ឡើង​តាម​បណ្ដាញ​ហ្វេ​សប៊ុក ដើម្បី​ឲ្យមាន​ការដឹងឮ​ទូលំទូលាយ​។​

​អញ្ចឹង​ហើយ​ទើប​អ្នកនាង​ឡើង​ចុះៗ​ស្រុក​ខ្មែរ​យ៉ាង​ចម្លែក ដើម្បី​រៀបចំ​បុគ្គលិក​ពេញលេញ​ឲ្យក្លាយ​ជា​ទីប្រឹក្សា​ក្នុង​ការចាត់ចែង​ពី​សេវា​ស្វែងរក​គូស្នេហ៍ សម្រាប់​ជនជាតិ​ខ្មែរ​ដែល​ចង់​ទៅ​រស់នៅ​ស្របច្បាប់​ក្នុង​ប្រទេស​បារាំង និង​សម្រាប់​ជនបរទេស ឬ​ជនជាតិខ្មែរ​ជា​អាណិកជន​ដែល​ចង់បាន​គូជីវិត​នៅក្នុង​ប្រទេស​កម្ពុជា​។ អ្នកនាង​និយាយថា «​កន្លង​មក​បង​នៅ​បារាំង បង​ជួយ​ណែនាំ​ខ្មែរ​យើង​ឲ្យបាន​ការ​ជាមួយ​គ្នា​ច្រើន​ណាស់​អូន ទើប​បង​នឹកឃើញ​បើក​ក្រុមហ៊ុន​ហ្នឹង​ឡើង​តែម្ដង ដើម្បី​រកស៊ី​ផង ដើម្បី​ជួយ​ខ្មែរ​យើង​ឲ្យបាន​ទៅ​រស់នៅ​ស្របច្បាប់​នៅ​ហ្នឹង​ផង ។ ប្រហែល​ជា​ខែ​បី​ខែ​បួន ក្រុមហ៊ុន​បង​ដំណើរការ​ហើយ ព្រោះ​ខាង​បារាំង​ទើប​តែ​ឲ្យ​ច្បាប់​»​។​



អ្នកនាង​ប្រាប់ថា​នៅក្នុង​ប្រទេស​បារាំង​អ្នក​នាង​មាន​ទំនាក់ទំនង​ជាមួយ​ជនជាតិខ្មែរ និង​ជនជាតិ​អ៊ឺរ៉ុប​ច្រើនណាស់ ដោយសារ​តែ​នៅ​ទីនោះ អ្នកនាង​គឺជា​អ្នក​កំប្លែង​ផង និង​ច្រៀង​រាំ នៅក្នុង​រង្គសាល​មួយ​ក្នុង​ទីក្រុង​ប៉ារីស​។ ក្នុង​នោះ​អ្នកនាង​ក៏​ទទួល​រៀបចំ​ការប្រគំ​តន្ត្រី ដើម្បី​ចេញ​ច្រៀង​តាម​ខេត្ត​នានា​របស់​ប្រទេស​បារាំង និង​ឧស្សាហ៍​ចេញ​ច្រៀង​នៅ​សហរដ្ឋអាមេរិក និង​កាណាដា​មិនសូវ​ខាន​ផងដែរ​។ អ្នកនាង​បន្តថា នៅក្នុង​ប្រទេស​បារាំង​មាន​កំលោះ​ក្រមុំ​ច្រើនណាស់ ដែល​ចង់​មាន​ប្ដី​ឬ​ប្រពន្ធ​ជា​ជនជាតិ​ខ្មែរ ប៉ុន្តែ​ពួកគេ​មិនដឹង​ទាក់ទង​ខាង​ណា​ឲ្យ​ច្បាស់ ទើប​អ្នកនាង​សម្រេច​សុំ​សិទ្ធិ​បើក​ក្រុមហ៊ុន​ឡើង ដើម្បី​ជួយ​ជនជាតិ​ខ្មែរ​ក្នុង​ស្រុក​ឲ្យបាន​គូជីវិត​នៅក្នុង​ប្រទេស​បារាំង និង​ជួយ​ឲ្យ​ពួកគេ​បាន​ចេញ​ទៅ​រស់នៅ​ស្របច្បាប់​នៅ​ទីនោះ​ផង​។​

​អ្នកនាង​ស្នើ​ឲ្យ​ជនជាតិ​ខ្មែរ ដែល​មាន​បំណង​ចង់​ទៅ​រស់នៅ​ប្រទេស​បារាំង តាមរយៈ​អាពាហ៍ពិពាហ៍​ទាក់ទង​ក្រុមហ៊ុន​របស់​អ្នកនាង ឬ​ទទួល​ព័ត៌មាន​ក្នុង​Page របស់​អ្នកនាង ដើម្បី​ពិភាក្សា​គ្នា​សម្រាប់​លក្ខខណ្ឌ​ចាត់ចែង ឲ្យ​ឈាន​ដល់​ការធានា​ចេញ​ទៅ​រស់នៅ​ទី​នោះ​បន្ទាប់ពី​មាន​អាពាហ៍ពិពាហ៍​។ អ្នកនាង​និយាយថា «​សេវា​ហ្នឹង​អត់​ពិបាក​ទេ ហើយ​បង​ក៏​អត់​យក​លុយ​មុន​អី​ដែរ គឺ​ខាង​បង​ជួយ​រក​មនុស្ស​ទាល់តែ​ភាគី​ម្ខាងៗ​ពេញចិត្ត​ហើយ​បាន​រៀបការ​ចេញទៅ​ប្រទេស​បារាំង ទើប​តម្រូវឲ្យ​បង់​លុយ ព្រោះ​នៅ​បារាំង​យើង​អត់​ចេះ​តែ​ធ្វើ​បាន​ទេ តែ​ខូច​ឈ្មោះ​ម្ដង​សុំ​សិទ្ធិ​គេ​បើក​ស្អី​ក៏​មិនបាន​ដែរ អត់​មាន​ទៅ​បោក​អ្នក​ណា​កើត​ទេ​»​។​

អ្នកនាង​លើកឡើង​ពី​ការ​វិបាក​ក្នុង​ការចាត់ចែង​សេវា​នេះ ប៉ុន្តែ​បាន​ថ្លែងប្រាប់​ថា ពេញចិត្ត​ដោយសារតែ​នៅ​ប្រទេស​បារាំង អ្នកនាង​ស្គាល់​ជនជាតិខ្មែរ និង​ជនបរទេស​ដែល​ចង់បាន​គូស្រករ​នៅ​ស្រុក​ខ្មែរ​ច្រើន និង​គិត​ដូច​គ្នា​ថា​នៅក្នុង​ប្រទេស​ខ្មែរ ក៏​មិន​ខ្វះ​អ្នក​ចង់​បាន​ប្ដី​ប្រពន្ធ​នៅក្នុង​ប្រទេស​បារាំង ព្រម​ជាមួយនឹង​ឱកាស​ចេញ​ទៅ​រស់នៅ​ទីនោះ​ស្របច្បាប់ ។ អ្នកនាង​និយាយថា «​កន្លង​មក​បង​ធ្លាប់​ធានា​តារា​សិល្បៈ​ទៅ​ច្រៀង​នៅ​បារាំង​ច្រើន ប៉ុន្តែ​ពួក​ហ្នឹង​ក្រឡុក​យើង​ពេក ទើប​បង​បិទ​ចោល ឥឡូវ​បង​បើក​ក្រុមហ៊ុន​ជួយ​ស្វែងរក​គូស្រករ​ហ្នឹង​វិញ ព្រោះ​អាហ្នឹង​វា​អត់​រញ៉េរញ៉ៃ ហើយ​នៅ​បារាំង​មាន​តែ​ក្រុមហ៊ុន​បង​ទេ ដែល​បារាំង​វាឲ្យ​លិខិត​ស្របច្បាប់​ហ្មង ព្រោះ​យើង​នៅ​ហ្នឹង​មានក្រេ​ឌី​ត​ល្អ​»​។

​អ្នកនាង​គ្រោង​ដឹក​រថយន្ត​៣​គ្រឿង​ពី​បារាំង មកឲ្យ​ក្រុមហ៊ុន​ការងារចាត់​ចែងការ​ងារ ក្រោយពេល​ការិយាល័យ​ក្រុមហ៊ុន​ដំណើរការ ដោយសារតែ​រថយន្ត​នៅ​ទីនោះ​មាន​តម្លៃ​ទាប និង​ទំនើប​ដែល​ចំណេញ​ជាង​ទិញ​នៅ​ស្រុក​ខ្មែរ ។​

​គួរបញ្ជាក់​ថា អ្នកនាង​ស៊ុន ណា​រី​ម៉ូ​នី​កា គឺ​ជា​តារា​កំប្លែង​ដែល​មាន​ឈ្មោះ​បោះ​សំឡេង និង​ជា​អតីត​ភរិយា​បងប្រុស​របស់​នា​យ​កុយ គឺ​នាយជ្រុញ ។ អ្នក​នាង​បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ប្រមាណ​ជាង​១០​ឆ្នាំ​មកហើយ ក្រោយ​ពី​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ជាមួយ​នាយ​កុយ ។ រយៈពេល​៤​ឆ្នាំ​ចុងក្រោយ អ្នកនាង​ត្រូវគេ​ឃើញ​ឡើង​ចុះ​ស្រុក​ខ្មែ​រញឹក ខណៈ​ដែល​ការ​ច្រៀង​រាំ​លើ​ឆាក​ទូរទស្សន៍​ក្នុង​ស្រុក​ក៏​ចាប់ផ្ដើម​មាន​ជា​ថ្មី​ក្នុង​ដំណើរ​លើក​នេះ​។ អ្នកនាង​អះអាងថា ក្រោយ​ក្រុមហ៊ុន​ដំណើរការ អ្នកនាង​នឹង​ឡើង​ចុះ​ស្រុក​ខ្មែរ​ញឹក​ជាង​មុន ដោយ​គ្រោង​ទទួល​ការងារ​សិល្បៈ​ពេញលេញ​ផង ៕

VOD
ដោយ៖​ វង្ស សុម៉ាលីន​ | ថ្ងៃពុធ ទី18 កុម្ភៈ 2015, 09:00 AM​

Saturday, January 24, 2015

ស៊ុក សុភា និង​ភរិយាអហោសិកម្ម​ឲ្យ​ជន​អនាមិក​​

លោក ស៊ុក សុភា និង​​អ្នកនាង​សារី​ន​ណា ពេល​មក​លេង​ស្រុក​ខ្មែរ​
កាល​ពី​កន្លង​ទៅ (រូបភាព៖ វង្ស សុម៉ាលីន)
ជា​ថ្នូរ​នឹង​ឱកាស​ទទួល​បាន​កូន​ទី​៥ ដែល​ត្រូវ​ក្រុមគ្រូពេទ្យ​យកទៅ​ចិញ្ចឹម​ក្នុង​ពេទ្យ អស់​ប្រមាណ​២​ខែ​តាំងពី​ចាប់កំណើត លោក​ស៊ុក សុភា និង​ភរិយា បាន​អះអាង​ថា សម្រេចចិត្ត​អហោសិកម្ម​ឲ្យ​ជន​អនាមិក ដែល​បាន​បង្ហោះ​ពាក្យ​វាយប្រហារ​ពួក​ខ្លួន​នៅ​លើ​Facebook នោះ​ហើយ ។ ភរិយា​របស់​លោក​ស៊ុក សុភា បាន​ឆ្លើយឆ្លង​ប្រាប់ VOD ពី​ប្រទេស​អូស្ត្រាលី​មក​ថា លែង​ខឹង​នឹង​បុគ្គល​នោះ​ហើយ ដើម្បី​អបអរ​ដល់​វត្តមាន​របស់​កូនប្រុស​ដ៏​តូច​ដែល​ឃ្លាត​ពី​ទ្រូង បាន​ត្រឡប់មក​ផ្ទះ​វិញ​នៅ​ថ្ងៃនេះ ។

​ឆ្លងឆ្លើយ​តាម​សារ​លើ​បណ្ដាញ​អ៊ី​ន​ធើ​ណែ​ត (Chat) អ្នកនាង សារី​ន​ណា ភរិយា​របស់​លោក ស៊ុក សុភា បាន​ថ្លែងប្រាប់​ថា អ្នក​នាង​មិន​ខឹង​ចំពោះ​ជនអនាមិក​ដែល​បាន​សរសេរ​រិះគន់​មកលើ​ជីវិត​របស់​អ្នកនាង និង​ស្វាមី​នោះ​ទេ ដោយ​បាន​ទាំង​អហោសិកម្ម​ដល់​ពាក្យសម្ដី​ឲ្យ​បុគ្គល​ម្នាក់​នោះ ក្នុង​ជំហរ​មិន​ធ្វើការ​ប្ដឹងផ្ដល់​ពីបទ​បរិហាកេរ្តិ៍ ឬ​បទ​ប្រមាថ​បង្ខូច​កិត្តិយស​នោះ​ផង ។

មកទល់ពេលនេះ នៅតែ​មិនមាន​តម្រុយ​រកឃើញ​ថា​បុគ្គល​អនាមិក​នោះ​ជា​អ្នកណា​ឲ្យ​ប្រាកដ​នោះ​ទេ បន្ទាប់​ពី​បង្ហោះ​សារ​វាយប្រហា​រវែង​ដូច​ខ្សែ​ចាប៉ី​រួចហើយ ក៏​បិទ​គណនេយ្យ​ Facebook ចោល​រហូត មិន​ឃើញ​ចេញ​មុខ​តតាំង​ជាថ្មី ។ ជា​ការប៉ាន់ស្មាន ត្រឹមតែ​មាន​ការសង្ស័យ​ថា​បុគ្គល​នោះ​ជា​ស្រី និង​ជា​អ្នក​ច្រណែន​ចំពោះ ជិវិត​ស្នេហា​របស់​អ្នកនាង និង​លោក​ស៊ុក សុភា ដែល​ស​ម្ញ៉ែង​ចេញ​ពី​ទឹកដី​អូស្ត្រាលីនោះ​តែប៉ុណ្ណោះ​ ។​

​ជនអនាមិក​បាន​ប្រើ​សារ​វាយប្រហារ​ដ៏​កម្រ ដែល​បុគ្គល​ថ្លៃថ្នូរ​ធម្មតា ឬ​ឆ្លងកាត់​ការសិក្សា​ពិបាក​នឹង​សរសេរ​ពាក្យពេចន៍​ទាំង​នោះ​ឡើង ។ យោង​តាម​អ្វី​ដែល​បាន​លេចឡើង ជនអនាមិក​បាន​តិះដៀល​និង​មាន​ការប្រមាថ​ដ៏​ច្រើន ជុំវិញ​ករណី​ដែល​អ្នកនាង​បង្កើត​កូន​ឲ្យ​លោក​ស៊ុ​ក សុភា បាន​ដល់​ទៅ​៣​នាក់ បន្ថែម​ពីលើ​កូន​២​នាក់​របស់​អតីត​ស្វាមី ក្នុងពេលដែល​ទើប​រៀបការ កាលពី​ខែ​មិថុនា ក្នុង​ឆ្នាំ​២០១២ ។ ជន​អនាមិក បាន​ទាំង​ហៅ​សកម្មភាព​គ្រប់យ៉ាង​របស់​លោក ស៊ុក សុភា ដែល​បាន​បំពេញ​តួនាទី​ជាមួយ​កូន និង​កិច្ចការ​ក្នុងផ្ទះ ថា​ជា​ទង្វើ​បម្រើ​ប្រពន្ធ​ដោយ​បង្ខំចិត្ត ព្រោះ​ខ្លាច​អ្នកនាង​ធាក់​ចេញពី​ប្រទេស​អូស្ត្រាលី​នោះ​ផង​។​

​អ្នកនាង​សារី​ន​ណា បាន​ហៅ​ការវាយប្រហារ ថា​ជា​ការឈ្នានីស និង​បង្ហាញ​ថា​ជនអនាមិក​បាន​យក​ភាពថ្លៃថ្នូរ​មក​ចាក់ចោល ។ បើទោះជា ភាពចម្រូងចម្រាស់​ត្រូវ​គេ​ដឹង​ថា​ស្ងប់ស្ងាត់ ក៏​ពាក្យសម្ដី​ដែល​បាន​តិះដៀល បាន​ធ្វើឲ្យ​ប្ដី​ប្រពន្ធ​ជា​តារា​ទាំងពីរ​ត្រូវ ប្រឡាក់ប្រឡូស​ដោយ​ស្នាម​អាស្រូវ ។ យ៉ាងណាក៏ដោយ តប​នឹង​ការប្រើ​ពាក្យ​ដ៏​គ្រោតគ្រាត​ដែល​VOD មិន​ស្រង់​យក​មក​រំ​ឮ​ក អ្នកលេង​Facebook ក៏​សរសេរ​រិះគន់​វាយប្រហារ​ទៅ​ជនអនាមិក​មិន​អន់​ផងដែរ ។​

​អ្នកនាង​សារី​ន​ណា​និយាយថា «​ស្វាមី​ខ្ញុំ គាត់​ជួយ​ធ្វើ​កិច្ចការ​ក្នុងផ្ទះ ជួយ​មើល​ខុស​ត្រូវ​កូន មិន​គួរ​នឹង​ប្រើពាក្យ​ថា​គាត់​ជា​អា​វែក ដែល​បម្រើ​ប្រពន្ធ ព្រោះ​ខ្លាច​ប្រពន្ធ​នោះ​ទេ ហើយ​ភានៅ​អូស្ត្រាលី មិនមែន​ដេក​ស៊ីកម្លាំង​ខ្ញុំ​ដូច​ម្នាក់​ហ្នឹង (​អ្នក​វាយប្រហារ​) ថា​ទេ គឺ​ពួកយើង​ប្រឹង​រក​លុយ​ដូចគ្នា​»​។​
​ទោះជា​ត្រូវ​មើលថែ​កូន​ដល់​ទៅ​៥​ក្នុងបន្ទុក ក៏​អ្នកនាង​ប្រាប់ថា ខ្លួន និង​លោក ស៊ុក សុភា នៅតែ​ចែកពេល​ទទួល​ការងារ ដើម្បី​រក​លុយ​ដោយ​ប្រើ​មធ្យោបាយ​រៀងខ្លួន ។ អ្នក​នាង​បាន​ហៅ​ទង្វើ​របស់​លោក​ស៊ុក សុភា ថា​ជា​បុរស​ល្អ ជា​ប្ដី​ល្អ និង​ជា​ឪពុក​ដ៏​ល្អ ដោយ​មិនមែន​ជា​ការបង្ខិតបង្ខំ​នោះទេ ។ អ្នកនាង​និយាយថា «​ទោះ​ជា​ខ្ញុំ​ធំធាត់​នៅ​អូស្ត្រាលី ក៏​កិច្ចការ​ខ្លះ ខ្ញុំ​មិន​បាន​ឲ្យ​ភា​គាត់​ធ្វើ​នោះទេ ប៉ុន្តែ​គាត់​ឃើញ​ខ្ញុំ​ពិបាក ហើយ​ពេញចិត្ត​ធ្វើ​ដើម្បី​កូន ទើប​គាត់​មិន​ដែល​ប្រកាន់​»​។

អ្នកនាង​ថា បើ​អ្នកនាង​ធ្វើបាប​ស្វាមី​ដូច​អ្វី​ដែល​គេ​បាន​មាក់​ងាយ ប្រហែល​ជា​លោក​ស៊ុក សុភា ផាយ​ត្រឡប់មក​ស្រុក​ខ្មែរ​ដើម្បី​សេរីភាព​បាត់ទៅហើយ ដ្បិត​នៅ​ស្រុក​ខ្មែរ លោក​ក៏​មាន​ការងារ និង​មាន​មុខ​ជំនួញ​ដែល​មិន​ពិបាក ។ ​អ្នកនាង​ប្រាប់ថា កាលពី​មុន​បាន​ផ្ទុះ​កំហឹង​នឹង​ការវាយប្រហារ ប៉ុន្តែ​ពេល​នេះ បាន​សម្រេចចិត្ត​រំលត់​ការប្រមាថ​នោះ​ហើយ បន្ទាប់​ពី​ទើបបាន​សិទ្ធិ​នាំយក​កូន​ប្រុស​ទី​៥ ដែល​កើតមុន​ខែ ហើយ​ត្រូវ​មន្ទីរពេទ្យ​យកទៅ​ចិញ្ចឹម​តាំងពី​ថ្ងៃ​ចាប់កំណើត​ប្រមាណ​ជា​២​ខែ ឲ្យមក​រស់នៅ​ជួបជុំគ្នា នៅ​ថ្ងៃ​សុក្រ​នេះ ។ អ្នកនាង​និយាយថា «​កូនពៅ​ខ្ញុំ កើត​៧​ខែ ហើយ​កាលនោះ​មាន​ទម្ងន់​តែ​ជាង​មួយ​គីឡូ​ប៉ុណ្ណោះ ទើប​ពេទ្យ​យក​ទៅ​ថែបំប៉ន ដើម្បី​ឲ្យមាន​សុខភាព​ពេញលេញ​ដូច​ក្មេង​ទូទៅ​»​។​

មកទល់ពេលនេះ កូនប្រុស​របស់​អ្នកនាង និង​លោក​ស៊ុក សុភា មាន​ទម្ងន់​ជិត​៣​គីឡូ​ហើយ ទើប​ទទួលបាន​សិទ្ធិ​ឲ្យ​នាំយក​មក​ត្រឡប់​ផ្ទះ​វិញ​។ ទាំង​អ្នកនាង និង​ស្វាមី បញ្ជាក់​ក្នុង​កិច្ចសម្ភាសន៍​ថា សម្រេចចិត្ត​បញ្ចប់​ការ​តតាំង​ជាមួយ​បុគ្គ​លអ​គិត​ម្នាក់​នោះ​ទៀត​ហើយ ដើម្បី​ជា​កាដូ របស់​វត្តមាន​របស់​កូនប្រុស ដែល​ឃ្លាត​ពី​ទ្រូង​តាំងពី​ថ្ងៃ​ចាប់កំណើត ឲ្យចូល​មក​រស់នៅ​ជុំគ្នា ។ អ្នកនាង​បន្តថា លោក​ស៊ុក សុភា ជា​ស្វាមី បាន​ទាំង​ប្រាប់​ឲ្យ​អ្នកនាង​អហោសិកម្ម​ដល់​បុគ្គល​ម្នាក់​នោះ ដើម្បីឲ្យ​គេ​ភ្ញាក់ខ្លួន​ដែល​នៅសុខៗ​ស្រាប់តែ​សរសេរ​សារ​វែង​ដូច​ខ្លែង វាយប្រហារ​ដល់​អ្នក​ទាំ​ង​ពីរ​ធ្វើឲ្យ​មាន​ការភ្ញាក់ផ្អើល​នោះ​ទៀត​ផង ៕

VOD
ដោយ៖​ វង្ស សុម៉ាលីន​ | ថ្ងៃសុក្រ ទី23 មករា 2015, 09:30 AM​