រដ្ឋាភិបាលប្រទេសភូមាអំពាវនាវឲ្យប្រទេសចិនជួយសហការ និងទប់ស្កាត់ក្រុមសកម្មប្រយុទ្ធដែលកំពុងធ្វើការវាយប្រហារលើទ័ពភូមាពីខាងក្នុងនៃព្រំដែនប្រទេសចិន ដែលចាត់ទុកថាជាក្រុមភេរវកម្ម ។
លោក Hmuu Zaw មន្ត្រីការិយាល័យប្រធានាធិបតីភូមាថេនសេន បាននិយាយក្នុងសេចក្ដីថ្លែងការណ៍របស់លោកថា ប្រទេសចិនត្រូវសហការរឿងនេះព្រោះពួកសកម្មប្រយុទ្ធបានធ្វើសកម្មភាពពីខាងក្នុងប្រទេសចិន ហើយចិនមិនត្រូវអនុញ្ញតឲ្យពួកនេះធ្វើសកម្មភាពលើទឹកដីរបស់ខ្លួនឡើយ ។ ប៉ុន្តែរដ្ឋាភិបាលចិនបដិសេធថា ខ្លួនមិនផ្ដល់ឱកាសឲ្យក្រុមនេះធ្វើអ្វីមួយនាំមានផលលំបាកដល់ប្រទេសជិតខាងចិនឡើយ ។
ការវាយប្រយុទ្ធគ្នារវាងកងទ័ពរដ្ឋាភិបាល និងពួកឧទ្ទាមរដ្ឋសាន នៅតំបន់កូកាង មានរយៈពេលជាង១០ថ្ងៃមកហើយ ដោយបណ្ដាលមនុស្សជាង៣០០០០នាក់រត់ទៅចូលខាងក្នុងប្រទេសចិន ហើយភាគច្រើនប្រជាជននៅតំបន់នោះជាជនជាតិដើមភូមាមកពីប្រទេសចិន ។
ក្រុមអង្គការកាកបាតក្រហមអន្តរជាតិអំពាវនាវរដ្ឋាភិបាលភូមា និងពួកសកម្មប្រយុទ្ធ អនុញ្ញតឲ្យខ្លួនបានយកជំនួយទៅចែកជូនដល់ជនភៀសខ្លួន ប៉ុន្តែមកដល់ពេលនេះ ស្ថានការណ៍សឹកនៅតែបន្ត ៕
VOD
ប្រែសម្រួលដោយ៖ នួន បូរិន | ថ្ងៃសុក្រ ទី20 កុម្ភៈ 2015, 02:47 PM
No comments:
Post a Comment