ក្រសួងពាណិជ្ជកម្ម នឹងរៀបចំវេទិកាបណ្ដុះបណ្ដាលដល់វិស័យឯកជន និងនិស្សិត ក្នុងការត្រៀមខ្លួនសម្រាប់សមាហរណកម្មសមាគមន៍សេដ្ឋកិច្ចអាស៊ាន អំពីបញ្ហាប្រឈមនានា និងបច្ចុប្បន្នភាពកំណែទម្រង់របស់ក្រសួងពាណិជ្ជកម្ម ក្នុងការគាំទ្រដល់វិស័យឯកជន។
តាមសេចក្ដីជូនព័ត៌មានឲ្យដឹងថា ក្រសួងពាណិជ្ជកម្ម នឹងរៀបចំកម្មវិធីពីរនៅក្នុងខេត្តសៀមរាប និង ខេត្តបាត់ដំបង នាថ្ងៃទី២៣ និង២៤ ខែកុម្ភៈ ឆ្នាំ២០១៥ខាងមុខ។ សេចក្ដីជូនព័ត៌មានឲ្យដឹងបន្តថា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ស៊ុន ចាន់ថុល នឹងដឹកនាំវេទិកានោះ ដោយមានអាជីវកម្មរបស់វិស័យឯកជនតាមខេត្ត និងអាជ្ញាធរពាណិជ្ជកម្មចូលរួម។
សេចក្ដីជូនព័ត៌មានបញ្ជាក់ថា ក្នុងការរៀបចំកម្មវិធីនោះមាន ៖ វេទិកាវិស័យឯកជនតាមបណ្ដាខេត្ត របស់ក្រសួងពាណិជ្ជកម្មស្ដីពី ការត្រៀមរៀបចំខ្លួន សម្រាប់សមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាន - ឱកាស និងបញ្ហាប្រឈមនានារបស់អាជីវកម្ម និង សិក្ខាសាលាជាស៊េរីរបស់ក្រសួងពាណិជ្ជកម្មសម្រាប់សិស្ស និស្សិត ស្ដីពី បច្ចុប្បន្នភាពកំណែទម្រង់របស់ក្រសួងពាណិជ្ជកម្ម និងការគាំទ្រដល់វិស័យឯកជន។
នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៥ មន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិកលោក គឿត តុង (Kurt Tong) លើកឡើងថា កម្ពុជាមានឱកាសច្រើនជាងបណ្តាប្រទេសដទៃទៀតនៅក្នុងតំបន់ ពេលចូលសមាហរណកម្មអាស៊ានដោយលោកអះអាងថា កម្ពុជាប្រកាន់គោលការណ៍ទីផ្សារសេរីមានប្រជាពលររដ្ឋវ័យក្មេងច្រើន ដែលជាសក្តានុពលជំរុញឲ្យមានកំណើនសេដ្ឋកិច្ច ។
VOD
ដោយ៖ ខាន់ លក្ខិណា | ថ្ងៃអង្គារ ទី17 កុម្ភៈ 2015
No comments:
Post a Comment