Saturday, February 21, 2015

​គ្រូបង្រៀន​នៅ​ខេត្ដ​ក្រចេះ​ប្ដឹង​ចៅ​ក្រុម​និង​ក្រឡាបញ្ជី​ខេត្ត​នេះ​ពី​បទ​ពុករលួយ​​

គ្រូបង្រៀន​នៅ​ការិយាល័យ​ក្រសួង​អប់រំ​យុវជន និង​កីឡា និង​ប្រជាពលរដ្ឋ​ខេត្ដ​ក្រចេះ​បាន​ដាក់​ពាក្យបណ្ដឹងទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ប្តឹង​ចៅក្រម ក្រឡាបញ្ជី​ខេត្ត​នេះ រួម​ទាំង​អាជ្ញាធរ​ភូមិ ឃុំ​ពាក់ព័ន្ធ​ការឃុបឃិត​គ្នា​ប្រព្រឹត្ដិ​អំពើ​ពុករលួយ​ជា​ប្រព័ន្ធ ​។​

លោក ហ៊ៅ លីម ជា​គ្រូបង្រៀន​បម្រើ​ការងារ​នៅ​ការរិយាល័យ​អប់រំ​យុវជន និង​កីឡា​ ​ស្រុក​ឆ្លូង ខេត្ដ​ក្រចេះ និង​អ្នកស្រី ទី សុខា​រី​ជា​ប្រជាពលរដ្ឋ បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​(ACU)​លោក ឱម យ៉ិនទៀង កាលពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ប្ដឹង​អាជ្ញាធរ ភូមិ ឃុំ ក្រឡាបញ្ជី និង​ចៅក្រម ពី​បទ​ឃុបឃិត​ប្រព្រឹត្ដិ​អំពើ​ពុករលួយ​ជាប្រព័ន្ធ​ដើម្បី​រំលោភ​យក​ដី និង​ផ្ទះ​ពលរដ្ឋ​តាមរយៈ​សាលក្រម​របស់​តុលាការ ​។​

​នៅក្នុង​ពាក្យបណ្ដឹង​ដ​ដែរ​បន្ដថា ពាក្យបណ្ដឹង​បាន​ប្ដឹង​លោក កេត សុជាតិ ចៅក្រម លោក ផាន់ បញ្ញា ក្រលាបញ្ជី​សាលាដំបូង​ខេត្ដ​ក្រចេះ លោក ទិ​ត្យ ឌី​ម៉ង់ មេឃុំ​ហាន់ជ័យ ស្រុក​ឆ្លូង លោក លឹម ដា​រា​មាណី អតីតមន្ដ្រី​ក្រសួងសុខាភិបាល និង​លោក ប៊ុត កែវ​កុលរ​ក្ខ​ណ៍ ជា​មេធាវី ។​

​នៅក្នុង​ពាក្យបណ្ដឹង​ឲ្យដឹងទៀតថា បាន​ប្ដឹង​លោក ទិ​ត្យ ឌី​ម៉ង់ មេឃុំ​ហាន់ជ័យ ពី​បទ​ប្រព្រឹត្ដិ​អំពើពុករលួយ ដោយ​ប្រើប្រាស់​អំណាច​រំលោភ​ការ​ក្លែងបន្លំ ការកសាង​ប័ណ្ណ​ដោយ​បំពាន​យកមក​ប្រើប្រាស់​ជា​ភស្ដុតាង​បញ្ជាក់​ដើម្បី​ដក​ហួត​អចលនទ្រព្យ​របស់​ប្រជាពលរដ្ឋ​។ លោក កេត សុជាតិ ជា​ចៅក្រម​សាលាដំបូង​ខេត្ដ​ក្រចេះ និង​លោក ផាន់ បញ្ញា ជា​ក្រឡាបញ្ជី​ប្តឹង​ពី​បទ​ប្រព្រឹត្ដ​អំពើ​ពុករលួយ​ដោយ​ប្រព្រឹត្ដិ​ល្មើស​ច្បាប់ ការសរសេរ​ក្លែង​ចម្លើយ​សាក្សី​នៅក្នុង​សាលក្រម ការប្រកាស​សាលក្រម​ខុស​ពី​សាលក្រម និង​បាន​សរសេរ​បំភ្លៃ​ការពិត ៕

VOD
ដោយ៖​ ឡេង ចាន់​រតនា​ | ថ្ងៃសៅរ៍ ទី21 កុម្ភៈ 2015

No comments:

Post a Comment