Monday, February 23, 2015

លោក សម រង្ស៊ី គ្រោងជួបជាមួយលោក ហោ ណាំហុង ដើម្បីសុំអន្តរាគមន៍ជួយយុវតីខ្មែរឥស្លាម ២នាក់ ដែលរងគ្រោះនៅម៉ាឡេស៊ី



(ភ្នំពេញ)៖ លោក សម រង្ស៊ី ប្រធានគណ​បក្សសង្រ្គោះជាតិ បានថ្លែងថា លោកនឹងជួបជាមួយឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីការបរទេស ឱ្យជួយអន្តរាគមន៍ជួយដល់ យុវតីខ្មែរឥស្លាម ២នាក់ ដែលកំពុងរង​គ្រោះ ដោយការជួញដូរផ្លូវភេទ ទៅប្រទេសម៉ាឡេស៊ី។ ការអះអាងរបស់លោក សម រង្ស៊ី បានធ្វើឡើងនៅក្នុងសន្និសីទកាសែតមួយ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥នេះ បន្ទាប់ពីមានស្រ្តីឥស្លាមជាម្តាយ​ ២នាក់ បានមកប្តឹងលោកដល់រដ្ឋសភា ដោយអះអាងថា កូនស្រីទាំងពីរនាក់របស់ពួកគេ បានកំពុងរងគ្រោះដោយការជួញ​ដូរផ្លូវភេទ នៅប្រទេសម៉ាឡេស៊ី។

លោក សម រង្ស៊ី បានថ្លែងថា លោកនឹងស្នើឱ្យលោក ហោ ណាំហុង ជួយលប់បំបាត់ករណីនេះ ហើយជួយសង្រ្គោះយុវតីខ្មែរ ដែលរងគ្រោះនៅប្រទេសម៉ាឡេស៊ី៕

No comments:

Post a Comment