
(ភ្នំពេញ)៖ គិតដល់ត្រឹមចុងឆ្នាំ២០១៤កន្លងទៅនេះ គណបក្សនយោបាយនៅកម្ពុជាមានចំនួន ៥៦គណបក្ស ក្នុងនោះគណបក្សបានបង្កើតតែមិនបានសុំចុះបញ្ជីមានចំនួន ១៥ និងគណបក្សដែលចុះបញ្ជីរួចរាល់ចំនួន៤១។ ក្នុងឆ្នាំ២០១៤ មាន១គណបក្សចុះបញ្ជីនៅក្រសួងមហាផ្ទៃ គឺ គណបក្សសង្គមរាស្រ្តរាជាធិបតេយ្យ និងមាន ២គណបក្សបានស្នើសុំបង្កើត គឺគណបក្សអរិយមេត្រី និងគណបក្សឥន្ទ្រប៉ាក់បូរី។ នេះបើយោងតាម នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានថ្លែងក្នុងពិធីសន្និបាតបូកសរុបការងាររបស់ក្រសួងមហាផ្ទៃ។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានថ្លែងទៀតថា គិតមកដល់បច្ចុប្បន្ននេះ សមាគម អង្គការមិនមែនរដ្ឋាភិបាល ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃមានចំនួន ៤៣៧៨ ក្នុងនោះមាន ១៧០៦ សហគម និង ២៦៧២ អង្គការ ។ ដោយឡែកសម្រាប់ឆ្នាំ២០១៤ អង្កការមិនមែនរដ្ឋាភិបាថ្មី ដែលបានចុះបញ្ជីមានចំនួន ៥៣៩ និង បានលុបឈ្មោះចេញពីបញ្ជីចំនួន ៤អង្គការ៕
No comments:
Post a Comment