Wednesday, February 18, 2015
ឧទ្ទាមរដ្ឋឥស្លាម សម្លាប់មនុស្សអស់ជាង ៤០នាក់ នៅខេត្ត អាន់បា របស់អ៊ីរ៉ាក់
រ៉ាម៉ាឌី៖ ប្រភពពីកងសន្តិសុខអ៊ីរ៉ាក់ បានឲ្យដឹងថា ក្រុមឧទ្ទាមរដ្ឋឥស្លាម (IS) នៅថ្ងៃអង្គារ ទី១៧ បានសម្លាប់ មនុស្សអស់ជាង ៤០នាក់ ដោយភាគច្រើន នៃអ្នកដែល ស្លាប់ទំាងនោះ ជាសមាជិក ក្រុមសន្តិសុខអ៊ីរ៉ាក់។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅរាត្រីថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៥ បានឲ្យដឹងថា សមរភូមិកាប់សម្លាប់នេះ កើតឡើងនៅជិតមូលដ្ឋានទ័ពអាកាសធំ អៀនអាល់ អាហ្សាដ ដែលមានកងទ័ពអាម៉េរិក ស្ថិតនៅរាប់រយនាក់។
ប្រភពពីកងសន្តិសុខអ៊ីរ៉ាក់ ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ បានប្រាប់ស៊ិនហួថា ក្រុមឧទ្ទាម IS បានចាប់មនុស្សជាង ៤០នាក់ ពីកុលសម្ព័ន្ធ អាប៊ូ អូបេដ ក្នុងទីក្រុង អាល់ បាកដាឌី ដោយអ្នកទំាង ៤០នាក់នោះមានទំាងប៉ូលីស និងក្រុមសកម្មប្រយុទ្ធ សាវ៉ា ដែលគំាទ្ររដ្ឋាភិបាលផងដែរ ដោយបានសម្លាប់ហើយ និងថែមទំាងដុត សាកសពពួកគេទៀតផង។
ទោះជាយ៉ាងណាក៏ដោយ ការសម្លាប់នេះ ត្រូវបានគេសន្មតថា គឺជាការសងសឹកទៅលើកងសន្តិសុខអ៊ីរ៉ាក់ និងទាហានអាម៉េរិក ដែលបានបន្តវាយប្រហារទីក្រុង បន្ទាប់ពីទាហានអ៊ីរ៉ាក់ ដណ្តើមបានមកវិញ ផ្នែកធំៗជាច្រើន ដែលក្រុមឧទ្ទាមIS កាន់កាប់។
ប្រភពបន្ថែមទៀតថា ក្រោយការសម្លាប់ចំណាប់ខ្មំាងហើយ ក្រុមឧទ្ទាមរដ្ឋឥស្លាមទំាងនោះ ក៏បានឡោមព័ទ្ធ ទីក្រុងមួយ ដែលមានសមាជិក ជាកងសន្តិសុខ និងក្រុម សកម្មប្រយុទ្ធសាវ៉ា រាប់រយនាក់នៅទីនោះផងដែរ៕
ដើមអំពិល
Wednesday, 18 February 2015 11:49 ប្រែសម្រួលដោយ៖ ដើមអម្ពិល (DAP)-ID:099
Subscribe to:
Post Comments (Atom)
No comments:
Post a Comment