Monday, February 23, 2015
យូនីសេហ្វ ៖ ខ្មាន់កាំភ្លើង ចាប់ជំរិតក្មេងជិត ១០០នាក់ នៅស៊ូដង់ខាងត្បូង
ខាទុំ ៖ យោងតាមមូលនិធិសង្គ្រោះ កុមារ បន្ទាន់អន្តរជាតិ របស់អង្គការ សហប្រជាជាតិ បានឲ្យដឹងថា ក្រុមខ្មាន់កាំភ្លើង ដែលគេមិនស្គាល់អត្តសញ្ញាណមួយក្រុម បានចាប់ជំរិតក្មេងចំនួន ៨៩នាក់ នៅជិតទីប្រជុំជន ម៉ាឡាកាល់ ដែលជាតំបន់ សម្បូរធនធានប្រេង ស្ថិតនៅរដ្ឋនីល ប្រទេស ស៊ូដង់ខាងត្បូង កាលពីថ្ងៃសៅរ៍។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៥ បានឲ្យដឹងដោយផ្អែក តាមសេចក្តីថ្លែង ការណ៍របស់អង្គការ យូនីសេហ្វថា ក្រុមខ្មាន់កាំភ្លើង បានប្រមូលផ្តុំគ្នានៅខាងក្រៅតំបន់ លំនៅស្ថានមួយ និងបានត្រួត ពិនិត្យពីផ្ទះមួយទៅផ្ទះមួយ បន្ទាប់មកបានចាប់ជំរិតក្មេងៗ ដែលភាគច្រើនមានអាយុលើ ១២ឆ្នាំ ៕
Monday, 23 February 2015 09:14 ប្រែសម្រួលដោយ ៖ (DAP)-ID:011
Subscribe to:
Post Comments (Atom)
No comments:
Post a Comment