Tuesday, February 24, 2015

ក្រុម ISIS ចាប់អ្នកកាន់សាសនាគ្រឹស្ត ៩០នាក់ នៅស៊ីរី



(ISIS)៖ ពួកសកម្មប្រយុទ្ធ ISIS ត្រូវបានគេរាយការណ៍មកថា ពួកគេបានចាប់ពង្រាត់មនុស្ស កាន់សាសនាគ្រឹស្ត​យ៉ាងតិច ៩០នាក់ នៅ​ភាគភាគឦសាននៃ ប្រទេសស៊ីរី នេះបើយោងតាមការចុះផ្សាយរបស់​ Reuters នៅមុននេះបន្ដិច។ ក្រុមឃ្លាំងមើលសិទ្ធិមនុស្ស បានឲ្យដឹងថា ការ​ចាប់ពង្រាត់នេះ ត្រូវបានធ្វើឡើង ក្រោយពេលមានការវាយឆ្មក់​ចូលក្នុង ភូមិ​ជនជាតិភាគ​តិចកាន់សាសនាគ្រឹស្ត ​នៅក្នុងតំបន់ Tel Hmar។

គួរបញ្ជាក់ផងដែរថា ក្រុម ISIS បានព្យាយាម​រំកិលខ្លួន​ចូលទៅជិតតំបន់អឺរ៉ុប​ ហើយការចាប់ពង្រាត់នេះ ត្រូវបានគេមើលឃើញថា បានធ្វើឡើងក្រោយពេលវា មានការវាយប្រហារទៅលើមូលដ្ឋាន ISIS នៅ​តាម​ព្រំដែនអ៉ឺរ៉ាក់៕

Fresh News

No comments:

Post a Comment