Tuesday, February 24, 2015

អាជ្ញាធរក្រុងព្រះសីហនុ ចុះបិទការចាក់ភ្លេងរាំកំសាន្ត របស់ជនជាតិបរទេសនៅឆ្នេរសមុទ្រកាំសាប



(ព្រះសីហនុ)៖ កន្លែងរាំចាក់បាសអត់ច្បាប់មួយកន្លែង នៅឆ្នេរសមុទ្រកាំសាប ស្ថិតនៅមុខសាខាកាំសាប ខេត្តព្រះសីហនុ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ ក្បែរសាលាខេត្តព្រះសីហនុ ដែលគេប្រគំសំរាប់ក្រុមខកដំណើរមកកំសាន្ត ការប្រគុំតន្ត្រី kaZantip នៅកោះពស់ ដែលអ្នកចូលរួមរាំកំសាន្តសុទ្ធសឹងជាជនជាតិរុស្ស៊ី និងអ៊ុយក្រែន នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៥នេះ ត្រូវបានលោក រាជ សុវណ្ណ និងលោក លី វណ្ណដា អភិបាលរងក្រុងព្រះសីហនុ ដឹកនាំកំលាំងក្រោមឱវាទរួមមាន អធិការរងក្រុងព្រះសីហនុ លោកមេប៉ុស្តិ៍នគរបាលសង្កាត់លេខ៣ ចៅសង្កាត់រង និងនគរបាលប៉ុស្តិ៍ប្រមាណ ២០នាក់ បានចុះទៅធ្វើការផ្អាក ដោយមិនអនុញ្ញាតអោយធ្វើការចាក់ភ្លេង រាំកំសាន្ត តទៅទៀតឡើយ ។

អាជ្ញាធរខេត្តព្រះសីហនុបានបញ្ជាក់ ហើយបានណែនាំអោយម្ចាស់កម្មវិធី ត្រូវទៅសុំការអនុញ្ញាតិច្បាប់ជាមុនសិន ទើបអាចអនុញ្ញាតឲ្យលែងបន្តទៀតបាន ៕



Fresh News

No comments:

Post a Comment