
(CNN)៖ សេចក្តីរាយការណ៍ ដែលចេញផ្សាយដោយភ្នាក់ងារ Intercept បានប្រកាសឲ្យដឹងថា ភ្នាក់ងារស៊ើបការណ៏សំងាត់របស់សហរដ្ឋអាម៉េរិក និងចក្រភពអង់គ្លេស បានរួមគ្នា Hack ទៅលើក្រុមហ៊ុនផលិតស៊ីមកាតធំជាងនៅលើពិភពលោក ក្នុងគោលដៅអាចពិនិត្យតានដានទូរស័ព្ទដៃទាំងអស់ នេះបើយោងតាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មាន CNN ចេញផ្សាយនៅយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៥នេះ។
ភ្នាក់ងារ Intercept រួមគ្នាជាមួយ លោក Glenn Greenwald អតីតអ្នកកាសែតរបស់ Guardian បានបង្ហាញឲ្យដឹងពីកម្មវិធីស៊ើបការណ៍ដ៏សំខាន់ របស់ភ្នាក់ងារសន្តិសុខជាតិ។ របាយការណ៍បានបង្ហាញថា ភ្នាក់ងារ NSA និងភ្នាក់ងារ UK បាន Hack ចូលទៅក្រុមហ៊ុន Gemalto ដើម្បីគ្រប់គ្រងទៅលើលេខកូដសម្ងាត់ ដែលអាចឲ្យពួកគេចូលទៅកាន់ស៊ីមកាតទាំងអស់ទូទាំងពិភពលោក ហើយលួចស្តាប់ការសន្ទនា។
ក្រុមហ៊ុន Gemalto ដែលមានមូលដ្ឋាន នៅប្រទេសហូឡង់ គេបានរាយការណ៍ថា មានកំណើនស៊ីមកាតចំនួនពីរពាន់លានក្នុងមួយឆ្នាំ។ អតិថិជនរួមបញ្ចូលទាំងក្រុមហ៊ុនទូរគមនាគមន៍ដទៃទៀត ប្រហែល ៤៥០ ទូទាំងពិភពលោក៕
No comments:
Post a Comment