Friday, August 19, 2016

កាត់​បណ្តាញ​ខ្សែកាប​និង​អគ្គិសនី នៅ​មហាវិថី​ធំៗ​ចំនួន​៦ នៅក្នុង​រាជធានី​ភ្នំពេញ​

CEN
(ថ្ងៃទី 18 សីហា 2016, ម៉ោង 03:57:PM)
ដោយ: ដា​វុ​ធ​

ភ្នំពេញ: នៅ​ដំណាច់ឆ្នាំ​២០១៦ នេះ មហាវិថី​ធំៗ​ចំនួន​៦ នៅក្នុង​រាជធានី​ភ្នំពេញ នឹង​លែងមាន​បណ្តាញ​ខ្សែកាប​ស្អេកស្កះ​អនាធិបតេយ្យ នៅលើ​អាកាស​ដូច​បច្ចុប្បន្ន​។

​បើតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រុមការងារ​ចម្រុះ​របស់​សាលា​រាជធានី នឹងធ្វើ​យុទ្ធនាការ​កាត់​ទម្លាក់​ប​ណ្តា​ញ​ខ្សែកាប​​ដែល​ស្អេកស្កះ​ដូច​សំបុក​ពីងពាង នៅលើ​អាកាស​ទម្លាក់​ចូល​បំពង់​បណ្តាញ​ក្រោម​ដី នៅលើ​មហាវិថី​ព្រះ​នរោត្តម សហព័ន្ធរុស្ស៊ី មុនី​វង្ស ម៉ៅ​សេទុង កម្ពុជា​ក្រោម និង​មហាវិថី​ព្រះសីហនុ រហូតដល់​ដំណាច់ឆ្នាំ ២០១៦ នេះ ។ ដូច្នេះ នៅ​ដំណាច់ឆ្នាំ ២០១៦ នេះ មហាវិថី​ធំៗ​ចំនួន​៦ នៅក្នុង​រាជធានី​ភ្នំពេញ​ខាងលើ នឹង​លែងមាន​បណ្តាញ​ខ្សែកាប​ស្អេកស្កះ​អនាធិបតេយ្យ នៅលើ​អាកាស​ដូច​បច្ចុប្បន្ន ទៀតហើយ ។

​នៅពេលនោះ សាធារណជន និង​ប្រព័ន្ធ​ព័ត៌មាន​ផ្សេងៗ បានដឹង​ច្បាស់​ថា ខ្សែកាប​ដែល​ស្អេកស្កះ​ដូច​សំបុក​ពីងពាង នៅលើ​អាកាស​ទាំងនោះ នៅពេល​កាត់​ទម្លាក់​រួច ជា​ខ្សែកាប ខ្សែ​អគ្គិសនី ។ ដូច្នេះ​ដើម្បី​រក្សាបាន​នូវ​សណ្តាប់ធ្នាប់ របៀបរៀបរយ កាត់បន្ថយ​ជា​អតិបរមា​នូវ​គ្រោះថ្នាក់​ជាយថាហេតុ និង​បញ្ចៀស​ការកកស្ទះ​ចរាចរណ៍​ក្នុង​តំបន់​ការដ្ឋាន​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ ស្នើសុំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ជា​ម្ចាស់​លំនៅដ្ឋាន ម្ចាស់​អាជីវកម្ម ក្រុមហ៊ុន អង្គភាព​រដ្ឋ និង​អ្នកពាក់ព័ន្ធ​ទាំងអស់​ដែលមាន​បណ្តាញ​ខ្សែកាប ឬ​កំពុង​ប្រើប្រាស់​ចិញ្ចើមផ្លូវ​តាម​បណ្តា​មហាវិថី​ខាងលើ ត្រូវ​រួសរាន់​រៀបចំ​រុះរើ​ចេញ និង​ត្រូវ​ចូលរួម​បង្កលក្ខណៈ​ងាយស្រួល​ដល់​ក្រុមការងារ ដើម្បី​ឲ្យ​ការអនុវត្ត​គម្រោង​នេះ​ប្រព្រឹត្ត​ទៅដោយរ​លួ​ន និង​ទទួលបាន​លទ្ធផល​តាម​ការគ្រោងទុក​៕

No comments:

Post a Comment