Friday, August 19, 2016

បទ​ពិសោធន៍ ស្វែង សុជាតា ​​ជីវិតធ្លាក់​ដល់​សូន្យ និង​ការ​ងើប​ឡើង​វិញ

Looking Today
ដោយ: LookingTODAY



តារា​សម្ដែង​ជើង​ចាស់​ ស្វែង​ សុជាតា ប្រាប់​ថា​ នឹក​ស្មាន​មិន​ដល់ពី​ជីវិតនាង​សព្វ​ថ្ងៃ​ ដែល​​​ត្រឡប់​មក​ភាព​ប្រសើរ​ឡើង​វិញ​បែប​នេះ​ ក្រោយ​ធ្លាក់​ដល់​ចំណុច​សូន្យ​កាល​ប្រមាណ​២ឆ្នាំ​មុន។

តារា​ស្រី​រូប​នេះ​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ ឥឡូវ​នេះ​​ នាង​មិន​ទាន់​មាន​គេហដ្ឋាន​ខ្លួន​ឯង​ផ្ទាល់​នៅ​ឡើយ​ទេ​ រាល់​ថ្ងៃ​នៅ​ផ្ទះ​ជួល​ ព្រម​ទាំង​ប្រកបរបរ​លក់​ថ្នាំ​ជាមួយ​គ្នា​ផង​ដែរ​។ យ៉ាង​ណា​មិញ​ នាង​ថា​សប្បាយ​ចិត្ត ​ព្រោះ​ឥឡូវ​ការងារ​សម្បូរ​ រី​ឯ​ការ​រកស៊ី​ក៏​ដំណើរ​ការ​ធម្មតា​។

អតីត​ម្ចាស់​ពាន​អាណាចក្រ​តារា​ខាង​លើ ថ្លែង៖ “ឥឡូវ ​ត្បិត​ថា​បង​នៅ​ផ្ទះ​ជួល​​តែបងអាចរកស៊ីជាមួយ​គ្នា​បាន ហើយ​បង​មាន​ឡាន​សមរម្យ​មួយ​ មាន​របស់​របរ​ដែល​បង​ចង់​បាន​ មាន​របស់​ហូប​ចុក​គ្រប់​គ្រាន់​តាម​ដែល​បង​ចង់​។បន្ទាប់​ពី​ជីវិត​ធ្លាក់​ចុះ​ខ្លាំង​…ផ្លូវ​មួយ​ដែល​មាន​បន្លា ផ្លូវ​ដែល​មាន​ឧបសគ្គ តែ​ក្រោយ​ពី​ផ្លូវ​ដែល​ខ្ញុំ​ត្រឡប់​មក​ពី​ភាព​ដំបៅ​នោះ​វិញ​ បើ​សិន​ជា​ខ្ញុំ​ដើរ​ទៅ​ដដែលៗ ខ្ញុំ​ខ្លួន​ ឯង​ត្រូវ​បាន​ដៀល​ថា​ជា​មនុស្ស​ល្ងង់។ ជីវិត​ដូច​ជា​ការ​ឡើង​ចុះ​ចឹង អ្វី​ដែល​សំខាន់​យើង​ត្រូវ​ចេះ​ លើក​ទឹក​ចិត្ត​ខ្លួន​ឯង”។

តួ​ស្រី​ក្នុង​រឿង​ “មរណៈ​មាតា​” រៀបរាប់​រឿង​ក្នុង​ចិត្ត​​ថា​ ពេល​ខ្លះ​នាង​មិន​មាន​អារម្មណ៍​ថា​សោកស្ដាយ​ពេល​ដែល​នាង​ស្លាប់ ប៉ុន្តែ​នាង​ស្តាយ​បើសិន​មិន​បាន​ធ្វើ​អ្វីមួយ​​ដើម្បី​កូនៗ​នាង ៖ “ពេល​ខ្លះ​ខ្ញុំ​អត់​មាន​អារម្មណ៍​ថា​សោកស្ដាយ​ពេល​ខ្ញុំ​ស្លាប់​ទៅ ប៉ុន្តែ​ខ្ញុំ​ស្ដាយ​ថា​ខ្ញុំ​បាន​ធ្វើ​អ្វី​រួច​ហើយ​នៅ​ដើម្បី​កូន​ៗខ្ញុំ​ ឬ​បាន​ចិញ្ចឹម​កុមារ​កំព្រា​ណាមួយ​ផង ចឹង​ខ្ញុំ​ចង់​ឲ្យ​កូន​ខ្ញុំ​កំព្រា​ទាំង​៣​នាក់​ទៀត​មែន”៕

No comments:

Post a Comment