CEN
ដោយ:មុនីរាជ
ភ្នំពេញ: លោកសម រង្ស៊ី បានសរសេរលើហ្វេសប៊ុក នៅព្រឹកថ្ងៃទី២០ សីហានេះថា បំណងរបស់លោក កឹម សុខា និងរូបលោក គឺគ្រាន់តែត្រួសត្រាយ បើកផ្លូវឲ្យយុវជន និងកូនខ្មែរ ជំនាន់ក្រោយ បានស្គាល់នូវ លទ្ធិប្រជាធិបតេយ្យ ពិតប្រាកដ លើទឹកដីប្រទេសកម្ពុជា។
លោកសម រង្ស៊ី បានបញ្ជាក់ថា "យើងនឹងទម្លុះទម្លាយ រាល់ឧបសគ្គ ដែលរបបផ្តាច់ការ មានបរទេសនៅពីក្រោយខ្នង បានដាក់បាំងផ្លូវ ប្រជារាស្ត្រខ្មែរ មិនឲ្យយើងធ្វើដំណើរ ឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ ដែលនឹងនាំមកនូវយុត្តិធម៌ និងភាពរុងរឿង ព្រមទាំងរំដោះប្រទេសជាតិយើង ពីក្រញាំបរទេសឈ្លានពាន។ យើងទាំងពីរនាក់ មិនមានបំណង ក្រាញអំណាច ហើយផ្ទេរអំណាច ទៅឲ្យកូនយើង ដើម្បីឲ្យក្រុមគ្រួសារយើង កាន់អំណាច តពូជនោះទេ"។
លោក សម រង្ស៊ី បានលើកឡើងថា "បេសកកម្ម ជាប្រវត្តិសាស្ត្ររបស់យើង គឺគ្រាន់តែបើកផ្លូវ ឬបើកទ្វារមួយ យ៉ាងពិបាក ដើម្បីឲ្យយុវជន និងកូនខ្មែរជំនាន់ក្រោយ អាចឈានចូល ដល់យុគសម័យថ្មីមួយ ដែលជាការបញ្ចប់ជាស្ថាពរ នូវរបបខ្មែរក្រហម រណបចិន និងខ្មែរក្រហម រណបយួន ដែលចេញមកពីប្រភពតែមួយ គឺកុម្មុយនិស្តផ្តាច់ការ"៕
No comments:
Post a Comment