ដោយ ខែ សុណង
![]() |
សកម្មជននៃសហគមន៍បឹងកក់ តវ៉ាមុខសាលាដំបូងរាជធានីភ្នំពេញ ទាមទារឲ្យដោះលែងអ្នកស្រី ទេព វន្នី និងអ្នកស្រី បូវ សោភា កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦។ RFA/Cheu Sideth |
អង្គការសង្គមស៊ីវិលចំនួន ៦០ បានអំពាវនាវឲ្យមានការដោះលែងជាបន្ទាន់នូវសកម្មជនបឹងកក់ អ្នកស្រី ទេព វន្នី និងអ្នកស្រី បូវ សោភា ដែលត្រូវតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្នពាក់ព័ន្ធទៅនឹងការចូលរួមរបស់អ្នកទាំងពីរក្នុងយុទ្ធនាការ «ថ្ងៃច័ន្ទពណ៌ខ្មៅ»។
សេចក្ដីថ្លែងការណ៍របស់អង្គការសង្គមស៊ីវិល ដែលចេញផ្សាយនៅថ្ងៃទី១៨ ខែសីហា បានអំពាវនាវឲ្យអាជ្ញាធររដ្ឋ ទម្លាក់ចោលនូវការចោទប្រកាន់ដែលមិនត្រឹមត្រូវលើអ្នកទាំងពីរ ហើយសូមឲ្យធានានូវសិទ្ធិក្នុងការប្រមូលផ្ដុំដោយអហិង្សា ដូចជាអ្នកដែលគាំទ្រយុទ្ធនាការអហិង្សាថ្ងៃច័ន្ទពណ៌ខ្មៅ ដែលត្រូវបានការពារដោយច្បាប់ជាតិ និងអន្តរជាតិផងដែរ។
អ្នកទាំងពីរ ត្រូវបានតុលាការរាជធានីភ្នំពេញ ឃុំខ្លួនបណ្ដោះអាសន្ននៅមណ្ឌលកែប្រែទី២ នៃពន្ធនាគារព្រៃស កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ ពាក់ព័ន្ធទៅនឹងការចូលរួមរបស់អ្នកទាំងពីរក្នុងយុទ្ធនាការអហិង្សា «ថ្ងៃច័ន្ទពណ៌ខ្មៅ»។ បន្ទាប់ពីកងសន្តិសុខខណ្ឌដូនពេញ បានចូលទៅចាប់ខ្លួនអ្នកទាំងពីរ អំឡុងពេលពួកគេប្រមូលផ្ដុំគ្នាដោយអហិង្សាក្នុងសហគមន៍បឹងកក់ ដើម្បីប្រារព្ធធ្វើយុទ្ធនាការ «ថ្ងៃច័ន្ទពណ៌ខ្មៅ» សប្ដាហ៍ទី១៥ កាលពីថ្ងៃទី១៥ ខែសីហា៕
No comments:
Post a Comment