CEN
ដោយ: ដាវុធ
ភ្នំពេញ: លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌល កំចាត់មីនកម្ពុជា បានសរសេរ ក្នុងផេកហ្វេសប៊ុកថា ប្រជាជនកម្ពុជា រងទុក្ខ និងឈឺចាប់ ចំនួន២ដង ពីសហរដ្ឋអាមេរិក ករណីទំលាក់គ្រាប់បែក នៅកម្ពុជា ហើយកាកសំណល់សង្គ្រាម របស់អាមេរិកទាំងនេះ បន្តសម្លាប់ និងធ្វើឱ្យរបួសប្រជាជនស្លូតត្រង់កម្ពុជា យ៉ាងអយុតិ្តធម៌បំផុត មិនត្រឹមតែប៉ុណ្ណោះ កំពុងធ្វើឱ្យកូនខែ្មរ ជំពាក់ជាន់ក ដោយសារសង្គ្រាមអាមេរិក-វៀតណាម ឡើងចំនួនជិត ៤០០ លានដុល្លារទៅហើយ។
ការលើកបែបនេះ បន្ទាប់ពីសេតវិមាន សហរដ្ឋអាមេរិក នៅថ្ងៃទី៦ ខែកញ្ញា បានប្រកាសថា អាមេរិក នឹងផ្ដល់ជំនួយបន្ថែម ចំនួន ៩០ លានដុល្លារ ក្នុងពេលបីឆ្នាំខាងមុខ ដើម្បីជួយប្រទេសឡាវ ក្នុងការដោះស្រាយ គ្រាប់មិនទាន់ផ្ទុះ ដែលបានសម្លាប់ប្រជាជនឡាវ អស់ជាច្រើន ដោយសារអាមេរិក បានទម្លាក់លើប្រទេសឡាវ តែកម្ពុជាវិញ ទទួលបានតិចតួចប៉ុណ្ណោះ! តើមានមូលហេតុអ្វី ដែលអាមេរិករំលោភសិទិ្ធ ប្រជាជនកម្ពុជា ម្តង ជា២ ដងបែបនេះ។ ការប្រកាសនេះ ធ្វើឡើង ស្របពេលដែលប្រធានាធិបតី បារ៉ាក់ អូបាម៉ា កំពុងទស្សនកិច្ច នៅឡាវ ជាលើកដំបូង។
បើយោងតាមផេកហ្វេសប៊ុកផ្លូវការ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌល កំចាត់មីនកម្ពុជា បានសរសេរ នៅយប់ថ្ងៃទី៦ ខែកញ្ញាថា
ប្រជាជនកម្ពុជា រងទុក្ខ និងឈឺចាប់ ចំនួន២ដង ពីសហរដ្ឋអាមេរិក ករណីទំលាក់គ្រាប់បែកនៅកម្ពុជា។
ភាពឈឺចាប់លើកទី១ គឺដោយសារអាមេរិក ទំលាក់គ្រាប់បែកជិត ៣ លានតោន គ្រាប់បែកចង្កោម ជិត ៣០ លានគ្រាប់ គ្រាប់បែកគីមី CS ជាដើម ។ល។ ក្រោមលេសថា តាមកម្ទេចពួកយៀកកុង យួនឈ្លានពាន ប៉ុន្តែស្លាប់តែខែ្មរ អស់រាប់សែននាក់ និងកម្ទេចតែភូមិករ ផ្ទះសំបែងខែ្មរ រាប់ម៉ឺនកន្លែង។
ទី២ គឺនៅពេលដែលអាមេរិក ដឹងខ្លួន នឹងទទួលស្គាល់ការពិត ក្នុងសង្គ្រាមនៅឥណ្ឌូចិន និងសោកវិនាសកម្ម បង្កឡើង និងបន្តបន្សល់ទុកកាកសំណល់ ពីសង្គ្រាមនោះ ខាងប្រទេសវៀតណាម និងឡាវ បានទទួលជំនួយ កើនឡើង រហូតដល់ជិត ១០០ លានដុល្លារ ក្នុងរយ:ពេល ៣ ឆ្នាំ ដើម្បីជាការដោះស្រាយស្រាយ បញ្ហាធានាសុខសុវតិ្ថភាព ដល់ប្រជាជនរបស់ខ្លួន តែកម្ពុជា ទទួលបានតិចតួចប៉ុណ្ណោះ! តើមានមូលហេតុអ្វី ដែលអាមេរិក រំលោភសិទិ្ធប្រជាជនកម្ពុជា ម្តង ជា២ ដងបែបនេះ?។
កាកសំណល់សង្គ្រាម របស់អាមេរិកទាំងនេះ បន្តសម្លាប់ និងធ្វើឱ្យរបួសប្រជាជន ស្លូតត្រង់កម្ពុជា យ៉ាងអយុតិ្តធម៌បំផុត! មិនត្រឹមតែប៉ុណ្ណោះ កំពុងធ្វើឱ្យកូនខែ្មរ ជំពាក់ជាន់ក ដោយសារសង្គ្រាម អាមេរិក-វៀតណាម ឡើងចំនួនជិត ៤០០ លានដុល្លារទៅហើយ! គេយកដំបងដ៏ធំ មកវាយសំពងសំលាប់យើង តែមិនស្លាប់ គេបែរជាមកទារសងថ្លៃដំបង មិនគិតប្រឹងជួយ ព្យាបាលរបួសធ្ងន់ធ្ងរនោះទេ! តើយុតិ្តធម៌ និងការគោរពសិទិ្ធមនុស្ស នៅឯណា សំរាប់ប្រជាជនកម្ពុជា ដែលរងទុក្ខសោកនោះ? យើងបានធ្វើការស្រាវជ្រាវ យ៉ាងច្រើន ពីមូលហេតុអាមេរិក ប្រព្រឹតិ្តមកលើកម្ពុជា លើករណីនេះ មានការអះអាងយ៉ាងច្រើន ហើយមានមូលហេតុមួយនោះ គឺថា កាលមកទំលាក់គ្រាប់បែក អាមេរិកថា ក្រុមខែ្មរមួយជំពូកនោះ ស្នើសុំឱ្យ អាមេរិកជួយទំលាក់ ហើយនៅពេលអាមេរិក ពិបាកផ្តល់ជំនួយមកកម្ពុជា ដោយសារពួកខែ្មរ ជំពូកដដែលហ្នឹង សុំឱ្យ អាមេរិក ផ្តាច់ជំនួយ! រីឯឡាវ និងវៀតណាម រស់នៅអាមេរិក ពួកគេរួមគ្នាទាមទារ និងរុកគួនឱ្យ ព្រឹទិ្ធសភាអាមេរិក ជួយដល់រដ្ឋាភិបាល និងប្រជាជនគេ រីឯខែ្មរយើងខ្លះ ខិតខំទាមទារ និងរុកគួនព្រឹទិ្ធសភាអាមេរិក ឱ្យផ្តាច់ជំនួយទៅវិញ នេះបានហៅថា ....?៕
No comments:
Post a Comment