ភ្នំពេញ ៖ ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ (ACU) លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង នឹងអញ្ជើញលោក អាំង មាលតី អតីតប្រធានសាលាដំបូង រាជធានីភ្នំពេញ ទៅបំភ្លឺក្នុងសុំណុំរឿងដោះលែង ឪពុក-ម្តាយ របស់លោកឧកញ៉ា ថោង សារ៉ាត់ នៅក្នុងសប្តាហ៍នេះ ។
ការថ្លែងអះអាងនេះ បានធ្វើឡើង នៅក្នុងពិធីចុះអនុស្សារណៈយោគយល់ (MOU) ជាមួយក្រុមឯកជន នៅព្រឹកថ្ងៃ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ ។
លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ក៏នឹងសួរនាំលោក ពេជ្រ ព្រហ្មមុនី ដែលជាជំនួយការផ្ទាល់ របស់លោក អាំង មាលតី ។
នៅល្ងាចថ្ងៃទី២៣ ខែកុម្ភៈ នេះ ប្រធាន ACU លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង នឹងចុះទៅត្រួតពិនិត្យក្រុមហ៊ុនរបស់ លោកឧកញ៉ា ថោង សារ៉ាត ប៉ុន្តែលោកមិនបានបញ្ជាក់ថា នឹងទៅបុរី ៩៩៩ ឬក្រុមហ៊ុន សាច់ប៉ាត់តេនោះទេ ៕
Monday, 23 February 2015 10:47 ដោយ ៖ ដើមអម្ពិលid 015
No comments:
Post a Comment