Monday, February 23, 2015

កូរ៉េ នឹងផ្តល់សញ្ជាតិ ២ ដល់ក្មេងស្រី ដែលឪពុកជនជាតិកូរ៉េ សម្លាប់ម្តាយ ក្រោមរូបភាព គ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ ៖ ប្រធានាធិបតី កូរ៉េខាងត្បូង លោកស្រី ប៉ាក់ គិនហេ នឹងផ្តល់សញ្ជាតិ២ ទៅដល់ក្មេងស្រី អាយុ៥ឆ្នាំ ដែល ម្តាយខ្លួនបានយកប្តីជនជាតិកូរ៉េ ហើយត្រូវប្តីសម្លាប់ ក្រោមរូបភាពគ្រោះថ្នាក់ចរាចរណ៍ នៅប្រទេសកូរ៉េ កាលពីពេល ថ្មីៗនេះ ដើម្បីបានទទួលប្រាក់ធានារ៉ាប់រង ។

នេះជាការលើកឡើង របស់ឯកអគ្គរដ្ឋទូតកូរ៉េថ្មី ប្រចាំកម្ពុជា នៅក្នុងឱកាសលោកចូលជួបសម្តែង ការគួរសមជាមួយ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ នេះ នាទីស្តីការក្រសួង ៕

Monday, 23 February 2015 10:28 ដោយ ៖ ដើមអម្ពិលid 015

No comments:

Post a Comment