Friday, February 20, 2015

​សហគ្រា​សហ្វាព​ន្លឺ​សិល្បៈ​កម្ពុជា​ទទួល​ជំនួយ​ពី​ធនាគារ ANZ Royal ដើម្បី​ជួយ​យុវជន​ក្រីក្រ និង​កុមារកំព្រា​

សន្និសីទ​សារព័ត៌មាន នៅខេត្ដ​សៀមរាប នា​រសៀល​ថ្ងៃ​ទី​១៩​ខែ​កុម្ភៈ​
(រូបភាព៖ បូ សាវី)
សហគ្រា​សហ្វាព​ន្លឺ​សិល្បៈ​កម្ពុជា ដែល​ធ្វើ​សកម្មភាព ជួយ​យុវជន​ក្រីក្រ និង​កុមារកំព្រា ទទួល​ជំនួយ ២​ម៉ឺន​ដុល្លារ ពី​ធនាគារ ANZ Royal ដើម្បី​លើក​ទឹក​ស្ទួយ​ផ្នែក​សិល្បៈ​វប្បធម៌ ល្ខោន​សៀក ឲ្យ​កានត់​តែ​រីកចម្រើន​។​

​នាយក​ប្រតិ​ប​ត្ដិ សហគ្រា​សហ្វាព​ន្លឺ​សិល្បៈ​កម្ពុជា លោក ហួត តារា លើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន នៅខេត្ដ​សៀមរាប នា​រសៀល​ថ្ងៃ​ទី​១៩​ខែ​កុម្ភៈ​នេះ​ថា អតីត​សមាគ​មហ្វា​ពន្លឺ​សិល្បៈ មាន​សិស្ស​ជាង​មួយ​ពាន់​នាក់ មក​សិក្សា​នៅ​សមាគម​នេះ ដែល​ភាគច្រើន​ជា​យុវជន​ក្រីក្រ និង​កុមារកំព្រា ហើយ​ពួកគេ​បាន​ក្លាយជា​អ្នក​សិល្បៈករ​អាជីព​។ លោក​បន្ដថា ការទទួលយក​ប្រាក់​ឧបត្ថម្ភ​នេះ ក្នុង​គោលបំណង​ផ្សព្វផ្សាយ នូវ​ការសម្ដែង​ទៅដល់​អ្នកទស្សនា នៅ​ទូទាំង​ប្រទេស​កម្ពុជា ឲ្យ​ជ្រួតជ្រាប​អំពី​សិល្បៈ និង​វប្បធម៌​ខ្មែរ និង​ជួយ​ឲ្យ​ក្រុម​សិល្បករ បន្ដសកម្មភាព​សិល្បៈ​នៅក្នុង​សង្គម​ផង​ដែរ​។

​ប្រធាន​ក្រុមហ៊ុន ធនាគារ ANZ Royal លោក Grant Knuckey មានប្រសាសន៍ថា ការឧបត្ថម្ភ​ដល់​សហគ្រា​សហ្វាព​ន្លឺ​សិល្បៈ​កម្ពុជា​នេះ ដោយ​មើលឃើញ​ថា សហគ្រាស​នេះ បាន​សម្ដែង​សិល្បៈ​សៀក​ដ៏​រស់​រវើក ដល់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្ដរជាតិ នៅ​ជុំវិញ​ពិភពលោក ជា​ពិសេស​សកម្មភាព​អប់រំ និង​បង្រៀន​ដល់​យុវជន និង​កុមារកំព្រា​កម្ពុជា ដើម្បី​ឲ្យ​ពួកគេ​មាន​អនាគត​។ លោក​បញ្ជាក់ថា ANZ Royal និង​សហគ្រា​សហ្វាព​ន្លឹ​សិល្បៈ​កម្ពុជា នឹង​អាច​សហការ​គ្នា​ជួយ​ដល់​សង្គម​បានល្អ​។​

​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន របស់​សហគ្រា​សហ្វាព​ន្លឹ​សិល្បៈ​កម្ពុជា ឲ្យដឹងថា សហគ្រាស​នេះ បាន​បណ្ដុះបណ្ដាល​សិស្ស ១២០០​នាក់ ឲ្យក្លាយ​ជា​សិល្បៈករ​ល្ខោន​សៀក​រហ័ស​សកម្ម​អាជីព រយៈពេល​២០​ឆ្នាំ​មកហើយ​៕

VOD
ដោយ៖​ បូ សាវី​ | ថ្ងៃព្រហស្បតិ៍ ទី19 កុម្ភៈ 2015, 06:13 PM​

No comments:

Post a Comment