លោកស្រី យីងឡាក់ នាពេលកន្លងមក (រូបពី The Nation) |
ប្រធានគណៈកម្មការប្រឆាំងអំពើពុករលួយថៃលោក ប៉ានថេព ខ្លាណារ៉ុងរ៉ាន(Panthep Klanarongran)និយាយថា ស្ថាប័នរបស់លោកបង្គាប់ដូចនេះគឺដើម្បីឲ្យក្រសួងហិរញ្ញវត្ថុទាមទារប្រាក់ពីលោកស្រីយីងឡាក់ ដើម្បីសងការខូចខាតទៅឲ្យកសិករដែលកន្លងមកក្រុមប្រឹក្សាយោធាបានចេញប្រាក់សំណងរាប់ពាន់លានដុល្លារជំនួសគណៈរដ្ឋមន្ដ្រីរបស់លោកស្រីយីងឡាក់។
ជាមួយគ្នានេះ ក្រុមអគ្គព្រះរាជអាជ្ញាតុលាការកំពូល បានចោទប្រកាន់ លោកស្រី យីងឡាក់ ជាផ្លូវការ ករណី ពុករលួយ ក្នុងគម្រោងទិញស្រូវ ហើយ លោកស្រីអាចមានទោសជាប់ពន្ធនាគាររយៈពេល ១០ ឆ្នាំ ។
ដោយសារករណីនេះលោកស្រីយីងឡាក់ត្រូវបានក្រុមប្រឹក្សាយោធាចេញបំរាមមិនឲ្យចាកចេញទៅក្រៅប្រទេស ។ ឥឡូវនេះ លោកស្រី យីងឡាក់ ត្រូវបានសភា នីតិកម្ម ប្រទេសថៃ ហាមឃាត់ការធ្វើនយោបាយ រយៈពេល៥ឆ្នាំ ។
កាលពីថ្ងៃម្សិមិញ អតីតនាយករដ្ឋ មន្ត្រីថៃ ថាក់ស៊ីន ដែលជា បងបង្កើត លោកស្រី យីងឡាក់ បានដាក់សំណើសុំចរចា និងសម្របសម្រួល ជាមួយក្រុមប្រឹក្សាយោធា ប៉ុន្តែ លោកឧត្តមសេនីយ ប្រាយុទ្ធច្រានចោល ៕
VOD
ប្រែសម្រួលដោយ៖ នួន បូរិន | ថ្ងៃព្រហស្បតិ៍ ទី19 កុម្ភៈ 2015, 01:39 PM
No comments:
Post a Comment