
(ភ្នំពេញ)៖ លោក សំ ប្រជាមានិត អគ្គលេខាធិការឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម បានឱ្យដឹងថា ក្រុមអធិការកិច្ច របស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នឹងចាប់ផ្តើមចុះត្រួតពិនិត្យ មើលភាពមិនប្រក្រតី ក្នុងសាលាដំបូងនៅតាមបណ្តាខេត្ត ចំនួន៩ ក្នុងប្រទេសកម្ពុជា ដើម្បីធានា និង លើកកម្ពស់វិស័យយុត្តិធម៌ នៅក្នុងប្រទេស។
ការចុះធ្វើអធិការកិច្ចនេះ នឹងមានរយៈពេល ១ខែ ចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ រហូតដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥ ក្នុងនោះមានការត្រួតពិនិត្យ ទៅលើតុលាការនៅខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន កំពង់ធំ សៀមរាប ព្រះវិហារ កំពង់ស្ពឺ កំពង់ចាម និងកំពង់ឆ្នាំងផងដែរ៕
No comments:
Post a Comment