ឧត្តមសេនីយ ប្រាយុទ្ធចាន់អូចា ដែលជានាយករដ្ឋមន្ត្រីកើតចេញពីរដ្ឋប្រហារ ប្រកាសច្រានចោលសំណើរ របស់អតីតនាយករដ្ឋមន្ត្រីជាប់ពិរុទ្ធ ថាក់ស៊ីនស៊ីណាវាត្រា ដែលចង់បើកការចរចារ ដើម្បី សម្របសម្រួល នយោបាយ និង ដើម្បីឆ្ពោះទៅរកការផ្សះផ្សាជាតិឡើងវិញ ។
ឧត្តមសេនីយ ប្រាយុទ្ធចាន់អូចា បានប្រកាន់ជំហរបែបនេះ ធ្វើឡើងកាលពីថ្ងៃច័ន្ទទី ១៦ ម្សិលមិញ នេះ គឺ បន្ទាប់ពី លោក ថាក់ស៊ីន និយាយថា លោក បានចាត់តាំងមន្ត្រីស្និត គណបក្សភឿថៃម្នាក់ ឲ្យមកជួបលោក ហើយទៅជួបដើម្បីផ្ដើមឲ្យមានការចរចារនយោបាយ រវាងលោកជាមួយក្រុមប្រឹក្សាយោធាណាម្នាក់ ឬក៍ លោក ប្រាយុទ្ធផ្ទាល់។
ប្រភពគណបក្សភឿថៃ និយាយថា លោក ថាក់ស៊ីន ចង់ឲ្យប្រទេសមានសន្តិភាព និង មានការទុកចិត្តគ្នាឡើងវិញក្នុងចំណោមអ្នកនយោបាយថៃ។
ជាការឆ្លើយតប ឧត្តមសេនីយប្រាយុទ្ធនិយាយថា ក្នុងឋានៈជាមន្ត្រីរដ្ឋ លោកមិនរំលោភច្បាប់ ហើយជួប ជនណាមួយ ដែលត្រូវដាក់ឲ្យមានកំហុស និងជាប់ពិរុទ្ធភាពនោះទេ ។ លោកបញ្ជាក់ថា នឹងមិនបញ្ជូន មន្ត្រីណាម្នាក់ទៅជួបលោកថាក់ស៊ីន ឬតំណាង ណាមួយឡើយ ។
ជំហររបស់ឧត្តមសេនីយប្រាយុទ្ធ ធ្វើឡើង នៅពេលក្រុមប្រឹក្សាយោធាថៃ ចោទសួរថាតើ លោកមានបំណងចង់ជួបលោក ថាក់ស៊ីន ដែលជាផ្នែកមួយនៃការខិតខំដើម្បីបង្រួបបង្រួមជាតិ។
ក្រុមអ្នកសង្កេតការណ៍ កត់សំគាល់ថា អ្វីដែល អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន មានបំណងដូចនេះ ទំនង លោក ចង់សម្របសម្រួលករណីលោកស្រី យីងឡាក់ ប្អូនស្រីរបស់លោក ដែលកំពុងមានក្ដីកាំ្ដ នៅតុលាការកំពូល ករណីចោទថា បណ្ដោយឲ្យមានរឿងអាស្រូវពុករលួយ ក្នុងគម្រោងទិញស្រូវ ហើយករណីនេះនាំឲ្យលោកស្រី មានទោសជាប់ពន្ធនាគារ ។
លោកថាក់ស៊ីន បងប្រុសបង្កើតរបស់អតីតនាយករដ្ឋមន្ត្រី យីងឡាក់ ។ លោករស់នៅនីរទេសខ្លួន ចាប់តាំងពីឆ្នាំ ២០០៨ មុនតុលាការកំពូលកាត់ទោសលោក កំបាំងមុខ ឲ្យមានទោស ២ ឆ្នាំ ពីបទរំលោភអំណាចរដ្ឋ និងពុករលួយ៕
VOD
ដោយ៖ នួន បូរិន | ថ្ងៃអង្គារ ទី17 កុម្ភៈ 2015, 11:53 AM
No comments:
Post a Comment