លោក បារ៉ាក់អូបាម៉ា សន្យាថានឹងធ្វើការតស៊ូតាមអំណាចរបស់លោកជាប្រធានាធិបតីដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញប្រឆាំងការផ្អិបចោល ច្បាប់អន្ដោប្រវេសន៍ដែលបានធ្វើកំណែទម្រង់តម្រូវឲ្យជនអន្ដោប្រវេសន៍ ទទួលបានសិទ្ធិរស់នៅនិងទទួលបានសិទ្ធិបោះឆ្នោត។
ការប្រកាន់ជំហររបស់លោក អូបាម៉ា បានធ្វើឡើងនៅពេលដែលសភាគណបក្សសាធារណរដ្ឋ និងតុលាការសហព័ន្ធបានប្រកាសមិនអនុវត្តច្បាប់អន្ដោប្រវេសន៍ដែលលោកអូបាម៉ាបានធ្វើការកែទម្រង់។
លោក អូបាម៉ា បាននិយាយថា លោកនឹងប្រើអំណាចនីតិប្រតិបត្តិដើម្បីឲ្យការកែទម្រង់ច្បាប់អន្ដោប្រវេសន៍នេះ ត្រូវបានអនុវត្ត ប្រយោជន៍ការពារអត្ថប្រយោជន៍របស់ជនអន្ដោប្រវេសន៍ចំនួន៤លាននាក់ដែលមិនមានក្រដាសស្នាមស្នាក់នៅត្រឹមត្រូវ ហើយប្រឈមមុខនឹងការនិរទេសខ្លួន។
សភាគណបក្សសាធារណរដ្ឋដែលមានសំលេងភាគច្រើនបានប្រឆាំងលោក អូបាម៉ា មានបំណងធ្វើការអនុគ្រោះខ្ពស់បំផុតចំពោះជនអន្ដោប្រវេសន៍ដែលចូលមករស់នៅក្នុងប្រទេសអាមេរិក ហើយមិនទទួលបានភាពស្របច្បាប់ គណបក្សសាធារណៈរដ្ឋបានហៅគំនិតផ្ដួចផ្ដើមរបស់លោក អូបាម៉ាថា មិនបានគិតដល់ផលប្រយោជន៍របស់ប្រជាជនខ្លួនឯង។
ប៉ុន្ដែលោក អូបាម៉ា និយាយថា លោកធ្វើដូចនេះមិនមែនដើម្បីធ្វើយុទ្ធនាការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦នោះទេ។
សូមជំរាបថាបច្ចុប្បន្នជនអន្ដោប្រវេសន៍នៅសហរដ្ឋអាមេរិក មានគ្រប់ជាតិសាសន៍ទាំងអស់ហើយពួកគេមានចំនួនជិត១១លាននាក់៕
VOD
ប្រែសម្រួលដោយ៖ នួន បូរិន | ថ្ងៃព្រហស្បតិ៍ ទី19 កុម្ភៈ 2015, 04:29 PM
No comments:
Post a Comment