Wednesday, February 18, 2015

​ប្រធានាធិបតី​ភូមា ប្រកាស​ដាក់​ច្បាប់អាជ្ញាសឹក​នៅ​តំបន់​ព្រំដែន​ជាប់​ប្រទេស​ចិន

ប្រធានាធិបតី​ថេន​សេន ប្រកាស​ដាក់​ច្បាប់អាជ្ញាសឹក​នៅ​តំបន់​កូកាង ជាប់​ព្រំដែន​នៃ​ប្រទេស​ចិន​បន្ទាប់ពី​មាន​ការ​វាយ​ប្រយុទ្ធ​គ្នា​យ៉ាង​សន្ធោសន្ធៅ រវាង​កងទ័ព​រដ្ឋាភិបាល និង​សហគមន៍​ជនជាតិដើម​ភាគតិច​នៅ​តំបន់​នោះ​។​

​ប្រធាន​ធិបតី​ថេន​សេន​បានប្រគល់​អំណាច​ទាំងស្រុង​ទៅឲ្យ​ពួកយោធា តាមរ​យៈក្រឹត​ច្បាប់​របស់​លោក​ដែល​ដាក់ចុះ​តំបន់​នោះ​ក្រោម​ច្បាប់អាជ្ញាសឹក​រយៈពេល​បី​ខែ​។ ការ​វាយ​ប្រយុទ្ធ​គ្នា​នៅ​តំបន់​ភាគ​ខាងជើង​ជាប់​ព្រំដែន​នៃ​ប្រទេស​ចិន ដែល​បាន​ផ្ទុះ​ឡើង​រយៈពេល​មួយ​សប្ដាហ៍​មក​នេះ បាន​បណ្ដាល​ឲ្យ​ប្រជាជន រស់នៅ​តំបន់​កូកាង ប្រមាណ​ជា​៣​ម៉ឺន​នាក់ បាន​រត់​ភៀសខ្លួន​ចូល​ទៅ​ផ្នែក​មួយ​នៃ​ទឹកដី​ចិន ហើយ​ជន​ស៊ីវិល​រាប់សិប​នាក់​រងរបួស និង​ស្លាប់​។​

​អំពើហិង្សា​ដែល​បាន​ប៉ះទង្គិច​គ្នា​នេះ រវាង​កងទ័ព និង​ពួក​ឧទ្ទាម​នៃ​ជនជាតិភាគតិច​ហាន​មកពី​ប្រទេស​ចិន នៅ​តំបន់​កូកាង ហើយ​ដែល​គេ​ស្គាល់​ថា កងទ័ព​សម្ព័ន្ធភាព​ប្រជាធិបតេយ្យ​ជាតិ​មី​យ៉ាន់​មា ដែល​ផ្ទុះ​ឡើង ចាប់តាំងពី​ថ្ងៃ​៩ កុម្ភៈ មក​នោះ​។​

​យោងតាម​សេចក្ដីរាយការណ៍​របស់​ក្រសួង​ការពារជាតិ​ភូមា គឺ​កងទ័ព​រដ្ឋាភិបាល​ជាង​៥០​នាក់ ត្រូវបាន​សម្លាប់ និង​ពួក​ឧទ្ទាម​២៦​នាក់​បាន​ស្លាប់​។​

​តំបន់​កូកាង ជា​ផ្នែក​មួយ​នៃ​សហគមន៍​ជនជាតិភាគតិច​ហាន មកពី​ប្រទេស​ចិន ដែល​ពួកគេ​ប្រមាណ​ជា​បី​ម៉ឺន​នាក់ បាន​សម្រេចរ​ត់​ទៅចូល​ទឹកដី​របស់​ចិន​វិញ​។ នៅ​ប្រទេស​ភូមា សង្គ្រាម​មិន​មែន​តែ​កើត​ឡើង នៅ​តំបន់​កូកាង​មួយ​នោះ​ទេ គឺ​ជាមួយ​ពួក​ឧទ្ទាម​កា​ជិន ម៉ុង និង​ជនជាតិដើម​សាន ទៀត​ផង​ដែរ​៕

VOD
ប្រែសម្រួលដោយ៖​ នួន បូរិន​ | ថ្ងៃពុធ ទី18 កុម្ភៈ 2015

No comments:

Post a Comment