Tuesday, February 24, 2015

បារាំង ចាប់ផ្តើមប្រើប្រាស់នាវាដឹកយន្តហោះចម្បាំង ទៅវាយប្រហារពួក ISIS



(ប៉ារីស)៖ នាវាដឹកយន្តហោះចម្បាំងរបស់បារាំង ដែលមានឈ្មោះថា Charles de Gaulle បាន ចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនហើយ ដើម្បីប្រយុទ្ធប្រឆាំងនឹង ក្រុមឧទ្ទាមរដ្ឋអ៉ីស្លាម IS នៅថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ នេះ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយបន្តទៀតថា យន្តហោះចម្បាំងជាច្រើនគ្រឿង ត្រូវបានដឹកនាំចេញពីទីក្រុងរ៉ាហ្វាល់ របស់ប្រទេសបារ៉ែន កាលពីព្រឹកថ្ងៃចន្ទ ទៅកាន់តំបន់ឈូងសមុទ្រ រួចឆ្ពោះទៅកាន់ប្រទេសអ៉ីរ៉ាក់តែម្តង។

ព័ត៌មានដកស្រង់ពីសេចក្តីថ្លែងការណ៍ នៃក្រសួងការពារជាតិបារាំង ឲ្យដឹងទៀតថា យន្តហោះចម្បាំងទាំងនោះ អាចហោះទៅដល់ទីតាំង ដែលត្រូវវាយប្រហារ ដោយធ្វើការបញ្ជាចេញពី មូលដ្ឋានទ័ពអាកាសដាហ្វរ៉ា នៃប្រទេសអេមីរ៉ាត់ អារ៉ាប់រួម តាមរយៈកងកម្លាំងទ័ពអាកាសបារាំងផ្ទាល់។

គួរបញ្ជាក់ថា នាវាដឹកយន្តហោះចម្បាំងខាងលើនេះ ត្រូវបានបញ្ជូនចេញពីកំពង់ផែ តាំងពីថ្ងៃទី១៣ ខែមករាមកម្ល៉េះ ដោយស្ថិតក្នុងប្រតិបត្តិការរយៈពេល ៥ខែ ប្រឆាំងនឹងក្រុម ISIS ដែលដឹកនាំដោយសហរដ្ឋអាមេរិក៕

Fresh News

No comments:

Post a Comment