សាលាខេត្ដបន្ទាយមានជ័យ |
ប្រជាពលរដ្ឋមានជម្លោះដីធ្លីនៅខេត្ដបន្ទាយមានជ័យដែលបានចួលរួមតវ៉ានៅព្រឹកនេះលោក រាជ កុសល លើកឡើងថា ក្រុមហ៊ុនឯកជនរបស់មេបញ្ជាការយោធាសឹករងខេត្តបន្ទាយមានជ័យប្រើអំណាចរំលោភបំពានជីកយកដីប្រជាពលរដ្ឋទៅលក់ដើម្បីផលប្រយោផ្ទាល់ខ្លួនដោយគ្មានច្បាប់អនុញ្ញាត និងយល់ព្រមពីប្រជាពលរដ្ឋ ។ លោកថា «ដើម្បីឲ្យមានដំណោះស្រាយឲ្យប្រជាពលរដ្ឋ មិនមែនមកជីកដីយកជីកដីយកទេ ប្រជាពលរដ្ឋមិនសុខចិត្ដទេ ប្រជាពលរដ្ឋចងឲ្យមានដំណោះស្រាយតែគ្មានអាជ្ញាធរណាមកដោះស្រាយឲ្យឥលូវជីកយកជីកយកតែម្ដង» ។
VOD ទាន់សុំការអត្ថាធិប្បាយពីមេបញ្ជាការយោធាសឹករងខេត្តបន្ទាយមានជ័យដែលជាក្រុមហ៊ុនឯកជនជីកយកដីប្រជាពលរដ្ឋលោក ត្លុង ហុង បាននៅឡើយទេ ។
ប្រជាពលរដ្ឋដែលតវ៉ាអះអាងថា ដីដែលក្រុមហ៊ុនឯកជនរបស់លោក ត្លុង ហុង បានជីកយកទៅលក់ធ្វើឲ្យប៉ះពាល់ប្រជាពលរដ្ឋចំនួន៥១ ហិកតា ហើយគ្មានការជួយអន្ដរាគមន៍ពីអាជ្ញាធរមូលដ្ឋានឡើយ ។
VOD
ដោយ៖ ឡេង ចាន់រតនា | ថ្ងៃសៅរ៍ ទី21 កុម្ភៈ 2015
No comments:
Post a Comment