CEN
ដោយ: ដាវុធ
ភ្នំពេញ: នៅក្នុងជំនួបពិភាក្សាការងារជាមួយ សហភាពអឺរ៉ុប លោកទេសរដ្ឋមន្ត្រី បានស្នើឱ្យសហភាពអឺរ៉ុប គាំទ្រដល់ការបង្កើត ក្រុមប្រឹក្សាជាតិដឹកជញ្ជូន ជួយកំណត់ផែនការមេ នៃភ័ស្តុភារដឹកជញ្ជូន ជួយអភិវឌ្ឍន៍តំបន់ គ្រប់គ្រងច្រកត្រួត ពិនិត្យព្រំដែន ការងារស្តីពីការអនុវត្ត កិច្ចព្រមព្រៀងដឹកជញ្ជូន ឆ្លងកាត់ព្រំដែន ក្នុងបរិបទអាស៊ាន និងមហាអនុតំបន់ទន្លេមេគង្គ។
នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារ ជាមួយលោកស្រី Fiona Ramsey ទីប្រឹក្សារបស់ប្រធានកិច្ចសហប្រតិបត្តិការ សហភាពអឺរ៉ុប។
លោកស្រី Ramsey បានមានប្រសាសន៍ថា ការបង្កើតកម្មវិធីពាណិជ្ជកម្ម សហភាពអឺរ៉ុប ហើយថា ប្រតិភូសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា បានជ្រើសរើស អ្នកពិគ្រោះយោបល់អន្តរជាតិ ដែលទទួលបន្ទុក លើការសិក្សាកំណត់ និងបង្កើតគម្រោង សម្រាប់ឆ្នាំ២០១៧ រួចហើយ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា សហភាពអឺរ៉ុប ដែលបានផ្តល់កា រគាំទ្រជាបន្ត និងគំនិតផ្តួចផ្តើមថ្មី ស្តីពី កិច្ចសម្រួលពាណិជ្ជកម្ម និងភ័ស្តុភារដឹកជញ្ជូន ដែលជួយបង្កើន ការតភ្ជាប់អាស៊ាន។
លោកទេសរដ្ឋមន្ត្រី បានកត់សម្គាល់ អំពីរបៀប ដែលភ័ស្តុភារដឹកជញ្ជូន ដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។ ដោយលោកទេសរដ្ឋមន្ត្រី បានស្នើឱ្យសហភាពអឺរ៉ុប គាំទ្រដល់ការបង្កើត ក្រុមប្រឹក្សាជាតិដឹកជញ្ជូន ជួយកំណត់ផែនការមេ នៃភ័ស្តុភារដឹកជញ្ជូន ជួយអភិវឌ្ឍន៍តំបន់គ្រប់គ្រង ច្រកត្រួតពិនិត្យព្រំដែន ការងារស្តីពីការអនុវត្តកិច្ចព្រមព្រៀង ដឹកជញ្ជូនឆ្លងកាត់ព្រំដែន (CBTA) ក្នុងបរិបទអាស៊ាន និងមហាអនុតំបន់ទន្លេមេគង្គ និងគាំទ្រដល់ការកសាងសមត្ថភាព ដែលទាក់ទងទៅនឹង ប្រតិបត្តិការចុះបញ្ជីនាវា សញ្ជាតិកម្ពុជានេះ (Flag of Convenience) និងតម្រូវការហេដ្ឋារចនា សម្ព័ន្ធ ដឹកជញ្ជូនផ្នែកទន់ ផ្សេងៗទៀត៕
No comments:
Post a Comment